សេវាកម្ម WRAP ឬ “ដិតដល់” សំដៅលើគំរូនៃសេវាកម្មផ្អែកលើភាពទូលំទូលាយ ភាពដិតដល់ និងចំណុចខ្លាំងសម្រាប់កុមារ និងមនុស្សវ័យក្មេងដែលមានតម្រូវការផ្នែកអាកប្បកិរិយា និងសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ដែលប្រឈមនឹងហានិភ័យនៃការដាក់នៅក្នុងបរិបទដែលមានការរឹតបន្តឹង (ឧទា. មណ្ឌលស្នាក់នៅព្យាបាល រយៈពេលខ្លី ឬមណ្ឌលឃុំឃាំងអនីតិជន)។ សេវាកម្ម WRAP អាចត្រូវបានផ្តល់ជូនតាមរយៈប្រព័ន្ធសុខភាពផ្លូវចិត្ត សុខុមាលភាពកុមារ យុត្តិធម៌អនីតិជន ឬប្រព័ន្ធអប់រំពិសេសរបស់ខោនធី។ ជាញឹកញាប់អ្នកផ្តល់សេវាកម្ម WRAP ចូលរួមកិច្ចប្រជុំកម្មវិធី IEP ដើម្បីសម្របសម្រួលសេវាកម្មនៅទូទាំងផ្ទះ សាលារៀន និងសហគមន៍។ ប្រសិនបើកូនរបស់អ្នកមិនទាន់ទទួលបានសេវាកម្ម WRAP ទេ អ្នកអាចស្នើសុំសេវាកម្មទាំងនេះនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ជាសេវាកម្មពាក់ព័ន្ធបាន។
