ការិយាល័យសវនាការរដ្ឋកាលីហ្វ័រញ៉ា
សំណើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួលជំនួសសិស្ស
ឈ្មោះនិងនាមត្រកូលរបស់សិស្ស៖
ថ្ងៃខែឆ្នាំកំណើតរបស់សិស្ស៖
ភាសាកំណើតរបស់សិស្ស៖
អាសយដ្ឋានរបស់សិស្ស រួមមានអាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖
កម្រិតសិក្សារបស់សិស្ស។ ឧទាហរណ៍ ប្រសិនបើសិស្សរៀននៅថ្នាក់ទី 2 នោះសូមសរសេរថា “ថ្នាក់ទីពីរ”។
ឈ្មោះសាលាដែលសិស្សកំពុងសិក្សា៖
សាលាក្នុងមណ្ឌលរស់នៅរបស់សិស្ស៖
ព័ត៌មានអំពីមាតាបិតា៖
រាល់ព័ត៌មានទាំងអស់ដែលបានស្នើសុំនៅខាងក្រោមគឺមានភាពចាំបាច់ប្រសិនបើសិស្សមានអាយុក្រោម 18 ឆ្នាំ។
ដើម្បីដាក់បញ្ចូលឪពុកឬម្តាយនៅក្នុងសំណើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួលនេះ សូមសរសេរព័ត៌មាននៅក្នុងចន្លោះខាងក្រោម។ ប្រសិនបើសិស្សមានអាណាព្យាបាលស្របច្បាប់ ឬក៏អ្នកទទួលបន្ទុកសិទិ្ធអប់រំ នោះសូមសរសេរឈ្មោះ និងព័ត៌មានរបស់ពួកគេនៅក្រោមផ្នែកមាតាបិតាទី1 រួចហើយបន្ថែម ”អាណាព្យាបាលស្របច្បាប់” ឬក៏ ”អ្នកទទួលបន្ទុកសិទិ្ធអប់រំ” ក្រោយឈ្មោះរបស់ពួកគេ។
ព័ត៌មានអំពីមាតា/បិតាទី១៖
នាមត្រកូល និងនាមខ្លួនរបស់មាតា/បិតាទី1៖
លេខទូរសព្ទរបស់មាតាបិតាទី1៖ ទូរសព្ទដៃ៖
ទូរសព្ទនៅកន្លែងធ្វើការ៖
ទូរសព្ទនៅផ្ទះ៖
អាសយដ្ឋានផ្ទះរបស់មាតាបិតាទី1 រួមមានអាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖
ប្រសិនបើត្រូវការអ្នកបកប្រែសម្រាប់មាតាបិតាទី1 សូមបញ្ជាក់ភាសាក្នុងចន្លោះខាងក្រោម។ ឧទាហរណ៍ ប្រសិនបើមាតា/បិតាទី1ត្រូវការអ្នកបកប្រែភាសាអេស្ប៉ាញ សូមសរសេរថា “ភាសាអេស្ប៉ាញ” នៅចន្លោះខាងក្រោម។
ព័ត៌មានអំពីមាតាបិតាទី2 ដែលត្រូវបំពេញតែក្នុងករណីមានមាតាបិតាទី2៖
នាមត្រកូល និងនាមខ្លួនរបស់មាតា/បិតាទី2៖
លេខទូរសព្ទរបស់មាតាបិតាទី2៖ ទូរសព្ទដៃ៖
ទូរសព្ទនៅកន្លែងធ្វើការ៖
ទូរសព្ទនៅផ្ទះ៖
អាសយដ្ឋានផ្ទះរបស់មាតាបិតាទី2 រួមមានអាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖
ប្រសិនបើត្រូវការអ្នកបកប្រែសម្រាប់មាតាបិតាទី2 សូមបញ្ជាក់ភាសាក្នុងចន្លោះខាងក្រោម។ ឧទាហរណ៍ ប្រសិនបើមាតា/បិតាទី2 ត្រូវការអ្នកបកប្រែភាសាអេស្ប៉ាញ សូមសរសេរថា “ភាសាអេស្ប៉ាញ” នៅចន្លោះខាងក្រោម។
ភាគីដែលត្រូវដាក់ឈ្មោះដោយមាតាបិតា ឬក៏សិស្សដែលបំពេញពាក្យស្នើសុំនេះ
