Menu Close

(9.39) តើនឹងមានអ្វីកើតឡើងចំពោះការវាយតម្លៃការអប់រំ​ពិសេសបន្ត​រប​ស់កូនខ្ញុំ ប្រសិនបើគាត់ផ្លាស់ប្តូរមណ្ឌលសិក្សាធិការ ខណៈពេលដែល​គាត់កំពុងផ្ញើឲ្យគេចិញ្ចឹមបីបាច់ ឬប្រសិនបើគាត់ត្រូវបានដាក់នៅក្នុង​មណ្ឌល​ឃុំឃាំងអនីតិជន?  

(9.39) តើនឹងមានអ្វីកើតឡើងចំពោះការវាយតម្លៃការអប់រំ​ពិសេសបន្ត​រប​ស់កូនខ្ញុំ ប្រសិនបើគាត់ផ្លាស់ប្តូរមណ្ឌលសិក្សាធិការ ខណៈពេលដែល​គាត់កំពុងផ្ញើឲ្យគេចិញ្ចឹមបីបាច់ ឬប្រសិនបើគាត់ត្រូវបានដាក់នៅក្នុង​មណ្ឌល​ឃុំឃាំងអនីតិជន?  

ការវាយតម្លៃ​ផ្នែកអប់រំ​ពិសេសរបស់កូនអ្នកនឹងត្រូវបានចាត់ចែង​ដូច​គ្នា​នឹងសិស្សណា​ម្នាក់​ដែលផ្ទេរទៅមណ្ឌលសិក្សាធិការថ្មីដែរ។   

ច្បាប់ IDEA តម្រូវ​ថា​ ការ​វាយ​តម្លៃ​កុមារ​ដែល​មាន​ពិការភាព​ដែល​ផ្ទេរ​ពី​ទីភ្នាក់ងារ​សាធារណៈ​មួយ​ទៅ​ទី​ភ្នាក់ងារ​មួយ​ទៀត​នៅ​ក្នុង​ឆ្នាំ​សិក្សា​ដូចគ្នា​ គឺ​ស្រប​គ្នា​ជា​មួយ​នឹង​សាលារៀន​មុន​ ហើយ​ការ​ផ្ទេរ​​​ក្រោយ​ៗ​ទៀត​របស់​កុមារ​ គឺ​​ទៅ​តាម​ការ​ចាំ​បាច់​ និង​ឲ្យ​បាន​​​ឆាប់​រហ័ស​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​1

មណ្ឌលសិក្សាធិការពីមុនរបស់កូនអ្នកគួរតែសម្របសម្រួលជាមួយមណ្ឌលសិក្សាធិការថ្មីរបស់គេ ដើម្បីធានាបាននូវការបញ្ចប់ការវាយតម្លៃ។2 ក៏​ប៉ុន្តែ​ សូម​កត់​សម្គាល់​ថា​ ​ពេលវេលា​សម្រាប់​ការ​បញ្ចប់​ការ​វាយ​តម្លៃ​នេះ​ គឺ​​មិន​សូវ​ច្បាស់​ទេ​៖ ការ​វាយ​តម្លៃ​​នេះ​ ត្រូវ​បញ្ចប់​ “ឲ្យ​បាន​ឆាប់​តាម​ដែលអាច​ធ្វើ​ទៅ​បាន​”។​3 ជា​ទូទៅ ​ការ​វាយ​តម្លៃ​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល​ 60 ថ្ងៃ​ ​បន្ទាប់​ពី​ទទួល​បាន​​ការ​យល់​ព្រម​ពី​ឪពុកម្ដាយ​​សម្រាប់​​ការ​វាយ​តម្លៃ​នេះ​។​4 ​តារាង​ពេលវេលា​នេះ​ ពុំ​អនុវត្ត​​​នោះ​ទេ​ ប្រសិន​បើ​​​​សិស្ស​នោះ​​ផ្ទេរ​មណ្ឌល​សិក្សា​ធិការ​នៅ​​ពាក់​កណ្ដាល​ការ​វាយ​តម្លៃ​។​5  ក៏​ប៉ុន្តែ​ មណ្ឌល​សិក្សា​ធិការ​ដែល​សិស្ស​ផ្ទេរ​ទៅ​នោះ ត្រូវបង្កើត “ភាព​រីក​ច​ម្រើនឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ធានា​នូវ​ការ​បញ្ចប់​ការវាយតម្លៃ​ភ្លាមៗ​”​ និ​ង​​ត្រូវ​ធ្វើ​ការ​រៀប​ចំ​ជា​មួយ​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេងទៀត នូវ “ពេលវេលាជាក់លាក់​​ដែល​ការវាយតម្លៃ​នឹងត្រូវ​បញ្ច​ប់។”6

  1. 20 U.S.C. Sec. 1414(b)(3)(D); 34 C.F.R. Sec. 300.304(c)(5)[↩]
  2. 34 C.F.R. Sec. 300.304(c)(5)[↩]
  3. 34 C.F.R. Sec. 300.304(c)(5)[↩]
  4. 34 C.F.R. Sec. 300.301(c)[↩]
  5. 34 C.F.R. Sec. 300.301(d)(2)[↩]
  6. 34 C.F.R. Sec. 300.301(e)[↩]