សិស្សដែលមានកម្មវិធី IEP នៅថ្នាក់ទីបីដល់ថ្នាក់ទីប្រាំបី និងទីដប់មួយ ដែលពួកគេមិនអាចធ្វើតេស្ត CAASPP បាន ទោះបីជាមានការសម្របសម្រួលសមស្រប និងទោះមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់ពួកគេមិនបានសុំមិនឲ្យពួកគេចូលរួមកម្មវិធីនោះក៏ដោយ (សូមើលសំណួរទី 2 ខាងលើ) ប៉ុន្តែពួកគេអាចត្រូវបានផ្តល់ការធ្វើតេស្តជំនួស ដែលត្រូវបានគេស្គាល់ថាជារង្វាយតម្លៃជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Alternate Assessment, CAA)។ ការវាយតម្លៃ CAA គឺជាការធ្វើតេស្តជំនួសឲ្យការវាយតម្លៃសកម្មភាពសិក្សាជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ា(California Alternate Performance Assessment, CAPA)។ តម្រូវការក្នុងការប្រើប្រាស់រង្វាយតម្លៃជំនួសសម្រាប់សិស្សត្រូវតែមានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់គាត់។1
រង្វាយតម្លៃ CAA គ្របដណ្តប់លើមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ការវាយតម្លៃ CAA ត្រូវបានផ្តល់ជូនដល់សិស្សដែលមានពិការភាពពុទ្ធិសំខាន់ខ្លាំងបំផុតតែប៉ណ្ណោះ។2 កូនសិស្សដែលមានពិការភាពផ្នែកយល់ដឹងធ្ងន់ធ្ងរបំផុត គឺជាអ្នកដែលពិការភាពរបស់ពួកគេប៉ះពាល់ខ្លាំងទៅលើមុខងារយល់ដឹង និងអាកប្បកិរិយាសម្របខ្លួន ហើយដែលពួកគេតម្រូវឲ្យមានការបង្រៀនជាលក្ខណៈបុគ្គលដោយផ្ទាល់ឲ្យបានច្រើន និងការគាំទ្រយ៉ាងខ្លាំង ដើម្បីសម្រេចបាននូវការវាស់ស្ទង់លើស្តង់ដារសិក្សា។3 ប៉ុន្តែ គ្មានពិការភាពជាក់លាក់ណាមួយ គឺជាពិការភាពចាំបាច់ដែលបណ្ដាលឲ្យមានពិការភាពផ្នែកយល់ដឹងធ្ងន់ធ្ងរបំផុតនោះទេ ហើយកុមារមិនអាចទទួលបាននូវការកំណត់ថាមានពិការភាពផ្នែកយល់ដឹងធ្ងន់ធ្ងរបំផុតណាមួយក្នុងចំណោមពិការភាពផ្នែកយល់ដឹងទាំងឡាយដោយផ្អែកតែទៅលើលទ្ធផលសិក្សាទាបពីមុន ឬតម្រូវការចំពោះការសម្របសម្រួលពីមុនរបស់គាត់ក្នុងការធ្វើតេស្តបញ្ចប់ការសិក្សារបស់រដ្ឋ ឬនៅមូលដ្ឋាននោះទេ។4
