លោក Yasmine Alghazi
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
អង្គភាពគ្រប់គ្រងនិងដោះស្រាយពាក្យបណ្តឹង
ផ្នែកអប់រំពិសេស
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា
1430 N Street
Sacramento, រដ្ឋកាលីហ្វ័រញ៉ា 95814
សូមគោរពជូនលោក លោកស្រី៖
នេះគឺជាពាក្យបណ្តឹងអំពីការអនុលោមភាពអំពីការអប់រំពិសេស។ [5 C.C.R. Secs. 4600 and following.] ខ្ញុំមានអារម្មណ៍ថា Local Unified School District (LUSD) មិនគោរពតាមច្បាប់ស្តីពីការអប់រំពិសេសរបស់សហព័ន្ធ និងរដ្ឋឡើយ។
កូនខ្ញុំឈ្មោះ Amir អាយុ 7 ឆ្នាំ ជាសិស្សនៅសាលាបឋមសិក្សា César Chávez។ គាត់មិនមានការអភិវឌ្ឍ និងមានពិការភាពផ្នែករាងកាយផងដែរ ដែលតម្រូវឲ្យគាត់ប្រើជំនួយផ្នែកចលនា។ ខ្ញុំមានបញ្ហាដូចខាងក្រោមជាមួយសាលាក្នុងមណ្ឌលរបស់ខ្ញុំ៖
សម្គាស់៖ សូមជ្រើសរើសបញ្ហាដែលត្រូវនឹងស្ថានភាពកូនរបស់លោក លោកស្រី។ ប្រសិនបើលោក លោកស្រីមានបញ្ហាខុសពីបញ្ហាដែលបានបង្ហាញ សូមរៀបរាប់អំពីស្ថានភាពនេះឲ្យបានពេញលេញ និងបញ្ចូលច្បាប់ដែលត្រូវបានរំលោភបំពាន។ ទោះបីជាលោក លោកស្រីមិនដឹងច្បាប់ណាមួយដែលត្រូវបានគេរំលោភបំពានក៏ដោយ ក៏ CDE គួរតែផ្គូរផ្គងច្បាប់ដែលត្រូវនឹងស្ថានភាពរបស់លោក លោកស្រី។
(1) ខ្ញុំមិនបានឯកភាពចំពោះការវាយតម្លៃផ្លូវចិត្តដែលធ្វើឡើងដោយសាលាក្នុងមណ្ឌលឡើយ។ (ការមិនបានទទួលការឯកភាពជាលាយលក្ខណ៍អក្សរពីមាតាបិតាចំពោះការវាយតម្លៃ 34 C.F.R. Sec. 300.300, រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56321(c).)
(2) នៅពេលដែលរូបខ្ញុំបានស្នើសុំលទ្ធផលតេស្តដែលធ្វើឡើងដោយអ្នកចិត្តវិទ្យាពីសាលាក្នុងមណ្ឌល សាលាបានបដិសេធមិនផ្តល់លទ្ធផលនេះជូនរូបខ្ញុំទេ។ (ការមិនបានផ្តល់ជូនមាតាបិតានូវឯកសារដែលបានស្នើសុំ 34 C.F.R. Sec. 300.501; រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56504.)
(3) នៅក្នុងកិច្ចប្រជុំ IEP នាពេលថ្មីៗនេះ LUSD បានបដិសេធមិនសរសេរនៅក្នុង IEP អំពីតម្រូវការ និងចំនួនដង និងរយៈពេលនៃសេវាកម្មព្យាបាលដោយចលនា (សេវាកម្មពាក់ព័ន្ធ) ទោះបីជាក្រុមនេះបានយល់ស្របថា សេវាកម្មទាំងនេះមានភាពចាំបាច់យ៉ាងណាក៏ដោយ។ (ការមិនបានផ្តល់ចំនួនដង និងរយៈពេលនៃសេវាកម្មពាក់ព័ន្ធ 34 C.F.R. Sec. 300.320(a)(7); រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56345(a)(7).
(4) កម្មវិធីសិក្សា IEP របស់ Amir បានលើកឡើងថា គាត់នឹងទទួលទានបាយថ្ងៃត្រង់ និងរៀនតូរ្យតន្រ្តីជាមួយសិស្សដែលមិនមានពិការភាព ប៉ុន្តែសាលាក្នុងមណ្ឌលមិនទាន់បានផ្តល់ឱកាសទាំងនេះនៅឡើយ។ (ការមិនបានអនុវត្តកម្មវិធីសិក្សា IEP, 5 C.C.R. Sec. 4650(a)(7)(D) ការមិនបានផ្តល់នូវបរិយាកាសដែលមិនសូវមានភាពតឹងតែង 34 C.F.R. Sec. 300.114-117.
(5) កម្មវិធីសិក្សា IEP របស់ Amir បានលើកឡើងថា គាត់នឹងទទួលបានការព្យាបាលការនិយាយពីរដងក្នុងមួយសប្តាហ៍រយៈពេល 30 នាទី ប៉ុន្តែ LUSD និយាយថា ពួកគេមិនមានគ្រូពេទ្យព្យាបាលការនិយាយ។ ការមិនបានផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃ និងសមរម្យ (FAPE), 20 U.S.C. Sec. 1412(a)(1)(A) ការមិនបានអនុវត្តកម្មវិធីសិក្សា IEP; 5 C.C.R. Sec. 4650(a)(7)(D).
