កថាខណ្ឌខាងក្រោមនេះត្រូវបានដកស្រង់ចេញពីទំព័រព័ត៌មានមុនសំណើរបស់ OAH ដើម្បីទទួលបានការសម្រុះសម្រួល និងសវនាការតាមនីតិវិធី។
IDEA ផ្តល់ជូននូវការសម្រុះសម្រួល និងសវនាការតាមនីតិវិធីដើម្បីដោះស្រាយជម្លោះទាក់ទងនឹងការអប់រំរបស់កុមារពិការដើម្បីធានាថា កុមារម្នាក់ៗទទួលបានការអប់រំពីរដ្ឋដោយឥតគិតថ្លៃ និងសមរម្យ (FAPE) ស្របតាមតម្រូវការដោយឡែកៗរបស់ពួកគេ។
ដំណើរការនេះត្រូវបានផ្តួចផ្តើមដោយបំពេញសំណើរសុំពេញលេញដើម្បីទទួលបានសវនាការតាមនីតិវិធី និងការសម្រុះសម្រួល (ជាទូទៅគេហៅថាពាក្យបណ្តឹង) ចំពោះបុគ្គល ឬក៏អង្គភាពដែលលោក លោកស្រីដាក់ឈ្មោះថាជាភាគីក្នុងដំណើរការនីតិវិធី។
លោក លោកស្រីគួរដឹងថា IDEA មានតម្រូវការជាក់លាក់ទាក់ទងនឹងព័ត៌មានដែលត្រូវដាក់បញ្ចូលក្នុងសំណើ។ ប្រសិនបើព័ត៌មានដែលបានស្នើសុំមិនត្រឹមត្រូវ មិនពេញលេញ ឬក៏មិនបានផ្តល់ជូន នោះសំណើរបស់លោក លោកស្រីដើម្បីទទួលបានសវនាការតាមនីតិវិធីអាចត្រូវបានពន្យារពេលរហូតដល់សំណើឆ្លើយតបនឹងលក្ខខណ្ឌតម្រូវតាមច្បាប់។
សំណើរបស់លោក លោកស្រីត្រូវតែផ្ញើទៅគ្រប់ភាគីទាំងអស់ដែលលោក លោកស្រីបានកំណត់ និងឯកសារថតចម្លងមួយច្បាប់ដែលបានផ្តល់ទៅការិយាល័យសវនាការ។
ប្រសិនបើលោក លោកស្រីត្រូវការជំនួយក្នុងការបំពេញទម្រង់នេះ ឬក៏មានសំណួរអំពីសវនាការតាមនីតិវិធី និងការសម្រុះសម្រួល សូមទាក់ទងទៅការិយាល័យសវនាការតាមរយៈលេខទូរសព្ទដូចខាងក្រោម។
ការិយាល័យសវនាការ
ផ្នែកអប់រំពិសេស
2349 Gateway Oaks Drive, Suite 200
Sacramento, CA 95833
ទូរសព្ទ (916) 263-0880
ទូរសារ (916) 376-6319
សំណើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួល (ពាក្យបណ្តឹង) រួមមាន៖
“ឈ្មោះកុមារ អាសយដ្ឋានរស់នៅរបស់កុមារ (ឬក៏ព័ត៌មានទំនាក់ទំនង ក្នុងករណីកុមារគ្មានផ្ទះសម្បែង) និងឈ្មោះសាលារៀនដែលកុមារកំពុងសិក្សា …” (20 U.S.C. Sec.1415(b)(7)(A)(ii)(I));
“ការពិពណ៌នាអំពីប្រភេទបញ្ហារបស់កុមារទាក់ទងនឹងសំណើផ្តួចផ្តើម ឬក៏ផ្លាស់ប្តូរ រួមមានអង្គហេតុដែលទាក់ទងនឹងបញ្ហាបែបនេះ។” (20 U.S.C Sec. 1415 (b)(7)(A)(ii)(III)); និង
“សំណើដោះស្រាយបញ្ហាក្នុងកម្រិតមួយដែលបានដឹង និងទទួលបានដោយភាគីម្ខាងនៅពេលនោះ។” (20 U.S.C Sec. 1415 (b)(7)(A)(ii)(IV).)
ភាគីម្ខាងមានសិទ្ធិជំទាស់ចំពោះបណ្តឹងគ្រប់គ្រាន់។
(20 U S C. Sec. 1415 (c)(2)(A).)
ភាគីដែលដាក់ពាក្យបណ្តឹងមិនមានសិទ្ធិទទួលបាននីតិវិធីសវនាការទេប្រសិនបើពាក្យបណ្តឹងមិនអនុលោមតាម 20 U.S.C. Sec. 1415(b)(7)(A). (20 U.S.C. Sec. 1415 (b)(7)(B).)
ការកំណត់ថាតើបណ្តឹងតវ៉ាមួយគ្រប់គ្រាន់ និងអនុលោមទៅនឹងលក្ខខណ្ឌតម្រូវនៃ 20 U S.C. Sec. 1415(b)(7)(A) ត្រូវធ្វើឡើងដោយចៅក្រមរដ្ឋបាលដោយផ្អែកទាំងស្រុងលើខ្លឹមសារនៃពាក្យបណ្តឹងនោះ។ (20 U.S.C Sec. 1415(c)(2)(D).)
ភាគីម្ខាងអាចកែប្រែបណ្តឹងតវ៉ារបស់ខ្លួនបានលុះត្រាតែ៖ (I) ភាគីម្ខាងទៀតយល់ព្រមជាលាយលក្ខណ៍អក្សរ និងមានកិច្ចប្រជុំស្វែងរកដំណោះស្រាយ។ ឬក៏ (II) ប្រសិនបើទទួលការអនុញ្ញាតិពីចៅក្រមច្បាប់រដ្ឋបាល។ (20 U.S C. Sec. 1415(c)(2)(E)(i).) រាល់ពេលវេលាកំណត់ទាំងអស់ រួមទាំងពេលវេលាសម្រាប់កិច្ចប្រជុំស្វែងរកដំណោះស្រាយ ចាប់ផ្ដើមក្រោយពីការដាក់ពាក្យបណ្តឹងដែលបានកែប្រែ។ (20 U S C. Sec. 1415(c)(2)(E)(ii))