កម្មវិធី IEP របស់កូនអ្នកនឹងត្រូវបានចាត់ចែងដូចគ្នានឹងសិស្សណាម្នាក់ដែលផ្ទេរទៅមណ្ឌលសិក្សាធិការថ្មីដែរ។ [Cal. Ed. Code Sec. 56325.]
បើកូនរបស់អ្នកផ្ទេរទៅមណ្ឌលសិក្សាធិការថ្មីនៅអំឡុងឆ្នាំសិក្សាដែលមិនមែនជាផ្នែកមួយនៃផ្នែកផែនការមូលដ្ឋាននៃការអប់រំពិសេស (SELPA) តែមួយទេ នោះមណ្ឌលសិក្សាធិការថ្មីត្រូវតែផ្តល់ឲ្យសិស្សនូវការអប់រំ FAPE ដែលរួមមានសេវាកម្មដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងសេវាកម្មនៅក្នុងកម្មវិធី IEP របស់មណ្ឌលសិក្សាធិការចាស់ ក្នុងរយៈពេល 30 ថ្ងៃដំបូងនៃការចូលនៅមណ្ឌលសិក្សាថ្មី។ (SELPA គឺជាអង្គភាពរដ្ឋបាលរដ្ឋកាលីហ្វ័រញ៉ា ដែលផ្សំឡើងដោយមណ្ឌលសិក្សាធិការធំតែមួយគត់ ឬបណ្តុំមណ្ឌលសិក្សាធិការតូចៗនានា ដែលប្រមូលផ្តុំនូវធនធានអប់រំពិសេស។) អំឡុងរយៈពេល 30 ថ្ងៃដំបូង មណ្ឌលសិក្សាធិការថ្មីត្រូវតែប្រើប្រាស់កម្មវិធី IEP ពីមណ្ឌលសិក្សាធិការចាស់ ឬបង្កើត និងអនុវត្តកម្មវិធី IEP ថ្មីមួយដែលស្របទៅតាមច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ។1
ប្រសិនបើសិស្សផ្ទេរក្នុងអំឡុងឆ្នាំសិក្សាទៅមណ្ឌលសិក្សាធិការថ្មី ដែលស្ថិតនៅក្នុងផ្នែក SELPA តែមួយ នោះមណ្ឌលសិក្សាធិការថ្មីត្រូវតែបន្ត ដោយឥតពន្យារពេល ក្នុងការផ្តល់សេវាកម្មដែលមានភាពប្រហាក់ប្រហែលទៅនឹងសេវាកម្មទាំងឡាយដែលមានចែងនៅក្នុងកម្មវិធី IEP ពីមុនមក លើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការបង្កើត និងអនុវត្ត IEP ថ្មីមួយ។2
