Menu Close

(16.2) តើច្បាប់សហព័ន្ធនិងច្បាប់រដ្ឋមានច្បាប់អ្វីខ្លះ​ដែលការពារ​កូន​រប​ស់​ខ្ញុំពីការរើសអើងលើពិការភាព? 

(16.2) តើច្បាប់សហព័ន្ធនិងច្បាប់រដ្ឋមានច្បាប់អ្វីខ្លះ​ដែលការពារ​កូន​រប​ស់​ខ្ញុំពីការរើសអើងលើពិការភាព? 

ច្បាប់លក្ខន្តិក​សហព័ន្ធ​ទាំងនេះ ​ផ្តល់ការការពារ​ដូចតទៅ៖ 

ផ្នែក​ 504 នៃ​ច្បាប់​ស្តីពី​ការ​ស្តារនីតិសម្បទា​ (ផ្នែក​ 504) និង​ចំណងជើង II នៃ​ច្បាប់​ស្តីពី​ពលរដ្ឋ​​អាមេរិកាំង​ដែល​មាន​ពិការភាព​ (Americans with Disabilities Act, ADA) គឺជា​ច្បាប់សហព័ន្ធ​ដែល​ហាមឃាត​ការរើសអើង​លើ​មូលដ្ឋាននៃ​ពិការភាព។1 ផ្នែក​ 504 អនុវត្ត​ចំពោះអង្គភាព​ណាមួយ​ដែល​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​របស់សហព័ន្ធ​​ រួមទាំង​មណ្ឌលសិក្សា​ធិការសាធារណៈទាំងអស់ និង​សាលារៀនឯកជនមួយចំនួន​ធំ​ផងដែរ​។2 ចំំណងជើង​ II នៃ​ច្បាប់​ ADA អនុវត្ត​ចំពោះ​គ្រប់​ទីភ្នាក់ងារ​​រដ្ឋាភិបាល​រដ្ឋ​និង​មូលដ្ឋានទាំង​អស់​​ ​រួម​ទាំង​សាលារៀន​​សាធារណៈ​​ផង​ដែរ​។3 ចំណងជើង​ III នៃ​ច្បាប់​ ADA អនុវត្ត​ចំពោះ​គ្រប់ទីតាំង​នៃ​ “ទីកន្លែង​សា​ធារណៈ​” ទាំងអស់​ ដោយ​រួម​បញ្ចូលទាំង​សាលា​ឯកជន​ផង​ដែរ​។4 ផ្នែក​ 504 អនុវត្ត​ចំពោះសាលាសាសនា​​ ចំណែក​ឯ​ច្បាប់​ ADA មិនបាន​​អនុវត្ត​នោះទេ​។5

ច្បាប់រដ្ឋកាលីហ្វ័រញ៉ា​ទាំងនេះ ផ្តល់នូវ​ការការពារ​៖ 

ច្បាប់់ស្តីពី​សិទ្ធិ​ពលរដ្ឋ​ Unruh (Unruh Civil Rights Act) (ហៅកាត់ថា ​ច្បាប់​ Unruh Act) ការពារ​សិស្ស​ពីការ​រើសអើង​ដោយ​ “គ្រឹះ​ស្ថាន​អា​ជី​វ​កម្ម​” រួមទាំង​​សាលារៀន​សាធារណៈ និង​សាលារៀន​ឯកជន​ផងដែរ​។6 ច្បាប់​ Unruh Act មិនអនុវត្ត​ចំពោះ​សាលារៀនសាសនា​​ដែល​បើក​ទូលាយ​ទៅដល់សិស្ស​របស់​សាសនា​ជាក់​លាក់​​ណាមួយ ឬប្រកាន់យក​​លទ្ធិសាសនា​​ណាមួយ​តែប៉ុណ្ណោះ​។​  ការ​រំ​លោភបំពាន​​ណា​មួយ​ទៅលើ​​ច្បាប់ ADA គឺ​ជា​ការ​រំ​លោភបំពាន​ជាស្វ័យប្រវត្តិ​ទៅ​លើច្បាប់​ Unruh Act។7  California Gov. Code Sec. 11135 (ផ្នែក​ 11135) ហាម​ឃាត់​ការរើស​អើង​នៅក្នុងកម្មវិធី​ ឬ​សកម្មភាព​ណាមួយ​​ដែលរដ្ឋ​​បាន​ធ្វើឡើង​ ឬ​ផ្តល់​​មូលនិធិដោយ​​ផ្ទាល់។8 កម្មវិធី និង​សកម្មភាព​ក្រោមផ្នែក 11135 ក៏ត្រូវបានកំណត់ស្របទៅតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់ ADA ផង​ដែរ​​។​​9 ផ្នែក​ 11135 អនុវត្ត​ចំពោះគ្រប់​​សាលារៀនសាធារណៈទាំងអស់​ និងសាលារៀនឯកជន​មួយចំនួន​ មិន​ថា​​តាមបែប​សាសនា ឬ​មិនមែនតាម​បែប​​សាសនានោះទេ​​ ពោលគឺ​​សាលារៀនទាំងនោះ​សុទ្ធតែ​ទទួលបាន​ជំនួយ​​​ហិរញ្ញវត្ថុ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​។ 

ច្បាប់អប់រំ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 220 ហាមឃាត់ប្រហាក់ប្រហែលគ្នានេះ​​ដែរ​ចំពោះ​ការ​រើសអើង​នៅក្នុង​កម្មវិធី​ ឬ​សកម្មភាព​មួយចំនួន​ដែល​ធ្វើឡើង​ដោយ​ស្ថាប័ន​អប់រំណាមួយដែលទទួលបាន​អត្ថប្រយោជន៍​​ពី​មូលនិធិ​រដ្ឋ​​។​10 នេះ​រួមបញ្ចូលទាំង​សាលា​រៀននានាដែល​មានសិស្ស​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋផង​ដែរ​។  តុលាការ​បាន​ជឿជាក់ថា​បញ្ញត្តិ​​នៃ​ច្បាប់នេះ​ មិនត្រូវបាន​អនុវត្ត​​តែក្នុងករណីដែល “អាកប្បកិរិយា​មាន​ភាព​​ធ្ងន់ធ្ងរ និងខ្លាំង​ក្លា​ដែល​ធ្វើ​ឲ្យវា​មាន​ផលប៉ះពាល់​ជាលក្ខណៈប្រព័ន្ធ​ណាមួយ​ទៅដល់​ការ​បដិសេធ​ជនរង​គ្រោះ​​​មិនឲ្យ​​ចូលរួម​ដោយស្មើភាព​ទៅក្នុងកម្មវិធី​ ឬ​សកម្មភាព​អប់រំ​ណាមួយ។​”11

  1. 42 U.S.C. Secs. 12101-12213; 29 U.S.C. Sec. 794.[]
  2. 29 U.S.C. Sec. 794(b).[]
  3. 42 U.S.C. Sec. 12131.[]
  4. 42 U.S.C. Secs.12181-12189.[]
  5. 28 C.F.R. Sec. 36.102(e).[]
  6. Cal. Civ. Code Sec. 51(b).[]
  7. Cal. Civ. Code Sec. 51(f).[]
  8. Cal. Gov. Code Sec. 11135(a).[]
  9. Cal. Gov. Code Sec. 11135(b).[]
  10. Cal. Ed. Code Sec. 220.[]
  11. J.E.L. v. មណ្ឌលសិក្សាធិការរួបរួម  San Francisco, 185 F. Supp. 3d 1196 (N.D. Cal. 2016)។[]