Menu Close

(9.38) កូនរបស់ខ្ញុំនឹងមិនបន្តនៅសាលាដើមរបស់គាត់ទេ ហើយនឹងចុះ​ឈ្មោះចូលរៀននៅមណ្ឌលសិក្សាធិការថ្មី។ តើនឹងមានអ្វីកើតឡើងចំពោះកម្មវិធី IEP របស់គាត់?  

(9.38) កូនរបស់ខ្ញុំនឹងមិនបន្តនៅសាលាដើមរបស់គាត់ទេ ហើយនឹងចុះ​ឈ្មោះចូលរៀននៅមណ្ឌលសិក្សាធិការថ្មី។ តើនឹងមានអ្វីកើតឡើងចំពោះកម្មវិធី IEP របស់គាត់?  

កម្មវិធី IEP របស់កូនអ្នកនឹងត្រូវបានចាត់ចែងដូចគ្នានឹងសិស្សណា​ម្នាក់​ដែលផ្ទេរទៅមណ្ឌលសិក្សាធិការថ្មីដែរ។ [Cal. Ed. Code Sec. 56325.]  

បើកូន​របស់អ្នកផ្ទេរទៅមណ្ឌលសិក្សាធិការថ្មី​នៅអំឡុង​ឆ្នាំសិក្សា​ដែល​មិន​មែន​ជា​ផ្នែកមួយ​នៃ​ផ្នែក​ផែនការ​មូលដ្ឋាននៃ​ការអប់រំពិសេស​ (SELPA) តែ​មួយទេ​ នោះ​មណ្ឌល​សិក្សា​​ធិការ​ថ្មីត្រូវតែ​ផ្តល់​ឲ្យសិស្ស​នូវ​ការអប់រំ​ FAPE ដែល​រួម​មាន​​សេវាកម្ម​ដែល​មាន​លក្ខណៈប្រហាក់ប្រហែល​ទៅនឹង​សេវាកម្ម​​នៅក្នុង​កម្មវិធី​ IEP របស់ម​ណ្ឌល​សិក្សាធិការចាស់​ ក្នុងរយៈពេល​ 30 ថ្ងៃ​ដំបូង​នៃ​ការចូលនៅ​មណ្ឌល​សិក្សា​ថ្មី​។ (SELPA គឺជា​អង្គភាព​រដ្ឋបាល​រដ្ឋកាលីហ្វ័រញ៉ា​ ដែលផ្សំឡើង​ដោយ​មណ្ឌលសិក្សាធិការ​ធំតែមួយ​គត់​ ឬ​បណ្តុំ​មណ្ឌល​សិក្សា​ធិការ​តូចៗ​នានា​ ដែលប្រមូលផ្តុំនូវ​ធនធានអប់រំ​ពិ​សេស​។) អំឡុង​រយៈពេល​ 30 ថ្ងៃ​ដំបូង​ មណ្ឌលសិក្សាធិការថ្មី​ត្រូវ​តែ​ប្រើប្រាស់​កម្ម​វិធី IEP ពីមណ្ឌល​សិក្សាធិការចាស់ ឬបង្កើត​ និង​អនុវត្ត​កម្ម​វិធី​ IEP ថ្មី​មួយដែល​ស្របទៅតាមច្បាប់អប់រំ​ពិសេស​របស់សហព័ន្ធ​និង​រដ្ឋ​។1

ប្រសិនបើសិស្សផ្ទេរ​ក្នុងអំឡុងឆ្នាំសិក្សា​​ទៅមណ្ឌល​សិក្សា​ធិការ​ថ្មី ដែ​លស្ថិតនៅក្នុង​ផ្នែក​ SELPA តែមួយ នោះ​មណ្ឌលសិក្សា​ធិ​ការថ្មី​ត្រូវតែ​បន្ត​ ដោយ​ឥត​ពន្យារពេល​ ក្នុងការផ្តល់​សេវាកម្ម​ដែល​មាន​ភាព​ប្រហាក់​ប្រ​ហែល​ទៅនឹង​សេវាកម្ម​ទាំងឡាយ​ដែលមានចែង​នៅក្នុង​កម្មវិធី​ IEP ពីមុនមក លើកលែងតែមាតាបិតា/អាណាព្យា​បាល​/អ្នក​មានសិទ្ធិ​អប់រំ​ផ្សេងទៀត និង​មណ្ឌលសិក្សាធិការ​បង្កើត​ និង​អនុវត្ត​ IEP ថ្មីមួយ​។2

  1. Cal. Ed. Code Sec. 56325(a)(1).[↩]
  2. Cal. Ed. Code Sec. 56325(a)(2).[↩]