ច្បាប់នេះអនុញ្ញាតឲ្យមានវិធីផ្សេងទៀតសម្រាប់សិស្សដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់។ ច្បាប់រដ្ឋ តម្រូវឲ្យគណៈកម្មការនៃមណ្ឌលសិក្សាធិការនីមួយៗអនុម័តនូវមធ្យោបាយផ្សេងទៀតសម្រាប់សិស្សដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់។ គោលនយោបាយ ឬផែនការត្រូវតែបានបង្កើតឡើងដោយមានការចូលរួមយ៉ាងសកម្មពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត រដ្ឋបាល គ្រូបង្រៀន និងកូនសិស្ស។1 មធ្យោបាយជំនួសទាំងនេះ អាចរួមមាន៖
- ការបង្ហាញជាក់ស្តែងនូវជំនាញ និងសមត្ថភាព
- បទពិសោធការងារដែលត្រូវបានគ្រប់គ្រង ឬបទពិសោធនៅខាងក្រៅសាលាផ្សេងទៀត
- ថ្នាក់អប់រំបច្ចេកទេសអាជីពដែលផ្តល់ជូននៅក្នុងវិទ្យាល័យ
- វគ្គសិក្សាដែលផ្តល់ជូនដោយមជ្ឈមណ្ឌល ឬកម្មវិធីការងារក្នុងតំបន់
- ការសិក្សាអន្តរវិស័យ
- ការសិក្សាឯករាជ្យ និង
- ក្រេឌីតដែលទទួលបាននៅស្ថាប័នអប់រំក្រោយវិទ្យាល័យ។
មធ្យោបាយជំនួស និងគំរូសិក្សាផ្សេងដែលចាំបាច់សម្រាប់កូនសិស្សថ្នាក់ទី 7 ដល់ថ្នាក់ទី 12 ដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់ដោយមណ្ឌលសិក្សាធិការត្រូវតែសរសេរទៅក្នុងកម្មវិធី IEP របស់សិស្ស។2
