Menu Close

(11.27) ប្រសិនបើកូនរបស់ខ្ញុំមានគម្រោងប្រឡង​ចូលរៀន​នៅ​មហា​វិទ្យា​ល័​យ​ SAT (ពាក្យដើមការធ្វើតេស្ដទេពកោសល្យអាហារូបករណ៍) (Scholastic Aptitude Test, SAT) តើគាត់​នឹង​ទទួល​បានការសម្របសម្រួល​ដោយ​ស្វ័យ​ប្រវត្តិដែរទេ ប្រសិនបើគាត់បានមានកម្មវិធី IEP ឬផ្នែកទី 504? 

ទេ។ ទោះបីកូនរបស់អ្នកមាន​កម្មវិធី IEP ឬផែនការផ្នែកទី 504 ដែលរួម​បញ្ចូល​នូវ​ការសម្របសម្រួលលើ​ការ​​ធ្វើ​តេស្ត​​ក៏ដោយ ប៉ុន្តែ​គាត់​នៅតែ​ត្រូវ​ដាក់​​ពាក្យស្នើសុំ​ទៅកាន់​ក្រុមប្រឹក្សាភិបាល​មហាវិទ្យាល័យ​ដែល​គ្រប់គ្រង​ការ​តេស្ត​ SAT ដើម្បីទទួលបានការអនុម័តសម្រាប់ការសម្របសម្រួល​នោះ​ជាដដែល។​ អ្នកត្រូវ​តែដាក់​ឯកសារស្តីពី​ពិការភាពរបស់កូនអ្នក និង​អំពីកម្រិត​នៃ​ពិ​ការភាព​ដែល​កំណត់សមត្ថភាពរបស់គាត់ក្នុងការបំពេញ​មុខងារ​ក្នុង​ស្ថាន​ភាពនៃ​ការ​ធ្វើតេស្ត​នោះ​។  អ្នកគួរតែដាក់​ឯកសារនេះឲ្យបានទាន់ពេលវេលា​ដើម្បីទទួល​បាន​សេច​ក្តី​សម្រេច (និង​ប្តឹង​ឧទ្ធរណ៍​ ប្រសិន​បើចាំបាច់) នៅ​មុន​កាលបរិច្ឆេទ​ធ្វើតេ​ស្ត​​។ 

សម្រាប់ព័ត៌មានជាក់លាក់ស្តី​​ដំណើរការធ្វើតេស្ត​ ​​SAT និង​លក្ខ​ខណ្ឌ​តម្រូវរបស់វា សូមចូល​ទៅ​កាន់​គេហទំព័រ៖ https://www.collegeboard.org/students-with-disabilities  គោលការណ៍ណែនាំស្តីពីសិទ្ធិទទួលបានការសម្របសម្រួល​ និង​នី​តិ​វិធីដាក់ពាក្យសុំធ្វើ់តេស្តចូលរៀន​នៅ​មហា​វិទ្យាល័យ​​សហរដ្ឋ​អាមេរិក​ (American College Test, ACT) គឺស្រដៀងគ្នា​ទៅ​​នឹងតេស្តរបស់​ក្រុម​ប្រឹ​ក្សា​​ភិបាល​មហា​វិទ្យាល័យ​ដែរ។ សម្រាប់ព័ត៌មានជាក់លាក់ស្តីពីការធ្វើតេស្ត​​ ACT និងលក្ខខណ្ឌ​តម្រូវរបស់វា សូមចូល​ទៅ​កាន់​៖http://www.act.org/content/act/en/products-and-services/the-act/accommodations.html