មានតែទីភ្នាក់ងារសាធារណៈ ដូចមានរាយនាមខាងក្រោមអាចត្រូវបានគេដាក់ឈ្មោះ។ សូមកុំដាក់ឈ្មោះអ្នកដែលធ្វើការឲ្យទីភ្នាក់ងារសាធារណៈ។ ឈ្មោះភាគីដែលត្រូវដាក់ឈ្មោះក្នុងពាក្យបណ្តឹងនេះត្រូវរាប់បញ្ចូលយ៉ាងតិចមួយក្នុងចំណោមករណីដូចខាងក្រោម៖
- សិស្សសាលាក្នុងមណ្ឌលដែលកំពុងតែចូលរួម នឹងចូលរួម ឬក៏បានចូលរួម
- សិស្សសាលាកម្រងដែលកំពុងតែចូលរួម នឹងចូលរួម ឬក៏បានចូលរួម
- ការិយាល័យអប់រំប្រចាំខោនធី ឬក៏
- ទីភ្នាក់ងារសាធារណៈផ្សេងទៀតដែលចូលរួមក្នុងការសម្រេចចិត្តណាមួយទាក់ទងនឹងសិស្សនេះ។
សូមផ្តល់ឈ្មោះ និងអាសយដ្ឋានរបស់ទីភ្នាក់ងារសាធារណៈឬក៏ទីភ្នាក់ងារដែលលោក លោកស្រីចង់កំណត់ពេលសវនាការតាមនីតិវិធី និងការសម្រុះសម្រួល។
កំណត់បញ្ហាជាក់លាក់ឬបណ្តឹងតវ៉ា៖
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋតម្រូវឲ្យលោក លោកស្រីរៀបរាប់ឲ្យបានលម្អិតអំពីលក្ខណៈនៃបញ្ហា ឬក៏បញ្ហាដែលលោក លោកស្រីចង់បញ្ចូលនៅក្នុងពាក្យបណ្តឹងនេះ។ សូមរៀបរាប់អំពីបញ្ហាទូទៅ ដូចជា “សិស្សនេះត្រូវបានបដិសេធមិនឲ្យ FAPE សម្រាប់ឆ្នាំសិក្សា 2005-2006” គឺមិនគ្រប់គ្រាន់ទេ។ លោក លោកស្រីត្រូវតែបញ្ចូលអង្គហេតុ កាលបរិច្ឆេទ សេចក្តីយោងអំពីបទប្បញ្ញត្តិស្តីពីកម្មវិធីអប់រំជាក់លាក់ដែលគេស្គាល់ថាបទបញ្ញត្តិ “IEP” ជាដើម។ ការមិនបានពិពណ៌នាយ៉ាងជាក់លាក់អំពីបញ្ហា ឬក៏បញ្ហាដែលត្រូវបញ្ចូលក្នុងពាក្យបណ្តឹងនេះអាចបណ្តាលឲ្យមានការបិទសំណុំរឿងនេះ។ ការបិទសំណុំរឿងណាមួយគឺគេហៅថា ការទាត់ចោល។
សូមរៀបរាប់អំពីលក្ខណៈនៃបញ្ហា រួមទាំងអង្គហេតុសំខាន់ៗទាំងអស់។ សូមផ្តល់ព័ត៌មានលម្អិត។ លោក លោកស្រីអាចបន្ថែមបានក្នុងករណីចាំបាច់។
បញ្ហាឬក៏ពាក្យបណ្តឹងលេខ 1៖
សំណើដំណោះស្រាយបញ្ហាដូចរៀបរាប់ខាងលើ
“សំណើដោះស្រាយបញ្ហា” មានន័យថាតើលោក លោកស្រីចង់ឲ្យបញ្ហានីមួយៗដែលបានពិពណ៌នាខាងលើត្រូវបានដោះស្រាយដោយរបៀបណា។ ច្បាប់សហព័ន្ធតម្រូវឲ្យលោក លោកស្រីផ្តល់នូវដំណោះស្រាយចំពោះបញ្ហានីមួយៗដែលបានពិពណ៌នាក្នុងពាក្យបណ្តឹងនេះក្នុងកម្រិតមួយដែលលោក លោកស្រីដឹងអំពីដំណោះស្រាយ។ លោក លោកស្រីត្រូវតែពិពណ៌នាអំពីដំណោះស្រាយឲ្យបានលម្អិតបំផុតតាមដែលអាចធ្វើទៅបាន។
សូមរៀបរាប់អំពីដំណោះស្រាយចំពោះបញ្ហានីមួយៗដូចដែលបានរៀបរាប់ខាងលើ។
ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 1៖
ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 2៖
ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 3៖
