Menu Close

(9.20) តើការដាក់ទៅក្នុង​ទីកន្លែង​ស្នាក់នៅថែទាំ​ដែលចេញបង្គាប់ដោយ​​តុលាការ​សម្រាប់កូនរបស់ខ្ញុំនឹង​មាន​​ភាព​ខុសគ្នា​ពីការដាក់បញ្ចូល​ទៅ​ក្នុង​​កម្មវិធី IEP យ៉ាង​ដូចម្តេច​?  

(9.20) តើការដាក់ទៅក្នុង​ទីកន្លែង​ស្នាក់នៅថែទាំ​ដែលចេញបង្គាប់ដោយ​​តុលាការ​សម្រាប់កូនរបស់ខ្ញុំនឹង​មាន​​ភាព​ខុសគ្នា​ពីការដាក់បញ្ចូល​ទៅ​ក្នុង​​កម្មវិធី IEP យ៉ាង​ដូចម្តេច​?  

ប្រសិនបើកូនរបស់អ្នកស្ថិត​ក្រោមការគ្រប់គ្រង​ ឬស្ថិត​នៅក្រោម​អាណាព្យាបាល​របស់​តុលា​ការ​​ (មិនមែន​ស្ថិត​​ក្រោមការគ្រប់គ្រង​របស់អ្ន​កទេ​​) ពេលនោះ​អ្នកនឹងធ្វើការសម្រេច​ចិត្ត​ថា​តើ​ត្រូវ​ដាក់កូន​របស់​អ្នក​នៅ​ក្នុង​​ទី​កន្លែងមួយ​ណា។ តាមឆន្ទានុសិទ្ធិរបស់ខ្លួន តុលាការអាចអនុញ្ញាតឲ្យអ្នករក្សាសិទ្ធិក្នុងការ​អប់រំដើម្បី​ឲ្យ​អ្នកអាច​ចូលរួម​ក្នុង​កិច្ច​ដំណើរ​ការ​កម្មវិធី IEP នៅតាម​ទីតាំង​​​ស្នាក់​នៅបាន​ ប្រសិន​បើកូនរបស់​អ្នកមាននៅ​ក្នុង​កម្មវិធី​អប់រំ​ពិសេស​។ ជាផ្នែកមួយនៃដំណើរការស្ថិតក្នុងបន្ទុក​ អ្នកអាចបាត់បង់សិទ្ធិជា​​ឪពុក​ម្តា​យ រួមទាំងសិទ្ធិអប់រំ​របស់អ្នក​​ផងដែរ នៅក្នុង​រយៈពេល​នៃ​ការដាក់​បញ្ចូ​ល​ទៅក្នុង​ទី​កន្លែងនេះ​។  

មានភាពខុសគ្នាខ្លាំងនៅ​ក្នុងការ​ទំនួល​ខុស​ត្រូវផ្នែកហិរញ្ញវត្ថុចំពោះថ្លៃចំណាយ​នៃការដាក់បញ្ចូល​ទៅក្នុងទី​ កន្លែង​នេះ​។ ការដាក់ទៅក្នុងទីកន្លែងទាំងនេះតាមរយៈដំណើរការកម្មវិធី IEP គឺ​មិ​ន​គិតថ្លៃទេចំពោះមាតាបិតា/អាណាព្យាបាល/អ្នក​មានសិ​ទ្ធិអប់រំ​ផ្សេង​ទៀត។ ការដាក់បញ្ចូល​ទៅក្នុង​ទី​កន្លែងតាមរយៈ​តុលាការ គឺជាបន្ទុក​ចំណាយរបស់តុលាការ។ ទោះជាយ៉ាងណាក៏ដោយ តុលាការត្រូវតែស្វែងរកសំណងពីមាតា​បិ​តា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងទម្រង់នៃដីកាបង្គាប់បង់ប្រាក់ឧបត្ថម្ភដោយផ្អែកលើការកំណត់របស់តុលាការលើលទ្ធភាពនៃការបង់របស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។1 នេះអាចបណ្តាលឱ្យមានបន្ទុកហិរញ្ញវត្ថុយ៉ាងច្រើនដល់មាតាបិតា/អា​​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត លុះត្រាតែប្រាក់ចំណូល​គ្រួសារមានតិចតួចបំផុត។ ប្រសិនបើការដាក់បញ្ចូល​ទៅក្នុងទីកន្លែង​ស្នាក់នៅថែទាំ​​ មាន​ភាព​ចាំបាច់​សម្រាប់​គោលបំណង​ផ្នែក​អប់រំ នោះ​សកម្មភាពទាំងនេះ​ អាចជា​កា​​រំលោភបំពាន​ទៅ​លើលក្ខខណ្ឌ “​គ្មាន​បន្ទុក​ចំណាយ​” នៃ​ច្បាប់​សហព័ន្ធ​។​2

ប្រសិនបើកូនរបស់អ្នកត្រូវបានដាក់នៅក្នុងកន្លែង​ស្នាក់នៅ​ព្យាបាលតាមរយៈកិច្ច​ដំណើរការនៃ​​កម្មវិធី IEP នោះសិទ្ធិ និងការការពាររបស់សិស្ស និង​ឪពុកម្តាយទាំងអស់​ដែលទទួលបាន​ការ​ធានាដោ​យ​ច្បាប់ ​នឹង​មាន​ផ្តល់ជូនអ្នក។  គ្មានការដាក់បញ្ចូលនៅក្នុង​ទី​​កន្លែង ឬសេវាកម្មណាមួយ​ អាច​ត្រូវបានផ្តល់ជូនដល់​កូនរបស់អ្នក​ ដោយ​គ្មាន​ការឯកភាព​ និងការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នក​ឡើយ។  

ទំនួលខុសត្រូវសម្រាប់ការអនុវត្តកម្មវិធី IEP របស់កុមារដែលដាក់បញ្ចូល​ដោយតុលាការ ​គឺជាបន្ទុករបស់​មណ្ឌល​សិក្សាធិការនៅកន្លែងដែលកុមារត្រូវបានគេដាក់បញ្ចូល​ មិនមាន​ជា​បន្ទុក​របស់​មណ្ឌល​សិក្សា​ធិការ​របស់​ឪពុកម្តាយកុមារ​ទេ។​ ទំនួលខុសត្រូវចំពោះកុមារដែលបាន​ដាក់បញ្ចូល​ទៅក្នុងទីកន្លែង​ដោយ​កម្មវិធី IEP គឺបន្ទុក​របស់​មណ្ឌល​សិក្សា​ធិការ​​ដែលបាន​ចាត់ចែង​ការ​ដាក់បញ្ចូលនោះ​ ដែលជាទូទៅ គឺជា​បន្ទុក​របស់​មណ្ឌលសិក្សាធិការ និង/ឬ ខោនធី​​របស់ឪពុកម្តាយកុមារ​។  

  1. Cal. Welf. & Inst. Code Sec. 903.[]
  2. 20 U.S.C. Sec. 1401(9)(A) and 1401(29).[]