Menu Close

(11.26) ប្រសិនបើមណ្ឌលសិក្សាធិការ និងខ្ញុំ​មិនយល់ស្របលើបញ្ហា​ថា​តើ​កូន​របស់ខ្ញុំ​បានត្រៀមខ្លួន​រួចរាល់​ដើម្បី​បញ្ចប់​សញ្ញាបត្រចំណេះទូទៅ​ឬ​អត់​នោះ​ តើខ្ញុំអាចជំទាស់នឹង​សេចក្តីសម្រេចរបស់​មណ្ឌលសិក្សា​ធិការ​បានដែរឬ​ទេ? 

(11.26) ប្រសិនបើមណ្ឌលសិក្សាធិការ និងខ្ញុំ​មិនយល់ស្របលើបញ្ហា​ថា​តើ​កូន​របស់ខ្ញុំ​បានត្រៀមខ្លួន​រួចរាល់​ដើម្បី​បញ្ចប់​សញ្ញាបត្រចំណេះទូទៅ​ឬ​អត់​នោះ​ តើខ្ញុំអាចជំទាស់នឹង​សេចក្តីសម្រេចរបស់​មណ្ឌលសិក្សា​ធិការ​បានដែរឬ​ទេ? 

ដោយសារការបញ្ចប់ការសិក្សាដោយទទួលបាន​សញ្ញាបត្រ​ចំណេះទូទៅ​គឺជា​ការ​ផ្លាស់ប្តូរកន្លែងរៀន​ដែល​នឹង​បញ្ចប់​សិទ្ធិទទួលបាន​ការអប់រំពិសេស​រ​បស់​កូនអ្នក នោះមណ្ឌលសិក្សាធិការ​ត្រូវតែផ្ញើសេចក្តី​ជូន​ដំណឹង​ជា​លាយ​ល​ក្ខ​ណ៍​អក្សរ​ជាមុនអំពីបំណងរបស់ពួកគេ​ក្នុងការបញ្ចប់​ការសិក្សា​កូន​រប​ស់​​អ្នកទៅអ្នក។  ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ ហើយ​ជឿជាក់​ថា​មណ្ឌល​សិក្សា​ធិការ​កំពុង​បញ្ចប់ការសិក្សាកូន​របស់អ្នក​មុន​ពេលកំណត់​ នោះ​ការជូនដំណឹងជាលាយលក្ខណ៍អក្សរ​ជាមុន គួរ​តែ​ផ្តល់​ពេលវេលាគ្រប់គ្រាន់ដល់អ្នក ដើម្បីធ្វើការតវ៉ាការសម្រេចចិត្តនេះ តាមរយៈសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។  ការផ្លាស់ប្តូរកន្លែងរៀន​ដែលបានស្នើឡើង គឺជាបញ្ហាមួយ​ដែល​មាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិអប់រំ​ផ្សេង​ទៀតនិ​ង​សិស្ស​អាច​ដាក់ពាក្យ​ស្នើសុំ​នីតិវិធីសវនាការតាមនីតិវិ​ធី​ត្រឹ​មត្រូវតាមច្បាប់ដើម្បីធ្វើការ​ដោះស្រាយ។1 សូមមើលសំណួរ និងចម្លើយ ទី 22 ខាងលើ។ 

ប្រសិនបើអ្នកដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដើម្បីជំទាស់នឹងការបញ្ចប់ការសិក្សា“ ការរក្សាស្ថានភាពដដែល” ត្រូវបានអនុវត្ត ហើយ​សា​លារៀនត្រូវតម្រូវឲ្យរក្សាកន្លែងរៀនរបស់កូនអ្នកនិងអនុវត្តកម្មវិធី IEP ក្នុង​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។2 សូមមើល ជំពូក 6 ព័ត៌មានស្ដីពី​នីតិវិធី​ត្រឹម​ត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។ 

  1. Cal. Ed. Code Sec. 56501(a)(1).[]
  2. 20 United States Code (U.S.C.) Sec. 1415(j); 34 C.F.R. Sec. 300.518; Cal. Ed. Code Sec. 56505(d).[]