Menu Close

(9.26) តើអ្នកណាអាចធ្វើជាឪពុកម្តាយជំនួសបាន​ ហើយតើពួកគេ​មាន​ទំនួលខុសត្រូវអ្វីខ្លះ?  

(9.26) តើអ្នកណាអាចធ្វើជាឪពុកម្តាយជំនួសបាន​ ហើយតើពួកគេ​មាន​ទំនួលខុសត្រូវអ្វីខ្លះ?  

នៅពេលដែលមណ្ឌលសិក្សាធិការទទួលខុសត្រូវក្នុងការតែងតាំងឳពុកម្ដាយជំនួស ជាដំបូងមណ្ឌលសិក្សាធិការត្រូវតែតែងតាំងអ្នកថែ​ទាំជាសាច់​ញា​​​តិ ឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិពិសេសដែលតុលាការបានតែង​តាំង (CASA) ដែលមានឆន្ទៈ និងអាចបម្រើបាន។ ប្រសិនបើគ្មានអ្នកថែទាំជាសាច់ញាតិ ឪពុកម្តាយចិញ្ចឹម ឬ​ CASA​ ទេ នោះ​​មណ្ឌលសិក្សាធិការ​អាច​ជ្រើស​រើស​ឪពុក​ម្តាយ​ជំនួសបាន។ ប្រសិនបើឪពុកម្តាយជំនួសរបស់សិស្សធ្លាប់ធ្វើជា​អ្នក​មើលថែទាំជា​សាច់​ញា​តិ ឬជាឪពុកម្តាយចិញ្ចឹម ហើយសិស្សបានចាកចេញពីផ្ទះរបស់ឪពុក​ម្តាយជំនួស​នោះ​ ​មណ្ឌល​សិក្សា​ធិការ​ត្រូវ​តែងតាំង​ឪពុកម្តាយ​ជំនួសថ្មី ប្រ​សិន​បើចាំបាច់ ដើម្បីធានាឲ្យមានការ​ធ្វើ​ជា​តំណាងគ្រប់គ្រាន់។1

ច្បាប់អនុញ្ញាតឲ្យគ្រូបង្រៀនចូលនិវត្តន៍ បុគ្គលិកសង្គមកិច្ច​ ឬមន្រ្តីផ្នែកព្យួរ​ទោសដោយមានលក្ខខណ្ឌ ​ដែល​​​មិន​ធ្វើការឲ្យ​ទីភ្នាក់ងារ​​សាធារណៈដែលពាក់ព័ន្ធនឹងការអប់រំ ឬការថែទាំសិស្សនោះទេ ដូច្នេះ​ពួក​គេ​ អាច​ត្រូវបានចាត់​តាំងឲ្យ​ធ្វើ​ជាឪពុកម្តាយជំនួស។ និយោជិកនៃទីភ្នាក់ងារឯកជន អាចទទួលបាន​ការ​ចាត់​ ដរាបណា​ទីភ្នាក់ងារ​មិនផ្តល់សេវាកម្ម​អប់រំ​ដល់​សិស្ស​។ មនុស្សម្នាក់ដែល​មាន​លក្ខណៈសម្បត្តិផ្សេងទៀត​នៅក្នុងការ​ធ្វើជាឪពុក​ម្តា​យជំនួស​មិនត្រូវបាន​ចាត់ទុក​ថា​ជា​និយោជិករបស់​មណ្ឌលសិក្សា​ធិការ​ទេ​ បើទោះបីជាមណ្ឌលសិក្សាធិការទូទាត់ប្រាក់​ដល់​ឪពុកម្តាយ​ជំនួស​​នោះ​សម្រាប់សេវាកម្មរបស់គាត់ក៏ដោយ។2

មណ្ឌលសិក្សាធិការមិនអាចតែងតាំងឪពុកម្តាយជំនួសបានទេ ប្រសិន​បើគាត់មាន​ទំនាស់ផលប្រយោជន៍​ជា​មួយសិស្ស។ ទំនាស់ផលប្រយោជន៍ មានន័យថាផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬ​លម្អៀង​ទៅលើ​សមត្ថភាព​ក្នុង​ការតស៊ូមតិសម្រាប់សេវាកម្មទាំងអស់ដែលត្រូវការចាំបាច់​ដើម្បីធានាថាសិស្សទទួលបានការអប់រំ​ FAPE។ បើជាការល្អ​ ឪពុកម្តាយជំនួសគួរតែមានការយល់ដឹង​ខាង​ផ្នែក​វប្បធម៌​របស់​សិស្ស​ដែលបានប្រគល់​ឲ្យ​​គាត់​។3

ឳពុកម្ដាយជំនួសមានអំណាចទាំងអស់របស់មាតាបិតា ឬអាណាព្យាបាល​របស់​សិស្សផ្នែកអប់រំពិសេសនោះ ហើយត្រូវតែយល់ព្រមចំពោះកម្មវិធី IEP សេវាវេជ្ជសាស្រ្តដែលមិនសង្គ្រោះបន្ទាន់ ការព្យាបាលសុខភាពផ្លូវចិត្ត និង​សេវាកម្មព្យាបាលដោយការងារ ឬព្យាបាលដោយចលនា។4 ទោះបីជាឳពុកម្ដាយជំនួសត្រូវបានផ្តល់ជូននូវសិទ្ធិអំណាចមេបាពេញលេញក្នុងដំណើរការអប់រំពិសេសក៏ដោយ ឳពុកម្ដាយជំនួសត្រូវបា​នតម្រូវឱ្យជួ​ប​ជាមួយកូនតែម្តងប៉ុណ្ណោះ។ ដើម្បីបំពេញតួនាទីតាម​សមត្ថភាព ឪពុកម្តាយជំនួសគួរតែជួប​ជាមួយ​សិ​ស្សលើសពីម្តង ​ចូលរួមកិច្ចប្រជុំ​កម្មវិធី IEP ពិនិត្យមើលកំណត់ត្រាសិស្ស និងពិគ្រោះជាមួយគ្រូ និង​អ្នកដទៃទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​​រ​បស់​សិស្ស​។  រាល់ទំនាក់​ទំនង​​និងសកម្មភាពទាំង​អស់នេះ​ ត្រូវបានអនុញ្ញាតិតាមច្បាប់។ ឪពុកម្តាយជំនួស ត្រូវតែគោរពតាមច្បាប់សហព័ន្ធនិងរដ្ឋ​ស្តីពីការ​រក្សាការសម្ងាត់របស់សិស្ស ហើយ​ប្រើប្រាស់​​ឆន្ទា​នុសិទ្ធិ​នៅពេលផ្តល់​ព័ត៌មានទៅដល់​មនុស្សពាក់ព័ន្ធ​។5

  1. Cal. Gov. Code Sec. 7579.5(b).[]
  2. Cal. Gov. Code Sec. 7579.5(j).[]
  3. Cal. Gov. Code Secs. 7579.5(e) & (i).[]
  4. Cal. Gov. Code Sec. 7579.5(c).[]
  5. Cal. Gov. Code Secs. 7579.5(d) & (f).[]