ឪពុកម្តាយជំនួសអាចតំណាងឲ្យសិស្សរហូតដល់សិស្សលែងត្រូវការការអប់រំពិសេស ឬមានអាយុ 18 ឆ្នាំ និងរហូតដល់មនុស្សពេញវ័យទទួលខុសត្រូវម្នាក់ទៀតត្រូវបានតែងតាំងជំនួសឪពុកម្តាយជំនួសនេះ ឬសិទ្ធិរបស់ឪពុកម្តាយក្នុងការសម្រេចចិត្តអប់រំត្រូវបានប្រគល់ជូនវិញ។1 ប៉ុន្តែ បើគ្រប់អាយុ 18 ឆ្នាំ សិស្សម្នាក់ជ្រើសរើសមិនចាប់ផ្តើមធ្វើការសម្រេចចិត្តផ្នែកអប់រំដោយខ្លួនឯងទេ ឬតុលាការគិតថាសិស្សនេះ “គ្មានសមត្ថភាព” ក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងនេះ ពេលនោះឪពុកម្តាយជំនួសអាចបន្តនៅដដែល ឬសិស្សអាចតែងតាំងមនុស្សពេញវ័យផ្សេងទៀតមកធ្វើ់ជាអ្នកតំណាងផ្នែកអប់រំ។ មណ្ឌលសិក្សាធិការត្រូវផ្លាស់ប្តូរឪពុកម្តាយជំនួសនោះ ប្រសិនបើឪពុកម្ដាយជំនួសមិនបានបំពេញភារកិច្ចរបស់គាត់ឲ្យបានសមស្រប ឬមានទំនាស់ផលប្រយោជន៍ជាមួយសិស្សនោះ។2 ប្រសិនបើបុគ្គលមួយចំនួននៅក្នុងជីវិតរបស់សិស្ស — ដូចជាប្រតិបត្តិករនៃមន្ទីរថែទាំ បុគ្គលិកសង្គមកិច្ច មន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ ឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិផ្សេងទៀត — ជឿជាក់ថាឪពុកម្តាយជំនួសមិនដើរតួនាទីជាប្រយោជន៍សម្រាប់សិស្សនោះទេ ប៉ុន្តែបែរជាដើរតួនាទីជាប្រយោជន៍ច្រើនជាងសម្រាប់មណ្ឌលសិក្សាធិការ ឬទីភ្នាក់ងារផ្សេងទៀតដែលបម្រើសេវាកម្មដល់សិស្សទៅវិញ នោះគាត់អាចស្នើសុំឲ្យមណ្ឌលសិក្សាធិការតែងតាំងឪពុកម្តាយជំនួសម្នាក់ផ្សេងទៀតបាន។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ ច្បាប់នេះអនុញ្ញាតឲ្យសិស្សម្នាក់ (ដែលស្ថិតក្រោមការគ្រប់គ្រង ឬស្ថិតក្រោមអាណាព្យាបាលរបស់តុលាការ ជាអនីតិជនដែលមិនស្ថិតក្រោមការឃុំគ្រងរបស់អាណាព្យាបាល ឬជាអ្នកដែលគ្មានឪពុកម្តាយណាម្នាក់អាចត្រូវបានកំណត់អត្តសញ្ញាណ ឬរកឃើញ) ធ្វើការដាក់ពាក្យប្តឹងសម្រាប់នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីតវ៉ាទៅនឹងភាពមិនសមស្របរបស់ឪពុកម្តាយជំនួសនោះ។3
