ការវាយតម្លៃផ្នែកអប់រំពិសេសរបស់កូនអ្នកនឹងត្រូវបានចាត់ចែងដូចគ្នានឹងសិស្សណាម្នាក់ដែលផ្ទេរទៅមណ្ឌលសិក្សាធិការថ្មីដែរ។
ច្បាប់ IDEA តម្រូវថា ការវាយតម្លៃកុមារដែលមានពិការភាពដែលផ្ទេរពីទីភ្នាក់ងារសាធារណៈមួយទៅទីភ្នាក់ងារមួយទៀតនៅក្នុងឆ្នាំសិក្សាដូចគ្នា គឺស្របគ្នាជាមួយនឹងសាលារៀនមុន ហើយការផ្ទេរក្រោយៗទៀតរបស់កុមារ គឺទៅតាមការចាំបាច់ និងឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។1
មណ្ឌលសិក្សាធិការពីមុនរបស់កូនអ្នកគួរតែសម្របសម្រួលជាមួយមណ្ឌលសិក្សាធិការថ្មីរបស់គេ ដើម្បីធានាបាននូវការបញ្ចប់ការវាយតម្លៃ។2 ក៏ប៉ុន្តែ សូមកត់សម្គាល់ថា ពេលវេលាសម្រាប់ការបញ្ចប់ការវាយតម្លៃនេះ គឺមិនសូវច្បាស់ទេ៖ ការវាយតម្លៃនេះ ត្រូវបញ្ចប់ “ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។3 ជាទូទៅ ការវាយតម្លៃត្រូវបញ្ចប់ក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីទទួលបានការយល់ព្រមពីឪពុកម្ដាយសម្រាប់ការវាយតម្លៃនេះ។4 តារាងពេលវេលានេះ ពុំអនុវត្តនោះទេ ប្រសិនបើសិស្សនោះផ្ទេរមណ្ឌលសិក្សាធិការនៅពាក់កណ្ដាលការវាយតម្លៃ។5 ក៏ប៉ុន្តែ មណ្ឌលសិក្សាធិការដែលសិស្សផ្ទេរទៅនោះ ត្រូវបង្កើត “ភាពរីកចម្រើនឲ្យបានគ្រប់គ្រាន់ដើម្បីធានានូវការបញ្ចប់ការវាយតម្លៃភ្លាមៗ” និងត្រូវធ្វើការរៀបចំជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត នូវ “ពេលវេលាជាក់លាក់ដែលការវាយតម្លៃនឹងត្រូវបញ្ចប់។”6
