Menu Close

(L) ភាគី​ពាក់ព័ន្ធ​ និង​សេចក្តី​ថ្លែងហេតុ​ និង​​​ដំណោះស្រាយ​​ដែល​​បាន​​លើក​ឡើង

(L) ភាគី​ពាក់ព័ន្ធ​ និង​សេចក្តី​ថ្លែងហេតុ​ និង​​​ដំណោះស្រាយ​​ដែល​​បាន​​លើក​ឡើង

ការិយាល័យ​សវនាការ​​រដ្ឋកាលីហ្វ័រញ៉ា

ផ្នែក​អប់រំ​ពិសេស

សំណើសុំ​សវនាការ​តាម​នីតិវិធី ​និង​ការសម្រុះសម្រួលជំនួស​​សិស្ស

ព័ត៌មានសិស្ស៖

ឈ្មោះនិងនាមត្រកូលរបស់សិស្ស៖

ថ្ងៃខែឆ្នាំកំណើតរបស់សិស្ស៖

ភាសាកំណើតរបស់សិស្ស៖

អាសយដ្ឋានរបស់សិស្ស រួមមានអាសយដ្ឋានផ្លូវ​ ក្រុង និងលេខកូដតំបន់៖

កម្រិតសិក្សារបស់សិស្ស។ ឧទាហរណ៍ ប្រសិនបើសិស្សរៀននៅថ្នាក់ទី 2 នោះសូមសរសេរថា “ថ្នាក់ទីពីរ”។

ឈ្មោះសាលាដែលសិស្សកំពុងសិក្សា៖

សាលាក្នុងមណ្ឌលរស់នៅរបស់សិស្ស៖

ព័ត៌មានអំពីមាតាបិតា៖

រាល់ព័ត៌មាន​ទាំងអស់​ដែល​បាន​ស្នើសុំ​នៅខាង​ក្រោម​គឺ​មាន​ភាពចាំបាច់​ប្រសិន​បើ​សិស្ស​មាន​អាយុ​ក្រោម ​18 ឆ្នាំ។

ដើម្បី​ដាក់​បញ្ចូល​ឪពុកឬម្តាយ​នៅ​ក្នុង​សំណើសុំ​សវនាការ​តាម​នីតិវិធី​ ​និង​ការសម្រុះ​សម្រួល​​នេះ សូម​សរសេរ​ព័ត៌មាន​នៅ​ក្នុង​​ចន្លោះ​ខាង​ក្រោម។ ប្រសិនបើ​សិស្ស​មាន​អាណាព្យាបាល​ស្រប​ច្បាប់ ​ឬក៏​អ្នក​ទទួល​បន្ទុក​សិទិ្ធ​អប់រំ​ នោះ​សូម​សរសេរ​ឈ្មោះ និង​ព័ត៌មាន​របស់​ពួកគេ​នៅក្រោម​​ផ្នែក​មាតាបិតាទី1 ​រួចហើយ​បន្ថែម​​ ​”អាណាព្យាបា​ល​ស្រប​ច្បាប់” ឬក៏ ​”អ្នក​ទទួល​បន្ទុក​សិទិ្ធ​អប់រំ” ក្រោយ​ឈ្មោះ​របស់​ពួកគេ​។

ព័ត៌មានអំពីមាតា/បិតាទី១៖

នាមត្រកូល និងនាមខ្លួនរបស់មាតា/បិតាទី1៖

លេខទូរសព្ទរបស់មាតាបិតាទី1៖  ទូរសព្ទដៃ៖

ទូរសព្ទ​នៅកន្លែងធ្វើការ៖

ទូរសព្ទនៅផ្ទះ៖

អាសយដ្ឋាន​ផ្ទះ​របស់​មាតាបិតា​ទី1 រួមមាន​​អាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖

ប្រសិនបើ​ត្រូវការ​អ្នកបកប្រែ​សម្រាប់​មាតាបិតាទី1 សូម​បញ្ជាក់​​ភាសា​​ក្នុង​​ចន្លោះ​ខា​ង​​ក្រោម។ ឧទាហរណ៍ ​ប្រសិន​បើ​មាតា/បិតា​ទី1​ត្រូវការ​អ្នកបកប្រែ​​ភាសា​អេស្ប៉ាញ​ ​សូម​សរសេរថា​ “ភាសា​អេស្ប៉ាញ” ​​នៅ​ចន្លោះ​​ខាង​ក្រោម។

