Menu Close

(9.12) តើច្បាប់ AB 3632 គឺជាមធ្យោបាយ​តែ​មួយគត់​មែនឬទេ ដែល​សិ​ស្សនៅក្នុង​ការ​អប់រំ​ពិសេស​រដ្ឋ​កាលីហ្វ័រញ៉ា​​​អាច​ទទួល​បាន​​​​ការ​ព្យាបាល​ដោយ​ការងារ ឬការព្យាបាល​ដោយចលនា​?  

(9.12) តើច្បាប់ AB 3632 គឺជាមធ្យោបាយ​តែ​មួយគត់​មែនឬទេ ដែល​សិ​ស្សនៅក្នុង​ការ​អប់រំ​ពិសេស​រដ្ឋ​កាលីហ្វ័រញ៉ា​​​អាច​ទទួល​បាន​​​​ការ​ព្យាបាល​ដោយ​ការងារ ឬការព្យាបាល​ដោយចលនា​?  

ទេ។ មណ្ឌលសិក្សាធិការ មានការ​ទទួលខុសត្រូវចំពោះ​ការផ្តល់សេវាកម្មពាក់ព័ន្ធទាំងនេះ ប្រសិនបើ​មិនមានផ្តល់ជូន​ដោយ​ទីភ្នាក់ងារ​​​ផ្សេង​ទៀត​ ហើយមាន​ភាព​ចាំបាច់​ដើម្បី​ឲ្យ​សិស្ស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ​ពិសេស។ មណ្ឌលសិក្សាធិការ មិនអាចបដិសេធការដាក់បញ្ចូលសេវាកម្មនៅក្នុងកម្មវិធី IEP ដោយសារ​តែ​មិនបាន​កំណត់​ប្រភពមូលនិធិនោះទេ​។1 ច្បាប់ AB 3632 ចែងយ៉ាងជាក់លាក់ថានៅពេលសេវា​ CCS រកឃើញថាសេវាព្យាបាល​ OT/PT​ មិនមានភាព​ចាំបាច់​សម្រាប់​ហេតុផលវេជ្ជសាស្រ្តនោះទេ សេវាកម្មទាំងនោះ​ត្រូវតែផ្តល់ដោយ​សាលា​រៀន​តាម​មូលដ្ឋាន​ប្រសិន​បើសេវាកម្មទាំង​នោះ​មានភាព​ចាំបាច់​សម្រាប់ឲ្យ​កុ​មារ ទទួល​បាន​អត្ថប្រយោជន៍​ពីការ​អប់រំ​ពិសេស​។​2 

នៅពេលដែលទីភ្នាក់ងារ CCS មិនផ្តល់សេវាព្យាបាល​ OT/PT ដោយសារតែវិធាន​ផ្ទាល់ខ្លួន​របស់ពួកគេ​​ ឬ​លក្ខខណ្ឌ​តម្រូវ​សិទ្ធិ​ទទួល​បានរបស់ពួកគេ​​ ដូច្នេះ​សាលារៀនតាម​មូលដ្ឋានត្រូវតែផ្តល់សេវាកម្មទាំងនេះ ប្រសិន​បើវាចាំបាច់សម្រាប់ឲ្យ​កុមារទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស​។3 ការព្យាបា​ល​ OT/PT បាន និង​តែង​ត្រូវបានចែង​បញ្ជាក់​នៅក្នុង​ចំណោម​​សេវាកម្ម​ពាក់ព័ន្ធទៅនឹង​ការអប់រំ​ពិសេសដែលមានផ្តល់ជូន​នៅក្រោមច្បាប់រដ្ឋ4 and federal law5 នៅពេលដែលពួក​វាមាន​ភាព​ចាំបាច់​សម្រាប់​ហេតុផលនៃការ​អប់រំ។  

សម្រាប់សេវាកម្មដែលពាក់ព័ន្ធណាមួយ រួមទាំងសេវាកម្ម OT/PT មា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចតែងតែទទួលបាន និងដាក់បញ្ជូនការវាយតម្លៃឯករាជ្យទៅមណ្ឌលសិក្សាធិការ។  ក្រុមការងារកម្មវិធី IEP ត្រូ​វ​តែ​ធ្វើការ​ពិចារណាទៅលើវា​​។6 ចំពោះព័ត៌មានស្តីពី​របៀប​ទទួលបាន​ការវាយតម្លៃ​ឯក​រាជ្យ​ដោ​យ​ជា​បន្ទុក​ចំណាយរបស់​រដ្ឋ សូមមើលជំពូក 2 ព័ត៌មាន​ស្ដីពី​រង្វាយតម្លៃ/ការវាយតម្លៃ។

  1. Cal. Gov. Code Sec. 7572(c).[]
  2. Cal. Gov. Code Sec. 7575(a)(2).[]
  3. 34 C.F.R. Sec. 300.34(a); Cal. Ed. Code Sec. 56031.[]
  4. Cal. Ed. Code Secs. 56363(b)(6)[]
  5. 34 C.F.R. Secs. 300.34(c)(6) & (9)[]
  6. Gov. Code Sec. 7572(c)(2).[]