Menu Close

(16.6) តើលក្ខណៈវិនិច្ឆ័យ​អ្វីខ្លះ​ដែល​កូនរបស់ខ្ញុំចាំបាច់ត្រូវបំពេញ​ដើម្បី​មានសិទ្ធិទទួលបានការ​ការពារ​ និង​សេវាកម្ម​ក្រោមច្បាប់​សហព័ន្ធ​និង​រដ្ឋ​ស្តីពីការមិនរើសអើង? 

(16.6) តើលក្ខណៈវិនិច្ឆ័យ​អ្វីខ្លះ​ដែល​កូនរបស់ខ្ញុំចាំបាច់ត្រូវបំពេញ​ដើម្បី​មានសិទ្ធិទទួលបានការ​ការពារ​ និង​សេវាកម្ម​ក្រោមច្បាប់​សហព័ន្ធ​និង​រដ្ឋ​ស្តីពីការមិនរើសអើង? 

សិស្សម្នាក់​ទទួលបានការការពារ​ក្រោមច្បាប់ស្តីពីការ​មិនរើសអើង​ពិការភាព​​ ប្រសិនបើគាត់៖ 

  1. មាន​ការ​ចុះខ្សោយ​ផ្នែករាងកាយ និង​ផ្លូវចិត្ត​ដែលរឹតត្បិត​​ (ក្រោមច្បាប់​រដ្ឋ) ឬ​រឹតត្បិត​ខ្លាំង (ក្រោម​ច្បាប់​សហព័ន្ធ) ទៅលើសកម្មភាព​មុខងារ​សំខាន់​ៗ​ក្នុងជីវិតរស់នៅមួយ ឬច្រើន 
  2. មានប្រវត្តិ​ធ្លាប់​មាន​ការចុះខ្សោយណាមួយ​ ឬ​ 
  3. ត្រូវបានចាត់ទុកថា​មានការ​ចុះ​ខ្សោយណាមួយ​។​ 

នៅក្នុងការកំណត់នេះ សាលារៀន​ត្រូវតែ​ពិនិត្យ​មើល​ឲ្យបានទូលំទូលាយ​ទៅលើព័ត៌មាន​ផ្តល់ជូន​ដែល​គាំទ្រទៅដល់​លទ្ធផល​​រកឃើញ​ថា​សិស្ស​នោះ​មានពិការភាព​។​1

សមាសធាតុ​ចម្បង​នៃ​លក្ខណៈវិនិច្ឆ័យនៃ​សិទ្ធិទទួលបាន​ គឺជាលក្ខ​ខណ្ឌ​តម្រូវ​ថា​​សិស្ស​​​ម្នាក់ត្រូវ​មានការចុះ​ខ្សោយ​ផ្នែក​រាងកាយ និង​ផ្លូវចិត្តដែល​រឹត​ត្បិ​ត​យ៉ាងខ្លាំង​ទៅលើសកម្មភាព​មុខងារ​សំខាន់ៗ​ក្នុងជីវិត​។​​​” 

ឃ្លាប្រយោគនេះ​មាន​បីផ្នែក​៖ 

  1.  ការចុះខ្សោយ​ផ្នែក​រាងកាយ និង​ផ្លូវចិត្ត​ 
  2.  ការរឹតត្បឹ​តទូទៅ​ និង 
  3.  សកម្មភាព​មុខងារ​សំខាន់ៗ​ក្នុងជីវិត​។ 

