Menu Close

(11.3) តើកុមារដែលមានពិការភាព ដែលនឹងត្រូវ​ចូលរួមក្នុង​ការធ្វើ​តេស្ត​បញ្ចប់​ការសិក្សា CAASPP​ អាច​ទទួល​បានជំនួយ ឬ​ការសម្រប​សម្រួល​ណា​មួយក្នុងការធ្វើតេស្ត CAASPP ដែរឬទេ? 

(11.3) តើកុមារដែលមានពិការភាព ដែលនឹងត្រូវ​ចូលរួមក្នុង​ការធ្វើ​តេស្ត​បញ្ចប់​ការសិក្សា CAASPP​ អាច​ទទួល​បានជំនួយ ឬ​ការសម្រប​សម្រួល​ណា​មួយក្នុងការធ្វើតេស្ត CAASPP ដែរឬទេ? 

បាទ/ចាស។​  ជំនួយ និង​ធនធាន​សម្រាប់​ធ្វើតេស្ត​ជាច្រើន​គឺមានសម្រាប់សិស្ស ទាំង​សិ​ស្ស​ដែ​ល​មាន​ពិការភាព​ និងសិស្សដែលគ្មាន​ពិការភាព​នៅក្នុងកម្ម​វិធី​ធ្វើ​តេស្ត CAASPP។    ចំពោះព័ត៌មានបន្ថែម អ្នកអានអាចពិនិត្យមើលម៉ាទ្រីសធនធាន​លទ្ធ​ភា​ពចូលប្រើរង្វាយតម្លៃរបស់រដ្ឋកាលីហ្វ័រញ៉ា (CA Assessment Accessibility Resources Matrix) ដែលមាននៅលើគេហទំព័រ៖ https://www.cde.ca.gov/ta/tg/ca/accessibilityresources.asp។  

កុមារទាំងអស់ រួមទាំងកុមារដែលមាន​ពិការភាព ​ដែលកំពុងធ្វើតេស្ត CAASPP អាចទទួលបាន​“ឧបករណ៍រង្វាយ​តម្លៃ​ជា​ស​កល​”ជាក់លាក់មួយចំនួនដែលមានសម្រាប់ពួកគេ ដើម្បី​ជួយ​ពួក​គេក្នុង​ការធ្វើតេស្ត​ទាំងនេះ។  ឧបករណ៍​រង្វាយតម្លៃ​សកល អាចមានបំពាក់​ក្នុង​ប្រព័ន្ធ​​ ឬមិនមានបំពាក់​ក្នុងប្រព័ន្ធ​។  “មានបំពាក់ក្នុងប្រព័ន្ធ​” មានន័យថាធនធានទាំង​នេះ​គឺជាផ្នែកមួយនៃប្រព័ន្ធ​ផ្តល់​ការ​ធ្វើតេស្ត​ សម្រាប់​​ការ​ធ្វើតេស្ត CAASPP តា​មកុំព្យូទ័រ។  “មិនមាន​បំពាក់ក្នុងប្រព័ន្ធ​” មានន័យថាធនធានទាំងនេះ មិនមែនជាផ្នែកមួយ​នៃប្រព័ន្ធ​ផ្តល់​ការ​ធ្វើ​តេស្ត​ទេ ប៉ុន្តែវាអាចនឹង​ផ្តល់​ជូនដល់​សិស្សដោយមជ្ឈមណ្ឌលសិក្សាធិការ។  “ឧបករណ៍រង្វាយតម្លៃជាសកល” មានន័យថាជាអ្វីៗ​​​ទាំង​ឡាយ​ដែល​មាន​ផ្តល់ជូន​ដល់​​សិស្ស​ដែល​កំពុង​ធ្វើ​តេស្ត CAASPP មិនថាតើសិស្ស​នោះ​មាន​ពិការភាពឬអត់នោះទេ ហើយមិនថាតើ​អ្នកអប់រំ ឬ​ក្រុមការងារអប់រំណា​មួ​​យ​បាន​ស្នើសុំអ្វីៗ​ទាំងនោះ​សម្រាប់សិស្ស​ដែរឬអត់នោះទេ​។  ឧបករណ៍រង្វាយតម្លៃ​ជា​សកល រួមមានអ្វីៗគ្រប់យ៉ាង​ដូចជាការចេញលេង ការ​​ប្រើវចនានុក្រម​សម្រាប់​តេស្ត​សរសេរ ឬសទ្ទានុក្រមសម្រាប់តេស្ត​អំ​ណា​ន​ និងការ​ប្រើម៉ាស៊ីនគិតលេខសម្រាប់​ផ្នែកជាក់លាក់នៃ​តេស្ត​គណិតវិទ្យា​​នៅថ្នាក់ទី 6 ទី 8 និងទី 11។  

