Menu Close

(9.40) កូនរបស់ខ្ញុំត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងអនីតិជន។ តើគាត់នឹងទទួលបានសេវាកម្មវិធី IEP របស់គាត់ដែរទេ?  

(9.40) កូនរបស់ខ្ញុំត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងអនីតិជន។ តើគាត់នឹងទទួលបានសេវាកម្មវិធី IEP របស់គាត់ដែរទេ?  

បាទ/ចាស។​ ស្ថិត​ក្រោម​​​ច្បាប់​ស្តីពី​​ការ​អប់រំ​សម្រាប់​​បុគ្គល​ដែល​​មាន​ពិការភាព​ (IDEA) កុមារ​គ្រប់​រូប​​ដែល​ពិការ​ភាព​​ ដែល​មាន​អាយុ​ចាប់​ពី​ 3 ទៅ​ 21 ឆ្នាំ​ គឺ​មាន​សិទ្ធិ​ទទួល​បាន​​​​ការអប់រំ​សាធារណៈ​​ដែល​សមស្រប​និង​ឥតគិតថ្លៃ នៅ​ក្នុងមជ្ឈដ្ឋាន​ដែលមាន​ការរឹតបន្តឹង​តិចបំផុត​ រួម​ទាំង​មន្ទីរ​ឃុំឃាំង​អនីតិជន​​ផង​ដែរ​។1

មណ្ឌល​គ្រប់​គ្រង​អនីតិជន​ និង​​យុវជន​ ត្រូវ​ផ្ដល់ការ​អប់រំ​ពិសេស​ និង​សេវាកម្មពាក់ព័ន្ធ។ ការ​អប់រំ​ និង​សេវា​កម្ម ត្រូវ​​បំពេញ​តាម​តម្រូវ​ការ​​ផ្ទាល់​ខ្លួន​របស់​សិស្ស​។​ សិស្ស​ទាំង​អស់​ដែល​មាន​ពិការភាព​​នៅ​ក្នុង​ប្រព័ន្ធ​កែ​ប្រែ​អនីតិជន​ ត្រូវ​មាន​សិទ្ធ​ទទួល​បាន​ការ​អប់រំ​ពិសេស​ និង​មាន​លក្ខណៈសម្បត្តិ​​​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ការ​ការ​ពារ​នៅ​ក្រោម​ច្បាប់​រដ្ឋ ​និង​សហព័ន្ធ​។​    ប្រសិន​បើ​សិស្ស​ម្នាក់​មាន​សេវា​ IEP រួច​ហើយ​ នៅ​ពេល​ចូល​ទៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​អនីតិជន​ អគារ​នេះ​​ត្រូវ​​ផ្ដល់​សេវា​កម្ម​ដែល​សមស្រប​​ដល់​​អ្នក​ ដែល​មាន​រៀបរាប់​នៅ​ក្នុង​ផែន​ការ​ IEP របស់​សិស្ស រហូត​ដល់​សាលារៀនតុលាការ​អនីតិជន​ ជ្រើសរើសផែនការ​​ IEP ពីមុន​ ឬ​បង្កើត​ផែន​ការ​ IEP ថ្មី​ សម្រាប់​សិស្ស​រូប​នោះ​។​2

  1. 20 U.S.C. Sec. 1412(a)(1)[↩]
  2. 34 C.F.R. Sec. 300.323; Cal. Ed. Code Sec. 56325(a)(1).[↩]