ព័ត៌មាន​អំពី​មាតាបិតា​ទី2 ​ដែល​ត្រូវ​បំពេញ​តែ​ក្នុង​ករណី​មាន​មាតាបិតាទី2​៖

នាមត្រកូល និងនាមខ្លួនរបស់មាតា/បិតាទី2៖

លេខទូរសព្ទរបស់មាតាបិតាទី2៖ ទូរសព្ទដៃ៖

ទូរសព្ទ​នៅកន្លែងធ្វើការ៖

ទូរសព្ទនៅផ្ទះ៖

អាសយដ្ឋានផ្ទះរបស់មាតាបិតាទី2 រួមមានអាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖

ប្រសិនបើ​ត្រូវការ​អ្នកបកប្រែ​សម្រាប់​មាតាបិតាទី2 សូម​បញ្ជាក់​​ភាសា​​ក្នុង​​ចន្លោះ​ខាង​​ក្រោម។ ឧទាហរណ៍ ប្រសិនបើ​មាតា/បិតាទី2 ត្រូវការ​​អ្នកបក​ប្រែ​​ភាសា​​អេស្ប៉ាញ​ ​សូម​សរសេរ​​ថា “ភាសា​អេស្ប៉ាញ​​” នៅ​​ចន្លោះ​​ខាង​ក្រោម។

ភាគី​ដែល​ត្រូវ​ដាក់​ឈ្មោះ​ដោយ​មាតាបិតា​ ឬក៏​សិស្ស​ដែល​បំពេញ​ពាក្យ​ស្នើសុំ​នេះ

មាន​តែទីភ្នាក់ងារ​សាធារណៈ ​ដូច​មាន​រាយ​នាម​ខាង​ក្រោម​​អាច​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ។ សូម​កុំ​ដាក់​ឈ្មោះ​អ្នក​ដែល​ធ្វើការ​ឲ្យទីភ្នាក់ងារ​សាធារណៈ​។ ឈ្មោះភាគី​ដែល​ត្រូវដាក់ឈ្មោះ​ក្នុង​ពាក្យ​បណ្តឹង​នេះ​ត្រូវ​រាប់​បញ្ចូល​យ៉ាង​តិច​មួយ​ក្នុង​​ចំណោម​ករណី​ដូច​ខាង​ក្រោម៖

  • សិស្ស​សាលា​​ក្នុង​មណ្ឌល​ដែល​កំពុង​តែ​ចូលរួម នឹង​ចូលរួម ឬក៏​បាន​ចូលរួម
  • សិស្ស​សាលា​កម្រង​ដែល​កំពុង​តែ​ចូលរួម​ នឹង​ចូលរួម​ ឬក៏​បាន​ចូលរួម
  • ការិយាល័យអប់រំប្រចាំខោនធី  ឬក៏
  • ទីភ្នាក់ងារ​សាធារណៈ​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុងការ​សម្រេច​ចិត្ត​ណា​មួយ​ទាក់ទង​នឹង​សិស្ស​នេះ។

សូម​ផ្តល់​ឈ្មោះ ​និងអាសយដ្ឋាន​របស់​ទីភ្នាក់ងារ​សាធារណៈ​ឬក៏​ទីភ្នាក់ងារ​ដែល​លោក លោកស្រី​​ចង់​កំណត់​ពេល​​សវនាការ​តាម​នីតិវិធី​ និង​ការសម្រុះ​សម្រួល។

កំណត់​បញ្ហា​ជាក់លាក់​ឬ​បណ្តឹង​តវ៉ា​៖

ច្បាប់​សហព័ន្ធ ​និង​ច្បាប់​រដ្ឋ​តម្រូវ​ឲ្យ​លោក ​លោកស្រី​រៀបរាប់​​ឲ្យ​បាន​​លម្អិត​អំពី​លក្ខណៈនៃបញ្ហា ​ឬក៏បញ្ហា​ដែល​លោក​ លោកស្រី​​ចង់​បញ្ចូល​នៅ​ក្នុង​ពាក្យ​បណ្តឹង​នេះ​។ សូម​រៀបរាប់​អំពី​បញ្ហា​ទូទៅ ​ដូចជា​ “សិស្ស​នេះ​​ត្រូវ​បាន​បដិសេធមិនឲ្យ FAPE ​សម្រាប់ឆ្នាំសិក្សា 2005-2006” គឺ​មិន​គ្រប់​គ្រាន់​ទេ។ លោក ​លោកស្រី​ត្រូវតែ​បញ្ចូល​អង្គ​ហេតុ​ ​កាលបរិច្ឆេទ​​ សេចក្តី​​យោង​អំពី​បទប្បញ្ញត្តិស្តីពី​កម្មវិធី​អប់​រំ​​ជាក់លាក់​ដែល​គេ​​ស្គាល់ថា​បទបញ្ញត្តិ​ “IEP” ​ជាដើម។ ការមិន​បាន​ពិពណ៌នា​យ៉ាង​ជាក់លាក់​អំពី​បញ្ហា ​ឬក៏​បញ្ហា​ដែល​ត្រូវ​បញ្ចូល​ក្នុង​ពាក្យបណ្តឹង​នេះអាច​បណ្តាល​​ឲ្យ​​មាន​ការ​បិទ​សំណុំ​រឿង​នេះ។ ការបិទ​សំណុំ​រឿង​​ណា​មួយ​គឺ​គេ​ហៅថា ​ការទាត់​ចោល​។

