ទីភ្នាក់ងារក្រៅការអប់រំ ត្រូវតែអនុវត្តតាមច្បាប់អប់រំពិសេស នីតិវិធី និងកាលវេលា និងការកំណត់ពេលវេលាវាយតម្លៃរបស់រដ្ឋនិងសហព័ន្ធតែមួយដូចគ្នាទៅនឹងមណ្ឌលសិក្សាធិកាដែរ។ ច្បាប់ស្តីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56327 ចែងអំពីលក្ខខណ្ឌតម្រូវការសម្រាប់របាយការណ៍រង្វាយតម្លៃផ្នែកអប់រំពិសេស។ វាតម្រូឲ្យមានការរួមបញ្ចូលនូវរបាយការណ៍រង្វាយតម្លៃ រួមានជាអាទិ៍ដូចខាងក្រោម៖
- តើសិស្សអាចត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែរឬអត់
- មូលដ្ឋានសម្រាប់ធ្វើការកំណត់
- អាកប្បកិរិយាពាក់ព័ន្ធដែលបានកត់សម្គាល់ឃើញក្នុងអំឡុងពេលសង្កេតទៅលើសិស្សនៅក្នុងបរិបទសមស្រប
- ទំនាក់ទំនងនៃអាកប្បកិរិយានោះទៅនឹងមុខងារសិក្សា និងសង្គមរបស់សិស្ស
- សុខភាព និងការលូតលាស់ពាក់ព័ន្ធនឹងការអប់រំ និងលទ្ធផលផ្នែកវេជ្ជសាស្រ្ត ប្រសិនបើមាន
- សម្រាប់សិស្សដែលមានពិការភាពផ្នែកសិក្សា ថាតើមានភាពលម្អៀងរវាងលទ្ធផល និងសមត្ថភាពដែលមិនអាចកែប្រែបាន បើគ្មានការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែរឬទេ
- ការកំណត់ទាក់ទងនឹងផលប៉ះពាល់នៃគុណវិបត្តិផ្នែកបរិស្ថាន វប្បធម៌ ឬសេដ្ឋកិច្ច ប្រសិនបើមានភាពសមស្រប និង
- តម្រូវការចំពោះសេវាកម្ម សម្ភារៈ និងបរិក្ខារពិសេសសម្រាប់សិស្សដែលមានពិការភាពកម្រកើតមាន។
មិនមែនកត្តាទាំងអស់នេះសុទ្ធតែមានលក្ខណៈសមស្របក្នុងការរួមបញ្ចូលការវាយតម្លៃក្រោមផ្នែក AB 3632 សម្រាប់សេវាកម្មពាក់ព័ន្ធ និងរបាយការណ៍នានាដែលរៀបចំដោយសេវា CCS ឡើយ។ របាយការណ៍ CCS ត្រូវតែផ្អែកលើតម្រូវការបុគ្គលរបស់សិស្ស។
