បុគ្គលិកសង្គមកិច្ចផ្នែកសុខុមាលភាពកុមារមិនមែនជាសមាជិកក្រុមការងារកម្មវិធី IEP ចាំបាច់ទេ លុះត្រាតែក្រុមការងារកម្មវិធី IEP កំពុងប្រជុំសម្រាប់ត្រួតពិនិត្យការកំណត់ឲ្យឃើញពិការភាព (“MDR”) ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរកន្លែងរៀនជាការដាក់វិន័យ ដូចជាអនុសាសន៍អំពីការបណ្តេញចេញ។1 សូមមើល ជំពូក 8៖ ព័ត៌មានស្តីពីវិន័យសម្រាប់សិស្សដែលមានពិការភាព បើមិនដូច្នេះទេ បុគ្គលិកសង្គមកិច្ចផ្នែកសុខុមាលភាពកុមារមិនតម្រូវឱ្យអញ្ជើញ ឬចូលរួមកិច្ចប្រជុំកម្មវិធី IEP នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចចូលរួមកិច្ចប្រជុំកម្មវិធី IEP ផ្សេងទៀតបាន ប្រសិនបើមណ្ឌលសិក្សាធិការ ឬអ្នកមានសិទ្ធិអប់រំរបស់កុមារជឿថា បុគ្គលិកសង្គមកិច្ចមានជំនាញ ឬចំណេះដឹងពិសេសទាក់ទងនឹងយុវជនជាកូនចិញ្ចឹម។2
