ទម្រង់មិនទាន់បំពេញដើម្បីស្នើសុំការសម្រុះសម្រួលតែមួយគត់ ឬដើម្បីស្នើសុំសវនាការតាមនីតិវិធី គឺមាននៅលើវិបសាយ www.oah.dgs.ca.gov. សូមចុចលើផ្នែកអប់រំពិសេស។ សូមចុចលើទម្រង់។ សូមចុចលើការសម្រុះសម្រួល និងសវនាការតាមនីតិវិធីប្រសិនបើលោក លោកស្រីស្នើសវនាការតាមនីតិវិធីការ ឬក៏ចុចលើការសម្រុះសម្រួលប្រសិនបើលោក លោកស្រីស្នើសុំការសម្រុះសម្រួល។ លោក លោកស្រីអាចទូរសព្ទទៅកាន់ការិយាល័យសវនាការ (OAH) ដើម្បីទទួលបានទម្រង់តាមរយៈទូរសព្ទលេខ (916) 263-0880។ ទូរសារ៖ (916) 376-6319.
ទម្រង់ដ៏សំខាន់មួយទៀតនៅលើគេហទំព័រ OAH គឺទម្រង់ “បន្ត” ដែលលោក លោកស្រីត្រូវប្រើ ប្រសិនបើលោក លោកស្រីត្រូវការពេលវេលាថែមទៀត ហើយចង់ពន្យារពេលសវនាការ ឬក៏ការសម្រុះសម្រួល។ នៅលើគេហទំព័រ OAH របស់ផ្នែកអប់រំពិសេស លោក លោកស្រីក៏អាចចង់ចុចនិងពិនិត្យឡើងវិញនូវ “ការស្វែងយល់អំពីសវនាការតាមនីតិវិធីស្ដីពីសកម្មភាពអប់រំពិសេស” របស់ OAH ផងដែរ។ ទម្រង់ OAH សម្រាប់ស្នើសុំសវនាការតាមនីតិវិធី ឬក៏ការសម្រុះសម្រួលមានទំព័រព័ត៌មាននៅខាងមុខ ដែលផ្តល់ព័ត៌មានសំខាន់ៗផ្សេងទៀតអំពីនីតិវិធីទាំងនេះ និងអំពីព័ត៌មានចាំបាច់នៅលើទម្រង់ ក៏ដូចជាសេចក្តីសង្ខេបនៃច្បាប់សហព័ន្ធសំខាន់ៗទាក់ទងនឹងនីតិវិធីទាំងនេះ (សូមមើលឧបសម្ព័ន្ធ N។)
ដូច្នេះសំណើរបស់លោក លោកស្រីដើម្បីទទួលបានសវនាការតាមនីតិវិធី ការសម្រុះសម្រួល ឬក៏ការបន្តសវនាការឬក៏ការសម្រុះសម្រួលត្រូវធ្វើឡើងដោយប្រសិទ្ធិភាពបំផុត។ វាជាការល្អបំផុតក្នុងការប្រើទម្រង់ណាមួយរបស់ OAH។ ឧបសម្ព័ន្ធពី K ដល់ M ត្រូវបានសរសេរឡើងដើម្បីជួយលោក លោកស្រីក្នុងការរៀបចំព័ត៌មានចាំបាច់ដើម្បីបំពេញ និងបន្ថែមព័ត៌មាននៅលើទម្រង់ OAH។