(6) ខ្ញុំជឿជាក់ថា Amir កំពុងស្ថិតក្នុងគ្រោះថ្នាក់ផ្នែករាងកាយ[ឬក៏ថា] សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់គាត់ត្រូវបានគំរាមកំហែង ព្រោះ [ពន្យល់ពីហេតុផលនៃការជឿជាក់នេះ]។ (CDE ត្រូវតែស៊ើបអង្កេតលើពាក្យបណ្តឹងអំពីការស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់រាងកាយ ឬក៏ការគំរាមកំហែងដល់សុខភាព សុវត្ថិភាព ឬក៏សុខុមាលភាពរបស់សិស្ស 5 C.C.R. Sec. 4650(a)(7)(C).)
ដើម្បីដោះស្រាយពាក្យបណ្តឹងនេះ ខ្ញុំសូមស្នើសុំនូវដំណោះស្រាយដូចខាងក្រោម៖
(1) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលអនុញ្ញាតឲ្យខ្ញុំបានចូលមើលរបាយការណ៍នានាអំពីកូនរបស់ខ្ញុំ។
(2) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលសុំការឯកភាពពីរូបខ្ញុំជាមុនសិន មុនពេលធ្វើការវាយតម្លៃលើកក្រោយ។
(3) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលអនុញ្ញាត Amir បានទទួលទានអាហារថ្ងៃត្រង់ និងរៀនតូរ្យតន្រ្តីជាមួយនឹងសិស្សដែលមិនមានពិការភាព ដូចបានលើកឡើងក្នុងកិច្ចប្រជុំ IEP។
(4) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលកែប្រែកម្មវិធីសិក្សា IEP ដើម្បីបញ្ជាក់ថា មានការព្យាបាលដោយចលនាចំនួនបីដងក្នុងមួយសប្តាហ៍ 30 នាទីក្នុងមួយសប្តាហ៍។
(5) សូមបញ្ជាឲ្យមណ្ឌលចាប់ផ្តើមជាបន្ទាន់នូវការព្យាបាលការនិយាយឲ្យបានចំនួន 2 ដងក្នុងមួយសប្តាហ៍ដូចដែលបានបញ្ជាក់ក្នុងកិច្ចប្រជុំ IEP របស់ Amir។
(6) សូមបញ្ជាឲ្យមណ្ឌលរៀបចំឲ្យមានម៉ោងព្យាបាលការនិយាយសងវិញសម្រាប់ម៉ោងទាំងអស់ដែលកូនប្រុសរបស់ខ្ញុំខកខានខណៈពេលដែលមិនមានគ្រូពេទ្យព្យាបាលការនិយាយ;
(7) ស៊ើបអង្កេតអំពីស្ថានភាពគ្រោះថ្នាក់ និងការគំរាមកំហែងដល់សុខភាព សុវត្ថិភាព និងសុខុមាលភាពដូចដែលបានរៀបរាប់នៅក្នុងលិខិតនេះនិងបញ្ជាឲ្យសាលាក្នុងមណ្ឌលចាត់វិធានការចាំបាច់នានាដើម្បីធានាបាននូវបរិយាកាសអប់រំមួយប្រកបដោយសុវត្ថិភាព និងល្អចំពោះសុខភាព។
ខ្ញុំបានជូនភ្ជាប់ស្មារតីនៃកិច្ចប្រជុំ IEP របស់កូនខ្ញុំ និងលិខិតមួយច្បាប់ទៅសាលាក្នុងមណ្ឌល ដោយស្នើសុំ ______________ (អ្វីក៏ដោយដែលលោក លោកស្រីបានសរសេរទៅសាលាក្នុងមណ្ឌលនិងស្នើសុំឲ្យពួកគេដោះស្រាយមុនលោក លោកស្រីដាក់ពាក្យបណ្តឹងនេះ)។
ដោយសារតែពាក្យបណ្តឹងរបស់ខ្ញុំពាក់ព័ន្ធនឹងបញ្ហាដែលអំពាវនាវឲ្យមានអន្តរាគមន៍ដោយផ្ទាល់ពីក្រសួងអប់រំ ដោយអនុលោមតាមជំពូកទី 5 នៃក្រមនិយ័តកម្មរដ្ឋកាលីហ្វ័រញ៉ា 4650(a)(7) ខ្ញុំមិនបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅមណ្ឌលដែលខ្ញុំរស់នៅឡើយ។ ផ្ទុយទៅវិញ ខ្ញុំសូមស្នើសុំអន្តរាគមន៍ដោយផ្ទាល់ពីរដ្ឋចំពោះបញ្ហានេះ។
ខ្ញុំសូមស្នើសុំការស៊ើបអង្កេត និងដំណោះស្រាយជាបន្ទាន់ ព្រោះកូនរបស់ខ្ញុំមិនអាចរង់ចាំសេវាកម្មទាំងនេះបានឡើយ។
សូមអរគុណចំពោះអន្តរាគមន៍របស់លោក។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
លោក Yasmine Alghazi