Menu Close

(11.20) ប្រសិនបើកូនរបស់ខ្ញុំបំពេញបានតាមលក្ខខណ្ឌ​តម្រូវ​សម្រាប់​ប​ញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាបត្រ​ចំណេះទូទៅ​ ​តើសិទ្ធិទទួលបានការ​អប់រំ​ពិសេស​​ត្រូវ​បញ្ច​ប់ដែរឬទេ? 

(11.20) ប្រសិនបើកូនរបស់ខ្ញុំបំពេញបានតាមលក្ខខណ្ឌ​តម្រូវ​សម្រាប់​ប​ញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាបត្រ​ចំណេះទូទៅ​ ​តើសិទ្ធិទទួលបានការ​អប់រំ​ពិសេស​​ត្រូវ​បញ្ច​ប់ដែរឬទេ? 

បាទ/ចាស លើកលែងតែករណីលើកលែងដែលបានកត់សម្គាល់នៅ​ក្នុង​សំ​ណួរ 11.18 សម្រាប់សិស្សដែលទទួលបានសញ្ញាបត្រចំណេះទូទៅតាម​រយៈ​មធ្យោបាយជំនួសដើម្បីទទួលបានសញ្ញាបត្រ ការបញ្ចប់ការសិក្សាដោ​យ​ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ​នឹងធ្វើឱ្យ​កូន​របស់អ្នកមិនមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសបន្ថែមទៀតទេ។1

ការបញ្ចប់ការសិក្សាដោយទទួលបាន​សញ្ញាបត្រចំណេះទូទៅ គឺជា “កា​រ​ផ្លា​ស់​​ប្តូរកន្លែងរៀន​” សម្រាប់​សិស្ស​ផ្នែកអប់រំ​ពិសេស​។2 “កា​រ​ផ្លាស់​​ប្តូរកន្លែងរៀន” គឺជាព្រឹត្តិការណ៍ដ៏សំខាន់ស្រប​ច្បា​ប់​ស​ម្រាប់​សិស្សផ្នែកអប់រំពិសេស ហើយតម្រូវឲ្យមណ្ឌលសិក្សាធិការ​ផ្ញើ​សេច​ក្តី​ជូន​ដំណឹងជាលាយលក្ខណ៍អក្សរជាមុនដល់សិស្សមាតា​បិតា/​អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត (ពេលវេលា​ច្រើន​គ្រប់​គ្រាន់​មុន​ពេល​​ការផ្លាស់ប្តូរកន្លែងរៀន​នេះប្រព្រឹត្តទៅ​) ។3 សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនរួមមាន៖ ការ​ព​ណ៌​នា​​អំពីអ្វី​ដែល​មណ្ឌល​សិក្សា​ធិការ​មាន​បំណងចង់ធ្វើ ការពន្យល់​អំពី​មូល​ហេតុ​នៃវិធានការ ការពណ៌នាអំពី​ជម្រើស​ផ្សេងៗ​ដែល​មណ្ឌល​សិក្សា​ធិការ​បានពិចារណា និងមូលហេតុដែលវិធានការ​ទាំងអស់​នេះត្រូវបាន​បដិសេធ ការពណ៌នាអំពី​របាយការណ៍ តេស្ត និងនីតិដែលផ្តោតលើ​វិធានការនេះ និ​ង​ព័ត៌មានអំពីសិទ្ធិរបស់សិស្សមាតា​បិតា/​អាណាព្យាបាល​/អ្នក​មា​នសិទ្ធិអប់រំផ្សេងទៀត និង​ប្រភព​នៃ​ជំនួយ​តស៊ូ​មតិ​។4 បើគ្មានការជូនដំណឹងចាំបាច់នេះទេ សំណើរបស់​មណ្ឌល​សិក្សា​ធិការ​សុំ​​ប​ញ្ច​​ប់​​ការសិក្សា​កូន​របស់​អ្នក​អាច​នឹង​មិនសមស្របទេ​។5 ទោះយ៉ាង​ណាក៏ដោយ​ មិនចាំបាច់​មានការវាយតម្លៃ​ថ្មីទៅ​លើកូនរបស់អ្នក​មុនពេលប្រគល់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅដល់​គាត់​នោះទេ។6

ប្រសិនបើអ្នកមិនយល់ស្របនឹងការកំណត់​របស់ក្រុមការងារកម្មវិធី​ IEP ដែល​កំណត់ថា​កូន​របស់អ្នក​នឹង​បញ្ចប់ការ​សិក្សា​ នោះ​អ្នកអាច​ដាក់​ពាក្យ​បណ្តឹ​​ងសុំ​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់បាន​។ 

  1. Cal. Ed. Code Sec. 56026.1(a); 34 C.F.R. Sec. 300.102(a)(3)(i).[]
  2. 34 C.F.R. Sec. 300.102(a)(3)(iii); Cal. Ed. Code Secs. 56500.5.[]
  3. 34 C.F.R. Sec. 300.503(a)(1); Cal. Ed. Code Sec. 56500.4(a).[]
  4. 34 C.F.R. Secs. 300.102(a)(3)(iii) & 300.503(b); Cal. Ed. Code Sec. 56500.4(b).[]
  5. Union School District v. Smith, 15 F.3d 1519 (9th Cir. 1994).[]
  6. 34 C.F.R. Sec. 300.305(e)(2); Cal. Ed. Code Sec. 56381(i)(1).[]