លោក Wen Chao
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Rivka Bader-Auva’a
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ Erik Chao
លោកបណ្ឌិត Banks-Auva’a ជាទីគោរពរាប់អាន៖
ខ្ញុំជាឪពុករបស់សិស្សឈ្មោះ Erik Chao ដែលបច្ចុប្បន្នរៀនថ្នាក់ទី 5 នៅសាលាបឋមសិក្សា César Chávez ក្នុងថ្នាក់រៀនពិសេសសម្រាប់សិស្សខ្សោយប្រាជ្ញា។
ខ្ញុំស្នើសុំឲ្យមានកិច្ចប្រជុំ IEP មួយសម្រាប់កូនប្រុសរបស់ខ្ញុំបាទឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនលើសពី 30 ថ្ងៃចាប់ពីពេលនេះតទៅ ដូចមានចែងក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56343.5. គាត់មានបញ្ហាខ្លះនៅសាលារៀន ហើយត្រូវបានផ្អាកការសិក្សាម្តងរួចហើយ។ ខ្ញុំគិតថា កម្មវិធីរបស់គាត់ត្រូវការកែសម្រួលដើម្បីឆ្លើយតបនឹងតម្រូវការរបស់គាត់។ ខ្ញុំសូមស្នើសុំឲ្យបញ្ចប់ការវាយតម្លៃអាកប្បកិរិយាឲ្យបានមុនពេលប្រជុំ ហើយខ្ញុំត្រូវទទួលបានលទ្ធផលវាយតម្លៃនេះមួយច្បាប់ និងរបាយការណ៍ទាំងអស់របស់ Erik ទាក់ទងនឹងការព្យួរការសិក្សាមុនពេលកិច្ចប្រជុំ IEP នេះ។
ដោយសារខ្ញុំធ្វើការនៅពេលរសៀល ការរៀបចំកិច្ចប្រជុំ IEP នៅពេលព្រឹកគឺមានលក្ខណៈងាយស្រួលសម្រាប់រូបខ្ញុំ។ ប្រសិនបើលោក លោកស្រីមានសំណួរ ឬក៏ត្រូវការពិភាក្សាអំពីលិខិតនេះបន្ថែម សូមទូរសព្ទមកខ្ញុំតាមរយៈលេខទូរសព្ទ (777) 555-5555។ សូមថ្លែងអំណរគុណទុកជាមុនចំពោះការឆ្លើយតបរបស់អ្នកទាក់ទងនឹងសំណើនេះ។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
លោក Wen Chao