កុមារទាំងអស់បង្ហាញនូវឥរិយាបទមួយចំនួនដូចខាងក្រោម តាមពេលខុសៗគ្នា។ ចាំបាច់ត្រូវញែកអាកប្បកិរិយាម្តងម្កាលចេញពីអាកប្បកិរិយាច្រំដែលៗ ហើយសូមកុំព្រួយបារម្ភអំពីឧប្បត្តិហេតុដោយឡែកដែលមិនសំខាន់ចំពោះកុមារទាំងអស់។
នៅក្នុងវ័យទារក៖
ពិបាកបៅដោះ ឬក៏ជញ្ជក់ ឬក៏រំលាយអាហារ
មិនព្រមលូន ឬក៏វារ
មិនព្រមឲ្យគេឱប និងប៉ះពាល់រាងកាយ
ក្រចេះអង្គុយ ឈរ ឬក៏ដើរ
ខ្វះការតបចំពោះសម្លេង
ការតបចំពោះសម្លេងហួសប្រមាណ
ក្រចេះនិយាយ និង
ពិបាកបង្វិលភ្នែកមើល។
ក្នុងវ័យមត្តេយ្យសិក្សា៖
មិនអាចធ្វើតាមការណែនាំ
ស្ងប់ស្ងាត់ និងអសកម្មខុសពីធម្មតា
មិនចេះអត់ធ្មត់ និងអារម្មណ៍គ្រប់គ្រងមិនបាន
ឃ្លានបង្អែមហួសហេតុ
យំច្រើន និងគេងមិនលក់
ទម្លាប់បរិភោគអាហារមិនល្អ
ស្តាប់ចង្វាក់ភ្លេងមិនសូវបាន
ដើរទ្រេតទ្រោត
រំខាន និងនិយាយឥតឈប់ឈរ
ខ្លាចក្នុងការជិះទោង និងរំអិលខ្លួន
និយាយដដែលៗ សួរសំណួរដដែលៗ ឬក៏លេងដដែលៗ
ឆាប់អន់ចិត្តនឹងមនុស្សជុំវិញខ្លួន ជាងពេលនៅម្នាក់ឯង។
ដួលញឹកញាប់ និងងាយដើរបុកវត្ថុនានា
បញ្ហាផ្នែកភាសា ដែលស្តែងឲ្យឃើញតាមរយៈការក្រចេះនិយាយ និងនិយាយយឺត។
ភាពផ្ចង់អារម្មណ៍ខ្លាំងដោយគ្មានគោលបំណង និង
មិនចេះភ័យខ្លាច មិនខ្លាចឡើងលើតុនិងដំបូលផ្ទះ
ក្នុងវ័យសិក្សា៖
អក្សរដៃមិនស្អាត
សកម្មជ្រុលដោយគ្មានគោលបំណង គ្មានសម្រាក និងគ្មានទិសដៅ។
ពិបាកកាត់ដោយកន្ត្រៃ និងផាត់ពណ៌នៅផ្នែកខាងក្នុងបន្ទាត់
អសកម្មខុសធម្មតា ដែលស្តែងចេញតាមរយៈការស្រមើស្រមៃ និងការរំខានក្នុងចិត្ត
មិនចេះចងខ្សែស្បែកជើង បិទឡេវខោអាវ ឬក៏មិនចេះប្រើដៃឲ្យបានល្អ
ភាពមិនប្រយ័ត្នប្រយែង និងភាពឆ្គាំឆ្គងក្នុងការគប់ និងចាប់បាល់
ពិបាកផ្គូរផ្គងរាង និងទំហំឲ្យត្រូវគ្នា៖ ការ៉េ រង្វង់ ត្រីកោណ
ពិបាកលោតរំលង លោតផ្លោះ និងលោតឡើង
ពិបាកបែងចែករវាងតួរអក្សរ ពាក្យ និងលេខ៖ រវាង “b” និង
“d” រវាង “was” និង “saw” រវាង 6 និង 9
ពិបាកលេងហ្គេម និងគោរពវិន័យក្រុម
មិនយល់អំពីភាពខុសគ្នារវាងទៅលើនិងទៅក្រោម រវាងខាងក្នុងនិងខាងក្រៅ
រវាងខាងឆ្វេងនិងខាងស្តាំ រវាងខាងមុខនិងខាងក្រោយ
មិនដឹងច្បាស់អំពីពេលវេលា ឬក៏ចម្ងាយ
អាចនិយាយបានល្អ ប៉ុន្តែមានបញ្ហាក្នុងការអាន
អារម្មណ៍មិននឹងនរ – ខឹងគ្មានហេតុផល
អានមិនយល់
ត្រង់ៗពេក ឬក៏មិនចេះកំប្លុកកំប្លែង
លំបាកបញ្ចេញយោបល់
ឆាប់ជឿគេពេក
ធ្វើលំហាត់នៅសាលាមិនទៀងទាត់ និង
លទ្ធផលប្រឡងប្រែប្រួលខ្លាំងពេក ដែលពេលខ្លះធ្វើបានពិន្ទុខ្ពស់ ពេលខ្លះធ្វើបានពិន្ទុទាបជាងធម្មតា។
រក្សាសិទ្ធិឆ្នាំ 1975
CANHC, Contra Costa West Chapter
ប្រអប់សំបុត្រលេខ 515, San Pablo, រដ្ឋកាលីហ្វ័រញ៉ា 94806
បោះពុម្ពឡើងវិញដោយមានការអនុញ្ញាតពី CANHC។