Menu Close

(11.1) តើអ្វីជាប្រព័ន្ធវាយតម្លៃការសិក្សា និងការរីកចម្រើន​របស់សិស្សនៅ​រដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)?

(11.1) តើអ្វីជាប្រព័ន្ធវាយតម្លៃការសិក្សា និងការរីកចម្រើន​របស់សិស្សនៅ​រដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)?

CAASPP គឺជាប្រព័ន្ធតេស្តបញ្ចប់ការសិក្សារបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា សម្រាប់​មុខវិជ្ជា​អក្សរសាស្រ្ត​/អក្ខរ​កម្ម​​​ភាសា​អង់គ្លេស (English Language Arts/Literacy, ELA) និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី 3 រហូត​ដល់ទី 8 និង​ទី 11។  វារួមបញ្ចូលនូវ​ការធ្វើតេស្តផ្នែក​​វិទ្យាសាស្ត្ររបស់រដ្ឋកាលីហ្វ័រញ៉ា (California Science Test, CAST) សម្រាប់​សិស្ស​ថ្នាក់ទី 5 ទី 8 និង​ថ្នាក់មួយ​ក្នុង​ចំ​ណោ​​​ម​ថ្នាក់ទី 10 ទី 11 ឬទី 12 ណាមួយដែលកូន​សិស្ស​កំពុង​ទទួល​ការ​បាន​ការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ​។1 ប្រព័ន្ធ CAASPP បានដាក់ជំនួសកម្មវិធី​ការធ្វើតេស្តស្តង់ដារ ​និង​ការ​ធ្វើ​របាយការណ៍​ (Standardized Testing and Reporting, STAR) ដោយ​ចាប់ផ្តើមនៅឆ្នាំសិក្សា 2014-15។2

ផ្នែក ELA (English Language Arts) និងផ្នែកគណិតវិទ្យានៃការធ្វើតេស្ត៍ គឺផ្អែកលើស្តង់ដាស្នូលទូទៅរបស់រដ្ឋ (Common Core State Standards, CCSS) ដែលជាបទដ្ឋាននៃសមិទ្ធិផលនៃស្តង់ដាការអប់រំដែលរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមួយចំនួនទៀតបានទទួលយកចាប់តាំងពីឆ្នាំ ២០១០ មក។  CCSS ពណ៌នាអំពីអ្វី​ដែល​សិស្សគួរតែ​ដឹង​ និងអាចធ្វើបាននៅក្នុងផ្នែក​នៃ​មុខ​វិជ្ជានីមួយ​ៗ​នៅ​តាម​កម្រិត​ថ្នាក់រៀនទាំងនេះ​នីមួយៗ។  CAST វាស់វែងនូវអ្វីដែលសិស្សដឹង​ និងអាចប្រើប្រាស់បាន​ដោយប្រើស្តង់ដា​បែប​វិទ្យាសាស្ត្រ​ជំនាន់ថ្មី​របស់​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Next Generation Science Standards) ដែលផ្តោតលើការយល់ដឹងអំពីទស្សនៈបែប វិទ្យាសាស្ត្រ​ ដែលមាននៅក្នុងវិទ្យាសាស្ត្រជីវិត វិទ្យាសាស្ត្រផែនដីនិងអវកាស និងវិទ្យាសាស្ត្ររូបនិយម។ 

  1. ជំពូក 5 ច្បាប់បទប្បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា (CCR) ផ្នែក 851.5។[]
  2. ច្បាប់​អប់រំនៅ​​រដ្ឋកាលីហ្វ័រញ៉ា​ (Cal. Ed. Code) ផ្នែក 60640។[]