Menu Close

(9.25) តើនរណាជាអ្នកធ្វើការសម្រេចចិត្តសម្រាប់សិស្ស​នៅក្នុង​ការអប់រំ​ពិសេស​ដែល​សិទ្ធិ​ឪពុកម្តាយ​របស់គាត់​​ត្រូវ​បាន​បញ្ចប់​ ឬដែលគាត់​​​មិន​មាន​​ឪពុកម្តាយចូលរួមចំណែក​ក្នុងជីវិតគាត់នោះទេ​​​?  

(9.25) តើនរណាជាអ្នកធ្វើការសម្រេចចិត្តសម្រាប់សិស្ស​នៅក្នុង​ការអប់រំ​ពិសេស​ដែល​សិទ្ធិ​ឪពុកម្តាយ​របស់គាត់​​ត្រូវ​បាន​បញ្ចប់​ ឬដែលគាត់​​​មិន​មាន​​ឪពុកម្តាយចូលរួមចំណែក​ក្នុងជីវិតគាត់នោះទេ​​​?  

នៅ​ពេលគ្មាននរណាម្នាក់ដើរតួជាឪពុកម្តាយ​សម្រាប់សិស្ស​ដែលមាន​ពិ​ការ​ភាព នោះ​មណ្ឌលសិក្សា​ធិការ ឬ​តុលាការអនីតិជន​ត្រូវចាត់​តាំង​ម​នុ​ស្ស​ពេ​ញវ័យ​ដែល​មាន​ទំនួលខុសត្រូវឲ្យ​​ធ្វើការ​សម្រេច​ចិត្តផ្នែកអប់រំ រួមទាំង​សេចក្ដីសម្រេចចិត្ត​​ទាក់ទងនឹងការអប់រំពិសេសផងដែរ។ នៅ​ក្រោមផ្នែក​ AB 3632 មនុស្សពេញវ័យ​ដែលមាន​ទំនួលខុសត្រូវ​ ត្រូវបានស្គាល់ថាជា “ឪពុកម្តាយជំនួស​” ។  

ជាទូទៅ តុលាការអនីតិជននឹងតែងតាំងម្តាយឳពុកជំនួស – ដែលហៅ​ថាជាអ្នកមានសិទ្ធិអប់រំ–សម្រាប់សិស្សណាម្នាក់ដែលជាអ្នកនៅក្នុងបន្ទុក ឬបាលិតនៃតុលាការ ដែលមានន័យថា ពួកគេមានសំណុំរឿងសុំសិ​ទ្ធិចិញ្ចឹ​ម​/ចិញ្ចឹមបីបាច់ដោយបើកចំហ ឬសំណុំរឿងអនីតិជនប្រព្រឹត្តិបទល្មើស។  

ប្រសិនបើសិស្សមិនជាប់ពាក់ព័ន្ធក្នុងប្រព័ន្ធតុលាការទាំងពីរនោះ មណ្ឌល​សិក្សាធិការត្រូវតែតែងតាំងម្តាយឳពុកជំនួសឱ្យតំណាងសិស្សក្នុងដំណើរការកម្មវិធី IEP ប្រសិនបើចំណុចមួយ ឬច្រើនខាងក្រោមជាការពិត៖  

  1. គ្មាន​ឪពុកម្តាយសម្រាប់សិស្សណាម្នាក់អាចកំណត់អត្តសញ្ញាណបាន 
  2. បន្ទាប់ពីការខិតខំប្រឹងប្រែងសមស្រប​ មណ្ឌលសិក្សាធិការ​មិនអាច​រក​ឃើញ​ឪពុកម្តាយ ឬ 
  3. មណ្ឌលសិក្សាធិការក៏ត្រូវតែងតាំងម្តាយឳពុកជំនួសដែរ ប្រសិនបើ​សិស្ស​ជា​អ្នកនៅក្នុងបន្ទុក ឬបាលិតនៃតុលាការ ប៉ុន្តែតុលាការមិន​ទាន់​បានតែងតាំងមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ ជាអ្នកមាន​សិទ្ធិអប់​រំរបស់សិស្ស។  

