Menu Close

(9.32) តើបុគ្គលិកសង្គមកិច្ចផ្នែកសុខុមាលភាពកុមាររបស់​យុវជន​ជាកូ​ន​ចិញ្ចឹមគួរចូលរួមកិច្ចប្រជុំកម្មវិធី IEP ដែរឬទេ?  

(9.32) តើបុគ្គលិកសង្គមកិច្ចផ្នែកសុខុមាលភាពកុមាររបស់​យុវជន​ជាកូ​ន​ចិញ្ចឹមគួរចូលរួមកិច្ចប្រជុំកម្មវិធី IEP ដែរឬទេ?  

បុគ្គលិកសង្គមកិច្ចផ្នែកសុខុមាលភាពកុមារមិនមែនជាសមាជិកក្រុមការងារកម្មវិធី IEP ចាំបាច់ទេ លុះត្រាតែក្រុមការងារកម្មវិធី IEP កំពុងប្រ​ជុំ​ស​ម្រាប់ត្រួតពិនិត្យការកំណត់ឲ្យឃើញពិការភាព (“MDR”) ដើម្បី​ពិ​ភាក្សា​អំពី​ការផ្លាស់ប្តូរកន្លែងរៀនជាការដាក់វិន័យ ដូចជាអនុ​សា​ស​ន៍​អំពីការ​បណ្តេញចេញ។1 សូមមើល ជំពូក 8៖ ព័ត៌មាន​ស្តីពី​វិន័យសម្រាប់​សិស្ស​ដែល​មាន​ពិការភាព   បើមិនដូច្នេះទេ បុគ្គលិកសង្គមកិច្ចផ្នែកសុខុមាលភាពកុមារមិន​តម្រូវឱ្យ​អញ្ជើញ ឬចូលរួមកិច្ចប្រជុំកម្មវិធី IEP នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចចូលរួមកិច្ចប្រជុំកម្មវិធី IEP ផ្សេង​ទៀតបាន ប្រសិនបើមណ្ឌលសិក្សាធិការ ឬអ្នកមានសិទ្ធិអប់រំ​របស់កុមារ​ជឿថា បុគ្គលិកសង្គមកិច្ចមានជំនាញ ឬចំណេះដឹងពិសេសទាក់ទងនឹង​យុវជនជាកូនចិញ្ចឹម។2

  1. Cal. Ed. Code Sec. 48915.5(d).[↩]
  2. Cal. Ed. Code Sec. 56341(b)(6).[↩]