កុមារទាំងអស់ រួមទាំងកុមារដែលមានពិការភាព​ដែលកំពុងធ្វើតេស្ត CAASPP ផងដែ​រ​ ពួកគេ​ក៏មាន​សិទ្ធិទទួល​បាន “ការគាំទ្រ​ដែ​ល​បានកំណត់” ជាក់លាក់ដើម្បីជួយពួកគេក្នុងការធ្វើតេស្ត CAASPP ផងដែរ។  “ការគាំទ្រ​ដែលបាន​កំណត់​” អាចមានបំពាក់​ក្នុង​ប្រព័ន្ធ​​ ឬមិនមាន​បំពា​ក់​​ក្នុងប្រព័ន្ធ។  ការគាំទ្រដែល​បានកំណត់​ រួមមានអ្វីៗ​គ្រប់យ៉ាង​ដូចជាកម្រិតពណ៌ ឬ​ការ​ដាក់ពណ៌ត្រួតគ្នា ឬការ​ពង្រីក​អក្សរ​សម្រាប់​អាន និងឧបករណ៍​បំពង់​សំឡេ​ង ឬឧបករណ៍ទប់សំឡេងសម្រាប់ការស្តាប់។  ភាពខុសគ្នារវាង “ការគាំទ្រ​ដែលបានកំណត់​” និង “ឧបករណ៍រង្វាយតម្លៃ​ជាសកល” គឺ ការគាំទ្រ​ដែល​បាន​កំណត់​ ​ត្រូវ​បានអ្នក​អប់រំកំណត់ថាចាំបាច់សម្រាប់កុមារម្នាក់​ដែលមិនមានពិការភាព។  សម្រាប់កុមារដែលមានពិការភាព ការគាំទ្រ​ដែលបានកំណត់​ ត្រូវតែបញ្ជាក់នៅក្នុងផែនការផ្នែកទី 504 ឬ​កម្មវិធី IEP របស់កុមារដែលមានពិការភាព ដើម្បីឱ្យពួកគេប្រើប្រាស់បាន។ 

បន្ថែមពីលើ​ចំណុចទាំងអស់ខាងលើ កុមារដែលមានពិការភាព​ (កុមារ​ដែលមានកម្មវិធី IEP ឬ​ផែនការផ្នែក​ 504) ក៏អាចប្រើប្រាស់ “ការ​សម្របសម្រួល” នៅ​ក្នុងតេស្ត CAASPP បាន​ផង​ដែរ។  “សេវាជំនួយ​” ក៏អាចជាសម្ភារៈ​ជំនួយ និងធនធានដែល “មានបំពាក់ក្នុង​ប្រព័ន្ធ​” ឬ “មិនមាន​បំពាក់ក្នុង​ប្រព័ន្ធ​” ផងដែរ។  ដើម្បីឱ្យសិស្សពិការមានលទ្ធភាពប្រើប្រាស់សេវាជំនួយ​នៅក្នុងដំណើរការធ្វើតេស្តនេះបាន​ សេវាជំនួយ​ត្រូវ​មាន​បញ្ជាក់នៅក្នុងផែនការកម្មវិធី IEP ឬផែនកា​រផ្នែកទី 504​ របស់សិស្ស។  សេវាជំនួយ​ រួមមាន៖ 

  1. ជម្រើសឆ្លើយតបជំនួសសម្រាប់ការអាន ការសរសេរ និងការស្តាប់ 
  2. អក្សរស្ទាប​សម្រាប់ធ្វើតេស្តដោយប្រើក្រដាស និងខ្មៅដៃ 
  3. ទម្រង់អក្ស​ពុម្ពធំនៃការធ្វើតេស្តដោយប្រើក្រដាស និងខ្មៅដៃ 
  4. អក្សរពុម្ព​តាមការចង់បាន​សម្រាប់ការអាន ការសរសេរ និងការស្តាប់ 
  5. អានឲ្យ​ឮៗ​សម្រាប់អត្ថបទ​អំណាន​មុខវិជ្ជា​អក្សរសាស្ត្រ​អង់គ្លេស 
  6. ស្មេរ​​​សម្រាប់ការសរសេរ 
  7. ការបម្លែង​ពាក្យសម្តីទៅជា​អត្ថបទសម្រាប់ការអាន ការសរសេរ និងការ​ស្តាប់ 
  8. ការទាយពាក្យសម្រាប់ការអាន ការសរសេរ និងការស្តាប់។ 

ឧបករណ៍​វាយតម្លៃ​ជាសកលដែលមានបំពាក់ក្នុងប្រព័ន្ធ​ និងមិនមាន​បំ​ពាក់ក្នុង​ប្រព័ន្ធ​ ការគាំទ្រដែល​បានកំណត់ និងការសម្របសម្រួល​ គឺ​មាន​ផ្តល់ជូន​នៅក្នុងផ្នែកទាំងអស់ (មុខវិជ្ជា​អក្សរសាស្រ្ត​អង់គ្លេស គណិតវិទ្យា និង​វិទ្យាសាស្ត្រ) នៃតេស្ត CAASPP។  ពួកវា​​ក៏អាចមានផ្តល់ជូន​ដល់​សិស្សដែលធ្វើតេស្តបញ្ចប់ការសិក្សា CAASPP ជា​​ភាសាអេស្ប៉ាញផងដែរ។ សូមមើលសំណួរ និងចម្លើយលេខ 7 ខាងក្រោម។