មណ្ឌលសិក្សាធិការត្រូវ “ខិតខំប្រឹងប្រែងសមស្រប​” ដើម្បីតែងតាំងឪពុកម្តាយបណ្តោះ​អាសន្ន ក្នុង​រយៈ​ពេល 30 ថ្ងៃបន្ទាប់ពីកំណត់ថាឪពុកម្តាយជំនួស គឺ​​មាន​ភាព​​ចាំបាច់។ លើសពីនេះ មនុស្សពេញវ័យ​ដែលមាន​ទំនួលខុសត្រូវ​ ដែល​ទទួលបាន​ការ​ចាត់​តាំង​ដោយ​មណ្ឌលសិក្សាធិការ ​មិន​អាច​មានទំនាស់​ផលប្រយោជន៍ជាមួយសិស្សឡើយ។ ទំនាស់មានន័យថាផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬ​លម្អៀង​ទៅលើ​សមត្ថភាព​ក្នុង​ការតស៊ូមតិ​សម្រាប់សេវាកម្ម​ទាំងអស់ដែលត្រូវការដើម្បីធានាថាសិស្សមានការអប់រំ​ FAPE។ 1

ប្រសិនបើសិស្សជាអ្នកនៅក្នុងបន្ទុក  ឬបាលិតនៃតុលាការ ចៅក្រមគួរ​​តែតែងតាំងនរណាម្នាក់ឱ្យធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់អ្នកនៅក្នុងបន្ទុក ឬបាលិតនៃតុលាការ។ តុលាការផ្តល់សិទ្ធិ​ក្នុងការសម្រេចចិត្ត​ដល់​ឪពុកម្តាយ​ ប្រសិនបើឪពុកម្តាយបន្តស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ជីវិត​របស់នៅ​​របស់​សិស្ស​។ ប៉ុន្តែតុលាការមានអំណាចក្នុងការកំណត់​សិទ្ធិ​ របស់​ឪពុកម្តាយ​ទាក់ទង​នឹង​ការសម្រេចចិត្ត​ផ្នែកអប់រំ​តាម​រយៈដីកា​របស់តុលាការ ប៉ុន្តែត្រូវស្ថិ​ត​ក្នុងកម្រិតមួយ​ដែលចាំបាច់ដើម្បីការពារសិស្សនោះ​។   

ប្រសិនបើតុលាការកំណត់សិទ្ធិអប់រំរបស់មាតាបិតា នោះតុលាការក៏ត្រូវ​តែ​ង​តាំងមនុស្សពេញវ័យដែលមានទំនួលខុសត្រូវជាអ្នកមានសិទ្ធិ​អប់រំរបស់​សិស្សរហូតដល់មានហេតុការណ៍ដូចខាងក្រោមនេះកើតឡើង៖  

  1. សិស្សមានអាយុ 18 ឆ្នាំ (លើកលែងតែសិស្ស​សម្រេចចិត្តប្រគល់​សិទ្ធិ​អំណាច​ធ្វើការសម្រេចចិត្ត​ផ្នែកអប់រំរបស់គាត់​ទៅ​អ្នក​ផ្សេង ឬបើតុលាកា​រ​រក​ឃើ​ញ​ថាសិស្សនោះ “មិនមានសមត្ថភាព”)  
  2. មនុស្សពេញវ័យ​ទទួល​ខុសត្រូវ​ម្នាក់ទៀតត្រូវ​បានតែងតាំង​ឲ្យ​ធ្វើការ​សម្រេ​ចចិត្ត​ផ្នែកអប់រំ​  
  3. សិទ្ធិរបស់ឪពុកម្តាយក្នុងការធ្វើការសម្រេចចិត្តត្រូវបានប្រគល់​ជូន​វិញ​  
  4. អាណាព្យាបាល ឬអ្នកមើលថែទាំត្រូវបានតែង​តាំងសម្រាប់សិស្ស ឬ  
  5. សិស្សត្រូវបានដាក់ក្នុងមណ្ឌលថែទាំរយៈពេលវែង — ឬការរៀបចំការរស់​នៅ​​អចិន្ត្រៃយ៍ជំនួសដោយមានគ្រោងទុក (APPLA) ហើយឪពុកម្តាយចិ​ញ្ចឹម​​ត្រូវ​បានផ្តល់សិទ្ធិអំណាចធ្វើការសម្រេចចិត្តផ្នែកអប់រំ។  

ប្រសិនបើសិស្សជាអ្នកនៅក្នុងបន្ទុក ឬបាលិតនៃតុលាការអនីតិជន ហើ​យមិនត្រូវបានតែងតាំងជាអ្នកមានសិទ្ធិអប់រំដោយចៅក្រមទេ បទល្មើស​អនីតិជន ឬមេធាវីបទល្មើសអនីតិជនរបស់ពួកគេគួរតែលើកឡើង​​បញ្ហា​ជាមួយចៅក្រម។  

  1. Cal. Gov. Code Secs. 7579.5(a) & (i).[]