សូម​រៀបរាប់​អំពី​លក្ខណៈ​នៃ​បញ្ហា ​រួមទាំង​អង្គហេតុ​សំខាន់ៗ​ទាំង​អស់។ សូម​ផ្តល់​ព័ត៌មាន​លម្អិត។ លោក ​លោកស្រី​អាច​បន្ថែម​បាន​ក្នុង​ករណី​ចាំបាច់។

បញ្ហាឬក៏ពាក្យបណ្តឹងលេខ 1

បញ្ហាឬក៏ពាក្យបណ្តឹងលេខ 2

បញ្ហាឬក៏ពាក្យបណ្តឹងលេខ 3

សំណើ​ដំណោះស្រាយ​បញ្ហា​ដូច​រៀបរាប់​ខាងលើ

“សំណើ​​ដោះ​ស្រាយ​បញ្ហា” ​មានន័យ​ថា​តើ​លោក លោកស្រី​ចង់​ឲ្យ​បញ្ហា​នីមួយៗ​​ដែល​​បាន​ពិពណ៌នា​ខាង​លើ​ត្រូវបាន​ដោះ​ស្រាយ​​ដោយ​របៀប​ណា។ ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យ​លោក លោកស្រី​ផ្តល់​នូវ​​ដំណោះ​ស្រាយ​​​ចំពោះ​បញ្ហា​នីមួយៗ​ដែល​បាន​ពិពណ៌នា​​​ក្នុង​​ពាក្យ​បណ្តឹង​នេះ​ក្នុង​កម្រិត​មួយ​ដែល​លោក​ លោកស្រី​​ដឹង​​អំពី​ដំណោះ​ស្រាយ។ លោក​ លោកស្រី​ត្រូវ​តែ​ពិពណ៌នា​អំពី​ដំណោះស្រាយ​​ឲ្យ​បានលម្អិត​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សូម​រៀប​រាប់​អំពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​នីមួយៗ​ដូច​​ដែល​បាន​រៀប​រាប់​ខាង​លើ​។

ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 1

ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 2

ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 3

ហត្ថលេខារបស់ភាគីស្នើសុំឲ្យមានសវនាការតាមនីតិវិធី និង​ការសម្រុះ សម្រួល

សូម​សរសេរ​ឈ្មោះ​ភាគី​ដែល​ស្នើសុំ​ឲ្យ​មាន​សវនាការ​តាមនីតិវិធី​ និង​ការសម្រុះ​សម្រួល​ក្នុង​ចន្លោះ​ខាង​ក្រោម។​

សូម​សរសេរ​អ៊ីមែល​ភាគី​ដែល​ស្នើសុំ​សវនាការ​តាម​នីតិវិធី និង​​ការសម្រុះសម្រួល​ក្នុង​ចន្លោះ​ខាង​ក្រោម​។

ភាគី​ដែល​ស្នើ​សុំ​សវនាការ​តាម​នីតិវិធី​ និង​​ការសម្រុះសម្រួល​ ឬក៏​តំណាង​របស់​គេ​​ត្រូវ​តែ​ចុះ​ហត្ថលេខា ​និង​សរសេរ​កាល​បរិច្ឆេទ​​នៅ​ក្នុង​ចន្លោះ​ខាង​ក្រោម។

សេចក្តី​ថ្លែង​ហេតុ​អំពី​សេវាកម្ម​

ច្បាប់​សហព័ន្ធ​ និង​ច្បាប់​រដ្ឋ​តម្រូវ​ឲ្យ​លោក​ លោកស្រី​​ផ្ញើ ឬក៏​ប្រគល់​សំណើ​នេះ​ជូន​ភាគី​ដែល​មាន​ឈ្មោះ​ម្នាក់ៗ​។ លើសពីនេះទៀត​ លោក​ លោកស្រី​ត្រូវតែ​ផ្ញើ ​ឬក៏​​បញ្ជូន​សេចក្តី​ចម្លង​មួយ​ច្បាប់​​ទៅ​កាន់​ការិយាល័យ​​សវនាការ។ សូម​រក្សា​ទុក​ឯកសារ​នេះ​មួយ​ច្បាប់​សម្រាប់​ខ្លួន​ឯង​។ សូម​បញ្ជាក់​ថា ​លោក ​លោកស្រី ​បានផ្ញើ​សំណៅ​ចម្លង​នៃ​សំណើសុំ​នេះ ដោយ​គូរធីកលើ​​ប្រអប់​​ដែល​​សម​ស្រប​​ខាង​ក្រោម។

