Menu Close

(11.23) នៅពេលកូនរបស់ខ្ញុំគ្រប់​អាយុ 18 ឆ្នាំ តើគាត់​នឹងចាប់​ផ្តើម​ធ្វើ​ការ​​សម្រេចចិត្តពាក់ព័ន្ធ​នឹង​កម្មវិធី IEP របស់គាត់ ឬមួយ​ក៏​ខ្ញុំនឹង​នៅ​តែ​បន្តធ្វើជាអ្នកសម្រេចចិត្តសម្រាប់គោលបំណងអប់រំទៀត? 

(11.23) នៅពេលកូនរបស់ខ្ញុំគ្រប់​អាយុ 18 ឆ្នាំ តើគាត់​នឹងចាប់​ផ្តើម​ធ្វើ​ការ​​សម្រេចចិត្តពាក់ព័ន្ធ​នឹង​កម្មវិធី IEP របស់គាត់ ឬមួយ​ក៏​ខ្ញុំនឹង​នៅ​តែ​បន្តធ្វើជាអ្នកសម្រេចចិត្តសម្រាប់គោលបំណងអប់រំទៀត? 

នៅអាយុ 18 ឆ្នាំ សិទ្ធិ​អំណាច​ក្នុងការធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផ្នែ​ក​អប់រំនឹងផ្ទេរពីមាតាបិតា/អា​ណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំ​ផ្សេងទៀត​ទៅសិស្សវិញ​ លើក​លែង​តែ​សិស្ស​ត្រូវបានកំណត់​ថា​អសមត្ថភាព​នៅ​ក្រោមច្បាប់​រដ្ឋកា​លីហ្វ័រញ៉ា។ មណ្ឌលសិក្សាធិការត្រូវជូនដំណឹងដល់អ្នក និងកូនរបស់​អ្នកអំពីការ​ផ្ទេរ​សិ​ទ្ធិ ហើយ​ត្រូវ​ផ្តល់​សេចក្តី​ជូន​ដំណឹង​អំពីការ​ការពារសុវត្ថិភាពតាមនីតិវិធី មិនឲ្យលើសពីមួយឆ្នាំ មុនពេលកូនរបស់អ្នកមានអាយុ 18 ឆ្នាំ​។1 ប្រសិនបើសិស្សនេះត្រូវបានតុលាការប្រកាសថាគ្មានសមត្ថភាព ហើយមាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំផ្សេង​ទៀ​ត​ត្រូវបានតែងតាំងជាអ្នកមើលថែទាំ នោះមា​តា​បិតា​/អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេង​ទៀតអាច​បន្តធ្វើ​ការ​ស​ម្រេ​ចចិត្តជំនួសសិស្សនេះ។  ប៉ុន្តែ ប្រសិនបើសិស្សមិនត្រូវបាន​កំណត់ថាអសមត្ថភាព​ដោយតុលា​ការ​ណា​មួយនោះទេ​ នោះគាត់​មាន​​សមត្ថភាពតាមផ្លូវ​ច្បាប់ក្នុងការធ្វើ​សម្រេ​ចចិត្តផ្នែកអប់រំ។ សិស្សមានជម្រើសក្នុងការធ្វើការ​សម្រេចចិត្តទាំងនេះដោយ​ខ្លួន​ឯងផ្ទាល់​ ឬរួមគ្នា​ជាមួយមាតាបិតា/អាណា​ព្យាបាល/អ្នក​មាន​សិ​ទ្ធិអប់រំផ្សេងទៀតនៅក្នុង​​ដំណើរការធ្វើសេចក្តីសម្រេចចិត្តលើ​កម្មវិធី IEP។ គាត់ក៏អាចប្រគល់សិទ្ធិអំណាចធ្វើការសម្រេចចិត្តផ្នែកអប់រំដល់​មាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិអប់រំផ្សេង​ទៀត​ ប្រសិនបើគាត់ជ្រើសរើសធ្វើដូច្នេះ។ មើលសំណុំបែបបទស្តីពីការ​ប្រគល់​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេ​ចចិត្តផ្នែកអប់រំ ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ P។ 

ទោះបីតុលាការមិនទាន់កំណត់ថាសិស្សមិនមាន​សមត្ថ​ភាព​ក៏​ដោយ​ ប៉ុន្តែ​មណ្ឌលសិក្សា​ធិការអាច​ប្រកាន់​ជំហ​ថា​សិស្សមិន​មានសមត្ថ​ភា​ព​តាមផ្លូវ​ច្បាប់ក្នុងការសម្រេចចិត្តដោយខ្លួនឯងនោះទេ​ —  រួមទាំង​ការ​សម្រេច​ចិត្ត​ផ្តល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្ត​ផ្នែកអប់​រំដល់​មា​​តាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិអប់រំផ្សេង​ទៀត​— ដូច្នេះហើយ​ សិស្ស​ចាំ​បាច់​ត្រូវ​មាន “អ្នកមើលថែទាំ” ដែល​ទទួ​ល​​បានការតែងតាំង​ដោយតុលាការ​ដើម្បីធ្វើការសម្រេចចិត្ត​សម្រាប់​​គាត់​​។ ប៉ុន្តែការសម្រេចចិត្តថាតើមនុស្សពេញវ័យត្រូវតែមានអ្នកមើលថែទាំដែរឬអត់នោះ ​គឺជា​សេចក្តីសម្រេច​របស់តុលាការ មិនមែនជា​របស់មណ្ឌល​សិ​ក្សា​ធិការទេ។ អ្នកអាចនឹងចង់ពិគ្រោះជាមួយមេធាវី​អំពី​គុណសម្បត្តិ​ និង​​គុណវិបត្តិនៃការដាក់ពាក្យស្នើសុំអនុបាល​ភាព​​មានកំណត់ ឬពេញ​លេញ​ទៅកាន់​តុលាការជាន់ខ្ពស់។ 

  1. 34 C.F. R. Sec. 300.520; Cal. Ed. Code Secs. 56041.5 & 56043(g)(3).[]