លោក Vena Gourdji- Hernández
អាសយដ្ឋាន
ទីក្រុង រដ្ឋ លេខកូដតំបន់
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Stephen Punonbayong
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន ទីក្រុង រដ្ឋ លេខកូដតំបន់
សូមគោរពជូនលោក Punonbayong៖
ខ្ញុំគឺជាឪពុករបស់កុមារឈ្មោះ Sanjay Gourdji-Hernández បច្ចុប្បន្នជាសិស្សថ្នាក់ទី 5 នៅសាលាបឋមសិក្សា Fred Korematsu។ កិច្ចប្រជុំ IEP គ្រោងធ្វើឡើងសម្រាប់កុមារ Sanjay នៅថ្ងៃទី7 ខែមេសា។
ខ្ញុំសូមកំណត់ពេលវេលាដើម្បីពិនិត្យឡើងវិញនូវឯកសារសិក្សារបស់កូនប្រុសខ្ញុំ (ឯកសារអប់រំពិសេស និងឯកសារបន្ថែម) នៅសាលារបស់គាត់ក្នុងរយៈពេលប្រាំថ្ងៃនៃថ្ងៃធ្វើការ ដូចមានចែងនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Secs. 49069 & 56504. ខ្ញុំសូមស្នើសុំលទ្ធផលសិក្សាថតចម្លងរបស់គាត់នៅពេលប្រជុំផងដែរ។
ឬក៏
ខ្ញុំសូមស្នើសុំលោកផ្ញើមកកាន់រូបខ្ញុំ (ឬក៏ថតចម្លងលទ្ធផលសិក្សារបស់សិស្សឈ្មោះ Sanjay ក្នុងរយៈពេលប្រាំថ្ងៃនៃថ្ងៃធ្វើការ ដូចមានចែងនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Secs. 49069 និង 56504. ខ្ញុំសូមស្នើសុំនូវសំណៅចម្លងនៃឯកសារលទ្ធផលសិក្សាបន្ថែម និងឯកសារអំពីសេវាអប់រំពិសេសរបស់កូនខ្ញុំផងដែរ។
ខ្ញុំបាទគ្មានលទ្ធភាពបង់ថ្លៃការថតចម្លងនូវឯកសាររបស់គាត់ទេ។ ការធ្វើដូច្នេះបានធ្វើឲ្យរូបខ្ញុំមិនអាចទទួលបាននូវឯកសារទាំងនេះ។ ខ្ញុំនឹងទូរសព្ទទៅលោកក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំទទួលយកឯកសារអំពីលទ្ធផលសិក្សារបស់កូនខ្ញុំ។ (ឬក៏ – សូមមេត្តាផ្ញើលទ្ធផលសិក្សារបស់កូនខ្ញុំមកកាន់អាសយដ្ឋានរបស់ខ្ញុំ។)
ខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការរបស់អ្នក។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Vena Gourdji-Hernández