ហត្ថលេខារបស់ភាគីស្នើសុំឲ្យមានសវនាការតាមនីតិវិធី និងការសម្រុះ សម្រួល
សូមសរសេរឈ្មោះភាគីដែលស្នើសុំឲ្យមានសវនាការតាមនីតិវិធី និងការសម្រុះសម្រួលក្នុងចន្លោះខាងក្រោម។
សូមសរសេរអ៊ីមែលភាគីដែលស្នើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួលក្នុងចន្លោះខាងក្រោម។
ភាគីដែលស្នើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួល ឬក៏តំណាងរបស់គេត្រូវតែចុះហត្ថលេខា និងសរសេរកាលបរិច្ឆេទនៅក្នុងចន្លោះខាងក្រោម។
សេចក្តីថ្លែងហេតុអំពីសេវាកម្ម
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋតម្រូវឲ្យលោក លោកស្រីផ្ញើ ឬក៏ប្រគល់សំណើនេះជូនភាគីដែលមានឈ្មោះម្នាក់ៗ។ លើសពីនេះទៀត លោក លោកស្រីត្រូវតែផ្ញើ ឬក៏បញ្ជូនសេចក្តីចម្លងមួយច្បាប់ទៅកាន់ការិយាល័យសវនាការ។ សូមរក្សាទុកឯកសារនេះមួយច្បាប់សម្រាប់ខ្លួនឯង។ សូមបញ្ជាក់ថា លោក លោកស្រី បានផ្ញើសំណៅចម្លងនៃសំណើសុំនេះ ដោយគូរធីកលើប្រអប់ដែលសមស្របខាងក្រោម។
ខ្ញុំបានផ្តល់សំណើសុំធ្វើសវនាការតាមនីតិវិធី និងការសម្រុះសម្រួលនេះជូនភាគីដែលមានឈ្មោះទាំងអស់ និងជូនការិយាល័យសវនាការដោយ៖
ជម្រើសទីមួយគឺបញ្ជូនតាមអ៊ីមែលទៅបុគ្គល ឬក៏ទីភ្នាក់ងារដែលមានឈ្មោះតាមអាសយដ្ឋានខាងក្រោម។ សូមបញ្ចូលកាលបរិច្ឆេទដែលឯកសារនេះត្រូវបានផ្ញើទៅបុគ្គលឬក៏ទីភ្នាក់ងារនោះ។
ការបញ្ជូនតាមទូរសារ ឬក៏អ៊ីមែលទៅកាន់មនុស្ស ឬក៏ ទីភ្នាក់ងារដែលមានឈ្មោះតាមលេខទូរសារ ឬអ៊ីមែលដូចខាងក្រោម។ សូមបញ្ចូលកាលបរិច្ឆេទដែលឯកសារត្រូវបានទូរសារ ឬក៏ផ្ញើអ៊ីមែលទៅបុគ្គល ឬទីភ្នាក់ងារនោះ។
ការផ្ញើតាម UPS, FedEx ឬក៏សេវាផ្ញើសំបុត្រផ្សេងទៀតដល់មនុស្ស ឬក៏ទីភ្នាក់ងារដែលមានឈ្មោះដូចខាងក្រោម ដោយប្រើសេវាកម្មដែលបានកំណត់ដូចខាងក្រោម។ ខ្ញុំបាទសូមភ្ជាប់មកជាមួយនូវវិក្កយប័ត្រចំនួនមួយច្បាប់។
ការប្រគល់ដោយផ្ទាល់ខ្លួនដល់បុគ្គល ឬក៏ទីភ្នាក់ងារដូចមានរាយនាមខាងក្រោមតាមអាសយដ្ឋានខាងក្រោម។ ខ្ញុំបានបញ្ចូលឈ្មោះអ្នកដែលធ្វើការចែកចាយសំបុត្រ កាលបរិច្ឆេទ និងពេលវេលានៃការចែកចាយ។
ហត្ថលេខារបស់អ្នកដែលបំពេញឯកសារសេវានេះ
សូមសរសេរឈ្មោះអ្នកដែលបំពេញឯកសារសេវានេះក្នុងចន្លោះខាងក្រោម។
អ្នកដែលបំពេញឯកសារសេវានេះត្រូវតែចុះហត្ថលេខានៅក្នុងចន្លោះខាងក្រោម និងសរសេរកាលបរិច្ឆេទចុះហត្ថលេខានៅក្បែរហត្ថលេខា។ ដោយវាយបញ្ចូលឈ្មោះរបស់អ្នកនៅក្នុងចន្លោះខាងក្រោម មានន័យថាលោក លោកស្រីឯកភាពចុះហត្ថលេខាអេឡិចត្រូនិកលើឯកសារនេះ។