តេស្ត Alternate ELPAC ត្រូវបានបង្កើតឡើងសម្រាប់សិស្សដែលមានពិការភាពផ្នែកយល់ដឹងធ្ងន់ធ្ងរបំផុត។1 សិស្សដែលមានពិការភាពផ្នែកយល់ដឹងធ្ងន់ធ្ងរនឹងប្រឡងតេស្ត Alternate ELPAC ប្រសិនបើក្រុមការងារកម្មវិធី IEP របស់គាត់កំណត់ថាសិស្សមិនអាចប្រឡង ELPAC បានទេ បើទោះបីជាមានការសម្របសម្រួលក៏ដោយ។2 នេះគឺជាការកំណត់លក្ខណៈបុគ្គលដែលធ្វើឡើងដោយក្រុមការងារកម្មវិធី IEP ហើយមិនអាចផ្អែកលើលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានរបស់កូនអ្នកតែប៉ុណ្ណោះទេ។3 អ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា សម្រាប់ព័ត៌មានបន្ថែមអំពី Alternate ELPAC ដែលមាននៅ៖ https://www.cde.ca.gov/ta/tg/ep/alternateelpac.asp
