W.C.
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ កុមារីឈ្មោះ TYESHA R. ROBINSON (ថ្ងៃខែឆ្នាំកំណើត – ខែ/ថ្ងៃ/ឆ្នាំ) សេចក្តីជូនដំណឹងអំពីការដាក់ឲ្យចូលរៀននៅសាលា FELDMANN ACADEMY
សូមគោរពជូន លោក __________៖
កូនស្រីខ្ញុំឈ្មោះ Tyesha បច្ចុប្បន្នជាសិស្សនៅសាលា Washington Middle School ហើយកំពុងតែជួបការលំបាកខ្លាំងក្នុងការសម្រេចគោលដៅកម្មវិធីសិក្សា IEP និងចាប់មេរៀនមិនសូវបាន ជាពិសេសលើផ្នែកគណិតវិទ្យា និងសំណេរ។ អាកប្បកិរិយារបស់នាងនៅសាលារៀនគឺមានសភាពកាន់តែអាក្រក់ទៅៗ។ ខ្ញុំបានដឹងកាន់តែច្បាស់ថា តម្រូវការអប់រំរបស់នាងមិនត្រូវបានឆ្លើយតបឡើយ។ Tyesha រៀនមិនទាន់មិត្តរួមថ្នាក់របស់នាងទេ។ នាងមិនទទួលបានអត្ថប្រយោជន៍ពីការបង្រៀនដែលបានបង្កើតឡើងជាពិសេស ដែលត្រូវបានផ្តល់ជូនក្នុងកម្មវិធីសាលារដ្ឋបច្ចុប្បន្នរបស់នាងឡើយ។
[ជម្រើស៖ ខ្ញុំជឿជាក់ថា កម្មវិធីអប់រំ និងការកំណត់កម្រិតសិក្សាដែលសាលាក្នុងមណ្ឌលបានផ្តល់ជូននៅឯកិច្ចប្រជុំ IEP នាពេលថ្មីៗនេះ គឺមិនឆ្លើយតបនឹងតម្រូវការរបស់នាងឡើយ។]
ដូច្នេះ អនុលោមតាម Title 34 C.F.R. Sec. 300.148(d)(1)(ii) ខ្ញុំសូមជូនដំណឹងដល់លោកថា ខ្ញុំនឹងដាក់កូនរបស់ខ្ញុំនៅសាលា Feldmann Academy ដែលជាសាលាឯកជន ដែលបង្រៀនសិស្សដូច Tyesha។ ថ្ងៃចូលរៀនដំបូងរបស់នាងនៅ Feldmann Academy គឺ ________ ។ [សូមបញ្ជាក់ថា កាលបរិច្ឆេទនេះមិនគួរតិចជាង 10 ថ្ងៃនៃថ្ងៃធ្វើការក្រោយថ្ងៃដែលសាលាទទួលលិខិតនេះ។] នៅពេលដែលសាលាកំណត់កម្រិតសិក្សាជូននាង។ ខ្ញុំសូមធ្វើការទូទាត់ពីសាលាក្នុងមណ្ឌលនូវថ្លៃកម្មវិធីបង្រៀនដែលបានបង្កើតឡើងជាពិសេសនេះ។
ដោយសារតែសាលារដ្ឋមិនអាចបំពេញតាមតម្រូវការអប់រំរបស់នាង ខ្ញុំបាទជឿជាក់ថា ការដាក់កូនឲ្យរៀននៅសាលាឯកជននេះគួរតែជា “ការចំណាយរបស់រដ្ឋ”។ ខ្ញុំនឹងប្រគល់វិក្កយប័ត្រពីសាលា និងឯកសារភស្តុតាងដែលបញ្ជាក់អំពីការចូលរៀនរបស់នាង។
ខ្ញុំបាទទន្ទឹងរង់ចាំការឆ្លើយតបរបស់លោក។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេកនៅពេលដឹងអំពីឆន្ទៈរបស់លោកក្នុងជួយដល់ Tyesha។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Gloria Robinson
ចម្លងជូន៖ ក្រុម IEP