ខ្ញុំបានផ្តល់សំណើសុំធ្វើសវនាការតាមនីតិវិធី និង​ការសម្រុះ​សម្រួលនេះ​ជូន​ភាគី​ដែល​មាន​ឈ្មោះ​​ទាំងអស់ និង​ជូន​ការិយាល័យ​សវនាការ​ដោយ៖

ជម្រើស​ទីមួយ​គឺ​បញ្ជូន​តាម​អ៊ីមែល​ទៅ​បុគ្គល ​ឬក៏​ទីភ្នាក់ងារ​​ដែល​មាន​ឈ្មោះ​​តាម​​អាសយដ្ឋាន​ខាងក្រោម។ សូម​បញ្ចូល​កាលបរិច្ឆេទ​ដែល​ឯកសារ​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​បុគ្គល​​ឬក៏​ទីភ្នាក់ងារ​នោះ។

ការបញ្ជូន​តាម​ទូរសារ ​ឬក៏​អ៊ីមែល​ទៅ​កាន់​​មនុស្ស ​ឬក៏ ទីភ្នាក់ងារ​ដែល​មាន​ឈ្មោះ​តាម​លេខ​ទូរសារ ​ឬអ៊ីមែល​​ដូច​ខាង​ក្រោម។ សូម​បញ្ចូល​កាល​បរិច្ឆេទ​ដែល​​ឯកសារ​ត្រូវ​បាន​ទូរសារ ​ឬក៏​ផ្ញើ​អ៊ីមែល​ទៅ​បុគ្គល​ ឬ​ទីភ្នាក់ងារ​នោះ។

ការផ្ញើ​តាម UPS, FedEx ​ឬក៏​សេវា​ផ្ញើ​សំបុត្រ​ផ្សេង​ទៀត​ដល់​មនុស្ស ​ឬក៏​ទីភ្នាក់ងារ​​ដែល​មាន​ឈ្មោះ​ដូ​ច​ខាង​ក្រោម ដោយ​ប្រើ​សេវាកម្ម​ដែល​បាន​កំណត់​ដូច​ខាង​ក្រោម។  ខ្ញុំ​បាទ​សូម​ភ្ជាប់​មក​ជាមួយ​នូវ​វិក្កយប័ត្រ​ចំនួន​មួយ​ច្បាប់​។

ការ​ប្រគល់​ដោយ​ផ្ទាល់​ខ្លួន​ដល់​បុគ្គល ឬក៏​ទីភ្នាក់ងារ​ដូច​មាន​រាយ​នាម​ខាង​ក្រោម​​​​តាម​អាសយដ្ឋាន​​ខាងក្រោម។ ខ្ញុំ​​បាន​បញ្ចូល​ឈ្មោះ​អ្នក​ដែល​ធ្វើការ​ចែ​ក​ចាយ​​សំបុត្រ កាល​បរិច្ឆេទ ​និង​ពេល​វេលា​នៃ​ការចែកចាយ​។

ហត្ថលេខារបស់អ្នកដែលបំពេញឯកសារសេវានេះ

សូមសរសេរឈ្មោះអ្នកដែលបំពេញឯកសារសេវានេះ​ក្នុង​ចន្លោះ​ខាង​ក្រោម។

អ្នក​ដែល​បំពេញ​ឯកសារ​សេវា​នេះ​ត្រូវតែ​ចុះហត្ថលេខា​នៅ​ក្នុង​ចន្លោះ​ខាងក្រោម ​និង​សរសេរ​កាល​បរិច្ឆេទ​​ចុះ​ហត្ថលេខា​​នៅ​ក្បែរ​ហត្ថលេខា។ ដោយ​វាយ​បញ្ចូល​ឈ្មោះ​របស់​អ្នក​​នៅ​ក្នុង​​ចន្លោះ​​ខាង​ក្រោម​​​ មានន័យថាលោក​ លោកស្រី​ឯកភាព​​ចុះហត្ថលេខា​​អេឡិចត្រូនិក​លើ​ឯកសារ​នេះ។