Menu Close

(11.7) កូនរបស់ខ្ញុំមានពិការភាព ហើយភាសាទីមួយ​របស់គាត់​មិនមែន​ជា​ភាសាអង់គ្លេសទេ។ តើមានអ្វីដែលត្រូវធ្វើដែរឬទេ (បើសិនជា​មាន)​ ដើម្បី​បំពេញតម្រូវការភាសារបស់កូនខ្ញុំក្នុងការធ្វើតេស្ត CAASPP?

(11.7) កូនរបស់ខ្ញុំមានពិការភាព ហើយភាសាទីមួយ​របស់គាត់​មិនមែន​ជា​ភាសាអង់គ្លេសទេ។ តើមានអ្វីដែលត្រូវធ្វើដែរឬទេ (បើសិនជា​មាន)​ ដើម្បី​បំពេញតម្រូវការភាសារបស់កូនខ្ញុំក្នុងការធ្វើតេស្ត CAASPP?

មណ្ឌលសិក្សាធិការ អាចផ្តល់​ជូនការធ្វើតេស្ត  CAASPP ជា “ភាសាទីមួយ​” បាន​ ដរាបណាវា​ត្រូវគ្នា​ទៅ​នឹង​ស្តង់ដាខ្លឹមសារមុខវិជ្ជា​ភាសាអង់គ្លេស (ប៉ុន្តែ​នេះ​មិន​មែន​​​ជាលក្ខខណ្ឌកំណត់នោះ​ទេ​​​​​)។  [Cal. Educ. Code Sec. 60640(b)(5)&(j); 5 C.C.R. Sec. 850(t)(w)&(ab) and 851(a).]

ការធ្វើតេស្តបញ្ចប់ការសិក្សា​ជា​ភាសាអេស្ប៉ាញ ហៅថា តេស្តតាម​ស្តង់​ដា​ជា​ភាសា​អេស៉្បាញ (Standards-based Tests in Spanish, STS) គឺជាការវាយតម្លៃ​ជា​​ភាសាទីមួយនៅក្នុង​រដ្ឋកាលីហ្វ័រញ៉ា ហើយអាចមានផ្តល់ជូនដល់​​មណ្ឌល​សិក្សា​​ធិការ​​សម្រាប់គោលបំណងនៃប្រព័ន្ធ CAASPP ប្រសិនបើពួកគេ​ជ្រើសរើស​ផ្តល់ការ​ធ្វើតេស្ត​វាយ​តម្លៃ​ភាសាទីមួយ​ សម្រាប់​ជាផ្នែកមួយនៃប្រព័ន្ធ CAASPP។  [5 C.C.R. Sec. 850(t)&(ab).]  នៅតាមមណ្ឌលសិក្សាធិការដែលផ្តល់តេស្ត​ STS នោះ សិស្សដែលមានសិទ្ធិទទួលបាន គឺជា​សិស្ស​ថ្នាក់​ទី 2 ដល់​ថ្នាក់​ទី 11 ដែល​ភាសាទីមួយ​របស់គេគឺជា​ភាសាអេស្ប៉ាញ ហើយជាអ្នកដែលកំពុង​ទទួលការ​បង្រៀន​ជាភាសា​អេស្ប៉ាញ ឬអ្នកដែលបានចុះឈ្មោះចូលរៀនកម្មវិធីរួមបញ្ចូល​គ្នា​ពីរភាសាដែលមាន​រួមបញ្ចូលនូវ​ភាសា​អេស្ប៉ាញ ឬអ្នកដែលទើប​តែចូលរៀន​ភាសាអង់គ្លេស (English Learners, ELs) ដែលភាសាទីមួយ​របស់​គេ​គឺ​ជា​អេស្ប៉ាញ។  [5 C.C.R. Sec. 851.5(g).]  សិស្ស​ EL ដែល​ទើបតែចូលរៀន គឺជាអ្នក​ដែលត្រូវ​បាន​ចាត់ទុកថាជាសិស្ស​ EL ហើយ​ជា​អ្នក​ដែល​ទើប​តែ​ចូលរៀននៅសាលា    ​សាធារណៈបានរយៈពេល 12 ខែដំបូង​នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី15 ខែ​មេសា ​នៃ​ឆ្នាំសិក្សា​ចាស់ ឬរយៈពេលក្រោយពីនោះ​។  [5 C.C.R. Sec. 851.5(w).]

ច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ក៏មាន​ចែងផង​ដែរសម្រាប់​ការ​ប្រើប្រាស់​ឧបករណ៍​រង្វាយតម្លៃ​ជាសកលដែលមាន​បំពាក់ក្នុងប្រព័ន្ធ​ និងមិនមាន​បំពាក់ក្នុង​ប្រព័ន្ធ​ ការ​គាំទ្រដែលបានកំណត់​ និងសេវាជំនួយ​​សម្រាប់​សិស្ស​ប្រើប្រាស់​​ក្នុងពេលធ្វើ​តេស្ត STS ។  [5 C.C.R. Sec. 854.4.]  សូមមើលសំណួរ និងចម្លើយទី 3 ខាង​លើ​សម្រាប់​ការពិភាក្សា​កាន់តែស៊ីជម្រៅ​ថាតើអ្វីខ្លះ​ជា​ឧបករណ៍​រង្វាយ​តម្លៃ​​​ជាសកល​​​ដែលមាន​បំពាក់ក្នុងប្រព័ន្ធ​ និងមិនមាន​បំពាក់ក្នុងប្រព័ន្ធ​ ការគាំទ្រដែល​បាន​កំណត់​ និង​សេវាជំនួយ​ តើនរ​ណាខ្លះ​មានសិទ្ធិទទួលបាន​ពួកវា ហើយ​តើមាន​លក្ខខណ្ឌតម្រូវ​អ្វីខ្លះ​សម្រាប់ការ​ប្រើប្រាស់​វា​។