Menu Close

(11.24) ប្រសិនបើកូនរបស់ខ្ញុំមិនបានទទួលសញ្ញាបត្រ​ចំណេះទូទៅទេ​ ប៉ុ​ន្តែ​​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគា​ត់​​នៅមានសិទ្ធិទទួលការអប់រំពិសេសទៀតទេ? 

(11.24) ប្រសិនបើកូនរបស់ខ្ញុំមិនបានទទួលសញ្ញាបត្រ​ចំណេះទូទៅទេ​ ប៉ុ​ន្តែ​​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគា​ត់​​នៅមានសិទ្ធិទទួលការអប់រំពិសេសទៀតទេ? 

កូនរបស់អ្នកមានសិទ្ធិទទួលសេវាកម្មអប់រំពិសេស រហូតដល់​ឆ្នាំសិក្សា​ដែល​គាត់​មានអាយុ 22 ឆ្នាំ លើក​លែង​តែគាត់​បំពេញបានតាមលក្ខខណ្ឌតម្រូវ​បញ្ចប់ការសិក្សាមុនពេលនោះ។1 ប្រសិនបើកូនរបស់អ្នកមិនទាន់បញ្ចប់ការសិក្សាទេ គាត់​អាចទទួលបាន “វិញ្ញាបនបត្របញ្ចប់ការសិក្សា” (អាច​ហៅផងដែរ​ថា “វិញ្ញាបនបត្របញ្ចប់​កម្មវិធីសិក្សា”) នៅចុងបញ្ចប់នៃឆ្នាំចុងក្រោយ​ធម្មតា ឬ​នៅ​ពេល​ណាមួយ មុនពេលគាត់​ចាកចេញពី​មណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ វិញ្ញាបនបត្រនេះផ្តល់នូវការទទួលស្គាល់លទ្ធផលសិក្សា​​​ទៅដល់សិស្ស​ដែល​ស​ម្រេចគោលដៅកម្មវិធី IEP របស់​ពួកគេ ឬបញ្ចប់វគ្គសិក្សា​ជំនួស​ដែ​ល​បា​ន​កំណត់ណាមួយ​ ប៉ុន្តែ​ពួកគេ​​នឹង​មិន​ទទួល​បាន​សញ្ញាបត្រ​​ចំណេះទូទៅ​នោះ​ទេ​​។ វិញ្ញាបនបត្រនេះ ក៏ត្រូវបានបង្កើត​ឡើងផងដែរ​ដើម្បី​យកឈ្នះ​ទៅលើ​​ការជំទាស់តវ៉ា​​ពីមន្ត្រី​មណ្ឌល​សិក្សា​ធិការ​​​ដែល​គិត​ថា​សិស្សអប់រំពិសេស​ មិនគួរចូលរួម​ក្នុងពិធីប្រគល់សញ្ញាបត្រ​ជាមួយ​មិត្តរួមថ្នាក់​ដែល​មាន​អាយុ​ដូចគ្នានោះទេ​ នៅពេលដែល​ពួកគេមិនបានទទួលបាន​សញ្ញាបត្រចំណេះទូទៅនោះ​។ ដោយសារតែវិញ្ញាបនប័ត្រមិនបញ្ចប់នូវសិទ្ធិទទួលសិស្សនិស្សិតដែលទទួលបានវិញ្ញាបនប័ត្រអាចបន្តធ្វើការឆ្ពោះទៅរកសញ្ញាបត្រចំណេះទូទៅ។2

លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់ជូន​កូនរបស់​អ្នក​នូវសេវាផ្ទេរការ​សិក្សា​ដែល​ចាំបាច់​។3 ក្រុមការងារកម្មវិធី​ IEP របស់កូនអ្នក​គួរតែពិភាក្សាគ្នាថា​តើគោល​ដៅ​ផ្ទេ​រ​ការសិក្សា​កូនរបស់​អ្នក​នឹង​ត្រូវ​បាន​ដោះស្រាយយ៉ាង​ដូចម្តេច មុន​ពេល​សេ​វាកម្មទាំងអស់របស់មណ្ឌលសិក្សាធិការបានបញ្ចប់។ លទ្ធផល/គោលដៅផ្ទេរការសិក្សា​ គួរតែត្រូវបានបញ្ចូលក្នុងកម្មវិធី IEP របស់កូនអ្នក។ 

  1. 34 C.F.R. Sec. 300.102(a)(3)(ii); Cal. Ed. Code Secs. 56026(c)(4) & 56026.1(b)&(c).[]
  2. Cal. Ed. Code Secs. 56390 & 56392.[]
  3. Cal. Ed. Code Sec. 56345(a)(8).[]