Menu Close

(9.23) តើ​ទីភ្នាក់ងារសាធារណៈមួយណា​ជាអ្នកទទួលខុសត្រូវ​ចំពោះការ​ផ្ត​ល់​សេវាកម្មអប់រំពិសេស​ទៅដល់កុមារ​ដែល​មាន​កម្មវិធី ​IEP និង​ស្នាក់នៅ​ក្នុង​ស្ថាប័ន​ថែទាំកុមារ​ដែលមានអាជ្ញាបណ្ណ​ ឬមន្ទីរថែទាំកុមារកំព្រា​​?  

(9.23) តើ​ទីភ្នាក់ងារសាធារណៈមួយណា​ជាអ្នកទទួលខុសត្រូវ​ចំពោះការ​ផ្ត​ល់​សេវាកម្មអប់រំពិសេស​ទៅដល់កុមារ​ដែល​មាន​កម្មវិធី ​IEP និង​ស្នាក់នៅ​ក្នុង​ស្ថាប័ន​ថែទាំកុមារ​ដែលមានអាជ្ញាបណ្ណ​ ឬមន្ទីរថែទាំកុមារកំព្រា​​?  

ស្ថានប័ន​ថែទាំកុមារដែល​មាន​អាជ្ញាបណ្ណ​ (LCI) គឺជាកន្លែង​ស្នាក់នៅថែទាំ​មានអាជ្ញាបណ្ណ ដែលផ្តល់​ការថែទាំ​ក្រៅ​វេជ្ជសាស្ត្រ​​​ដល់កុមារ​។​ LCI រួមមាន​មន្ទីរថែទាំរួម​ និង​កម្មវិធី​ស្នាក់នៅព្យាបាល​រយៈពេលខ្លី​ (STRTP) ប៉ុន្តែ​មិនរួមបញ្ចូលនូវ​៖  

  1. សាលាតុលាការអនីតិជន​ សាលសម្រាប់អនីតិជន​ មន្ទីរសម្រាប់​អនីតិជន មជ្ឈមណ្ឌលថែទាំពេលថ្ងៃសម្រាប់អនីតិជន​ ទីវាល​សម្រាប់​អនីតិជន ​ឬជំរំសម្រាប់អនីតិជន  
  2. កម្មវិធីសាលា​​សហគមន៍​ប្រចាំ​ខោនធី  
  3. កម្មវិធីអប់រំពិសេសណាមួយ​​ដែលផ្ដល់ជូនសម្រាប់សិស្ស​ដែល​ត្រូវបានដាក់​នៅ​​មណ្ឌលនៅក្នុង (1) និង (2) ខាងលើយោងទៅតាមច្បាប់  
  4. ទីភ្នាក់ងារ​សាធារណៈផ្សេងទៀត​។1

មន្ទីរថែទាំ​កុមារកំព្រា​ (FFH) គឺជា​កន្លែងស្នាក់នៅបែបគ្រួសារ​ ដែលផ្តល់​ការថែទាំ​រយៈពេល​ 24 ម៉ោង និង​មើល​ការ​ខុសត្រូវ​កុមារចិញ្ចឹម​មិន​លើសពី​ប្រាំមួយ​នាក់ឡើង​។ វារួមមាន​ផ្ទះ​បែបគ្រួសារ​តូចៗ មន្ទីរ​បែបគ្រួសារ​ដែលមានការបញ្ជាក់សម្រាប់​ភ្នាក់ងារ​ចិញ្ចឹមកុមារ​កំព្រា​បែបគ្រួសារ និង​គ្រួសារ​ធនធាន​។​​2

ប្រសិនបើ​កុមារ​មានពិការភាព​ណាម្នាក់​ ត្រូវបាន​ដាក់បញ្ចូល​តាម​ LCI ឬ​ FFH ដោយតុលាការ​ មជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់​បុគ្គលដែលមានពិការភាព​ផ្នែកលូតលាស់​ ឬ​អង្គភាព​សាធារណៈណាមួយ​ក្រៅពី​ទីភ្នាក់ងារ​អប់រំ​ ពេលនោះ​ផ្នែក​​ផែន​ការ​មូលដ្ឋាន​​អប់រំ​ពិសេស​ (SELPA) ដែល​ LCI ឬ​ FFH មានទីតាំង​ស្ថិតនៅ​ គឺជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការផ្តល់សេវា​កម្មអប់រំ​ពិសេស​ដល់កុមារ​នោះ។​ ប្រសិនបើមាន​​មណ្ឌលសិក្សាធិការចម្រុះ​នៅក្នុង​ផ្នែក​ SELPA នោះត្រូវតែ​មាន​ការព្រមព្រៀង​តាមមូលដ្ឋាន​នៅក្នុង​កំណត់​ទីភ្នាក់ងារ​អប់រំដែលទទួលខុសត្រូវ​។3 ប្រសិនបើកុមារម្នាក់ត្រូវបានដាក់​​នៅក្នុង LCI ឬ FFH ជា​ឯកតោ​ភា​គី​​ដោ​យមាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំ​ផ្សេង​ទៀត ឬតាមរយៈ​ក្រុមហ៊ុនធានារ៉ាប់រងឯកជន មណ្ឌល​សិក្សា​ធិ​ការ​ដែលមា​តាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំ​ផ្សេង​ទៀតរបស់​កុមារម្នាក់​នោះស្នាក់នៅអាចនឹងទទួល​ខុសត្រូវ​តា​ម​រយៈ​​ដំណើរការកម្មវិធី​ IEP នៃ​ផ្នែកអប់រំពិសេសធម្មតា។ នីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវ​ច្បា​ប់អាច​នឹង​ត្រូវការចាំបាច់​ ប្រសិនបើ​មាន​ភាព​មិនឯកភាព​ទៅលើ​ការដាក់បញ្ចូល​ទៅក្នុង​ការអប់រំ​ និង/ឬ​សេវាកម្ម​នានា​ដែល​សិស្ស​ត្រូវការ​ចាំបាច់​ នៅពេលដាក់បញ្ចូល​ពួកគេ​ទៅក្នុង​ LCI ឬ FFH។​  

  1. Cal. Ed. Code Sec. 56155.5(a)[]
  2. Cal. Ed. Code Sec. 56155.(b).[]
  3. Cal. Ed. Code Sec. 56156.4.[]