ការវាយតម្លៃសមត្ថភាពភាសាអង់គ្លេសសម្រាប់រដ្ឋកាលីហ្វ័រញ៉ា (English Language Proficiency Assessments for California, ELPAC) គឺជាការវាយតម្លៃទូទាំងរដ្ឋដែលប្រើដើម្បីកំណត់អត្តសញ្ញាណសិស្សដែលមិនមានជំនាញភាសាអង់គ្លេស ហើយត្រូវតែផ្តល់ការបង្រៀនលើការអភិវឌ្ឍភាសាអង់គ្លេស (English Language Development, ELD) នៅសាលា។1
ELPAC វាយតម្លៃជំនាញភាសាអង់គ្លេសរបស់សិស្សលើវិស័យចំនួនបួន៖ ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ សិស្សណាក៏ដោយដែលនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេសនៅផ្ទះនឹងបន្តប្រឡង ELPAC រហូតដល់ពួកគេបង្ហាញពីការសមត្ថភាពស្ទាត់ជំនាញក្នុងគ្រប់វិស័យ។ នៅពេលដែលសិស្ស EL បង្ហាញសមត្ថភាពស្ទាត់ជំនាញភាសាអង់គ្លេស ពួកគេនឹងលែងទទួលបានការបង្រៀន ELD ទៀតហើយ។
អ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា សម្រាប់ព័ត៌មានបន្ថែមអំពី ELPAC ដែលមាននៅ៖ https://www.cde.ca.gov/ta/tg/ep/
- Lau v. Nichols, 414 U.S. 563 (1974).[↩]
