Menu Close

(11.16) តើមានលក្ខខណ្ឌ​តម្រូវអ្វីខ្លះ​​សម្រាប់ការទទួលបាន​សញ្ញាបត្រ​បញ្ច​ប់​​ការសិក្សានៅវិទ្យាល័យ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា? 

(11.16) តើមានលក្ខខណ្ឌ​តម្រូវអ្វីខ្លះ​​សម្រាប់ការទទួលបាន​សញ្ញាបត្រ​បញ្ច​ប់​​ការសិក្សានៅវិទ្យាល័យ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា? 

សិស្សវិទ្យាល័យ​សាធារណៈធម្មតា​ទាំងអស់ត្រូវ​តែបំពេញនូវអ្វីដែលគេ​ហៅ​ថា “វគ្គសិក្សាដែល​បានកំណត់​”។  វគ្គសិក្សាដែល​បានកំណត់​ គឺជាបញ្ជី​រាយនាម​វគ្គសិក្សាចំនួន 13 ដែលរដ្ឋបានតម្រូវសម្រាប់ការទទួលបាន​សញ្ញាបត្រ​។  វាមានដូចខាងក្រោម៖ 

  1. វគ្គសិក្សាភាសាអង់គ្លេសចំនួនបី​វគ្គ 
  2. វគ្គសិក្សាគណិតវិទ្យាចំនួនពីរ​វគ្គ (រួមទាំងពិជគណិត I) 
  3. វគ្គសិក្សាវិទ្យាសាស្ត្រសង្គមចំនួនបី​វគ្គ (ប្រវត្តិសាស្ត្រ​​ និងភូមិសាស្ត្រ​​សហរដ្ឋ​អាមេរិក ប្រវត្តិសាស្រ្តពិភពលោក វប្បធម៌ និងភូមិវិទ្យា​ ហើយ​មួយឆមាស​ម្តង​សិក្សា​​អំពី​រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់អាមេរិក​) 
  4. វគ្គសិក្សាវិទ្យាសាស្ត្រចំនួនពីរវគ្គ (ជីវវិទ្យា​ និងរូបវិទ្យា) 
  5. វគ្គសិក្សាអប់រំកាយពីរវគ្គ លុះត្រាតែសិស្សត្រូវបានលើក​លែង​ស្រប​តាម Cal. Ed.  Code sec. 51241   
  6. វគ្គសិក្សាភាសាបរទេស ឬសិល្បៈសោទស្សន៍​និងការ​សម្តែង ឬការអប់រំ​បច្ចេកទេសមួយវគ្គ។  សម្រាប់គោលបំណងនៃការបំពេញលក្ខខណ្ឌតម្រូវអប្បបរមានៃមុខវិជ្ជាសិក្សា មុខវិជ្ជាសិក្សាភាសាសញ្ញា​អាមេរិកនឹង​ត្រូវ​បាន​ចាត់ទុកថាជាមុខវិជ្ជាសិក្សាភាសាបរទេស1

មណ្ឌល​សិក្សាធិការ ត្រូវតែធានាថាសិស្សបញ្ចប់វគ្គសិក្សាដែលបានកំណត់មុនពេលទទួលសញ្ញាបត្រ ប៉ុន្តែ មណ្ឌល​សិក្សាតាមមូលដ្ឋាន អាចបន្ថែមនូវលក្ខខណ្ឌ​តម្រូវ​ទាំងនេះបាន។2 អ្នកគួរតែទាក់ទងមណ្ឌល​សិក្សាការនៅតាមមូលដ្ឋានរបស់អ្នក ដើម្បីស្វែង​យ​ល់​ថាតើមានវគ្គសិក្សាបន្ថែម ឬ​លក្ខខណ្ឌ​តម្រូវ​ផ្សេងទៀតដែរឬទេ​ ដូច​ជា​គម្រោងស្រាវជ្រាវនៅ​វិទ្យាល័យ​​​ (Senior Project) ដែល​អនុវត្ត​នៅ​ក្នុង​មណ្ឌ​ល​សិក្សា​ធិការរបស់​​អ្នក​។ 

  1. Cal. Ed. Code sections 51224.5 and 51225.3.[]
  2. Cal. Ed. Code Sec. 51225.3(a)(1)&(2).[]