សេវាកម្មពាក់ព័ន្ធអន្តរទីភ្នាក់ងារសម្រាប់ការអប់រំពិសេស ពេលខ្លះត្រូវបានហៅកាត់ថា សេវាកម្ម 3632 នៃច្បាប់សភា (Assembly Bill, AB) ឬសេវាកម្មជំពូក 26.5 ច្បាប់ស្តីរដ្ឋាភិបាល។ ឈ្មោះទូទៅបំផុតសម្រាប់សេវាកម្មទាំងនេះ ហៅថា AB 3632 គឺជាឈ្មោះដែលគេប្រើក្នុងជំពូកនេះដើម្បីសំដៅដល់សេវាកម្មពាក់ព័ន្ធអន្តរទីភ្នាក់ងារមួយចំនួន។ នៅឆ្នាំ 1986 រដ្ឋសភានៃរដ្ឋកាលីហ្វញ៉ាបានសម្រេចប្រើប្រាស់ទីភ្នាក់ងាររដ្ឋ និងខោនធី — ជាជាងមណ្ឌលសិក្សាធិការ — នៅក្នុងការផ្តល់សេវាកម្មពាក់ព័ន្ធជាក់លាក់មួយចំនួនដើម្បីបង្កើន និងសម្របសម្រួលធនធានសាធារណៈឲ្យបានប្រសើរឡើង ដើម្បីគាំទ្រដល់សិស្សដែលមានពិការភាព។
សេវាកម្មពាក់ព័ន្ធអន្តរទីភ្នាក់ងារបឋម គឺការព្យាបាលដោយចលនា និងការព្យាបាលមុខងារវិជ្ជាជីវៈ (PT/OT) ដែលផ្តល់ជូនដោយសេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services, CCS) ។
