ប្រសិនបើចៅរបស់អ្នករស់នៅជាមួយអ្នក ជីដូនជីតាត្រូវបានអនុញ្ញាតឲ្យដើរតួជាឪពុកម្តាយនៅក្នុងកម្មវិធី IEP និងក្នុងដំណើរការអប់រំពិសេសផ្សេងទៀតក្រោមច្បាប់សហព័ន្ធ និងរដ្ឋ។ តាមពិត បុគ្គលណាក៏ដោយដែលដើរតួនាទីជំនួសឲ្យឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមដែលកុមារនោះរស់នៅជាមួយ ពួកគេក៏អាចបំពេញតួនាទីនេះផងដែរ។ នេះរួមបញ្ចូលទាំងឪពុកម្តាយចុង អ្នកមើលថែទាំដែលជាសាច់ញាតិផ្សេងទៀត និងអាណាព្យាបាលជាដើម ។ល។1 ឪពុកម្តាយ ឬអាណាព្យាបាល អាចចាត់តាំងមនុស្សពេញវ័យម្នាក់ទៀតឲ្យធ្វើជាតំណាងសិស្ស។2
