មណ្ឌលអនីតិជនត្រូវបានតម្រូវឱ្យផ្តល់ការអប់រំពិសេស និងផ្តល់សេវាកម្មពាក់ព័ន្ធស្របតាមកម្មវិធី IEP របស់សិស្ស។1 ដូចគ្នានេះដែរ សាលារៀននៅក្នុងមន្ទីរឃុំឃាំងយុវជន ត្រូវផ្ដល់ការអប់រំនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត ដែលមានន័យថា សិស្សដែលមានពិការភាពត្រូវចូលរួមក្នុងការអប់រំជាមួយសិស្សដែលគ្មានពិការភាពទៅតាមវិសាលភាពអតិបរមាដែលសមស្រប។2
ប្រសិនបើសាលារបស់តុលាការអនីតិជនមិនបានផ្ដល់ដល់កូនរបស់អ្នកនូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុតនោះទេ អ្នកមានសិទ្ធិដាក់ពាក្យសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ឬបណ្តឹងពីបទអនុលោមភាពទៅកាន់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ាបាន។ ដូចសាលារៀនជិតខាងដែរ សាលារៀនតុលាការអនីតិជន ត្រូវផ្ដល់ការជូនដំណឹងអំពីសិទ្ធិជាឪពុកម្ដាយ ដែលរួមបញ្ចូលនូវការពណ៌នាអំពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងបណ្តឹងពីបទអនុលោមភាព។ សូមមើល SERR ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