ច្បាប់សហព័ន្ធ​ កំណត់និយមន័យ​ការចុះ​ខ្សោយផ្នែករាងកាយ ឬ​ផ្លូវចិត្ត​ថាជា​៖ 

  1. វិបត្តិឬ​ស្ថានភាព​ផ្នែកចិត្តសាស្ត្រ​ ការខូចទ្រង់ទ្រាយរូបរាង​​ខាងក្រៅ​ ឬ​ការ​បាត់បង់ផ្នែកកាយ​វិភាគ​វិទ្យាដែលប៉ះពាល់​ដល់​ប្រព័ន្ធរាងកាយមួយ ឬច្រើ​ន​ដូចជា៖ ​​​​ផ្នែកសរសៃ​ប្រសាទ ផ្នែកសាច់ដុំនិងឆ្អឹង សរីរាង្គវិញ្ញាណ​ពិសេស​ ប្រព័ន្ធដង្ហើម​ (រួមទាំង​សរីរាង្គ​ផ្នែក​ពាក្យសម្តី​ផងដែរ​) ផ្នែកបេះដូង​និង​សរសៃ​ឈាម​ ផ្នែកបន្តពូជ ផ្នែក​ប្រព័ន្ធ​រំលាយអាហារ ផ្នែកប្រព័ន្ធតម្រង​នោម​ ផ្នែកប្រព័ន្ធភាពស៊ាំ ផ្នែក​ចរន្តឈាមរត់ ផ្នែក​ឈាម ផ្នែកទឹករងៃ ផ្នែកស្បែក និង​ក្រពេញអង់ដូគ្រីន​ ឬ 
  2. ជំងឺ​ផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្តដូចជា​ពិការភាព​ផ្នែកបញ្ញា បញ្ហា​​ចុះ​ខ្សោ​យការ​យល់ដឹង​​ ជំងឺ​ផ្លូវចិត្ត​និង​មនោសញ្ចេតនា​ និង​ពិការភាព​ផ្នែកសិក្សា​ជាក់​លាក់​។2

ការចុះ​ខ្សោយផ្នែក​រាងកាយ ឬ​ផ្លូវចិត្ត​ រួមមាន ប៉ុន្តែមិនកំណត់​ត្រឹម​ចំពោះ​៖ ការ​ចុះ​ខ្សោ​យផ្នែកគ្រោងឆ្អឹង​ ផ្នែកគំហើញ ផ្នែកនិយាយ​ និង​ការស្តាប់​ ខួរ​ក្បាល​ពិការ​ ជំងឺឆ្កួតជ្រូក ការរួមស្វិតនៃ​សាច់ដុំ ​ជំងឺក្រិន​សរី​រាង្គ​ ជំងឺ​មហា​រីក​ ជំងឺបេះ​ដូង​ ជំងឺ​ទឹកនោមផ្អែម​ ពិការភាព​ផ្នែកបញ្ញា​ ជំ​ងឺ​ផ្លូវចិត្ត​ បញ្ហា​​ពិបាក​អាន​ ពិការភាព​ផ្នែក​សិក្សា​ អំណាន​ និង​ពិកា​រភា​ពផ្នែកសិក្សា​ជាក់លាក់​ផ្សេងទៀត​ ជំងឺ​ផ្ចង់អារម្មណ៍ខ្លាំង វីរុស​ធ្វើឲ្យខូច​ប្រ​ព័ន្ធភាពស៊ាំការពារ​ខ្លួន​រប​ស់មនុស្ស (HIV) (មិនថា​មានរោគ​សញ្ញា ឬ​មិន​ទាន់​មាន​រោគសញ្ញា​នោះ​ទេ​) ជំងឺរបេង​ ការញៀនថ្នាំ និង​ការញៀន​ស្រា​។ 

នៅក្រោម​ច្បាប់​សហព័ន្ធ ស្ថានភាព​/ពិការភាព​ត្រូវ​តែ​រឹតត្បិត​​ជាទូទៅលើ​សកម្មភាព​មុខងារ​សំខាន់ៗ​ក្នុង​ជីវិត​។​ “រឹតត្បិត​ទូទៅ​” មាន​ន័យថា​​ជា​ការរឹតត្បិតខ្លាំង​ទៅលើ​សមត្ថភាព​​របស់​​បុគ្គលក្នុងការ​បំពេញ​​​សកម្មភាព​​មុខងារ​​​សំខាន់ៗ​នៅក្នុងជីវិត​​ ដោយ​ប្រៀប​​ធៀប​ទៅនឹង​មនុស្ស​ភាពច្រើននៅក្នុង​ចំណោមចំនួន​ប្រជាជន​ទូទៅ​។​  ការរឹតត្បិត​ទូទៅ មិនចាំបាច់​រារាំង​ ឬ​រឹត​ត្បិត​ធ្ងន់ធ្ងរ​ឬ​ខ្លាំង​គួរឲ្យ​កត់សម្គាល់ទៅលើ​ការបំពេញសកម្មភាព​នោះ​ទេ​។​​ 

ការកំណត់នេះ គប្បីត្រូវ​ធ្វើឡើង​តាមរយៈការវាយតម្លៃ​លក្ខណៈបុគ្គល​ដែល​៖ 

  1. មិនគិត​ពិចារណាលើ​លទ្ធផល​ល្អប្រសើរ​ឡើង​នៃ​វិធានការជួយសម្រាល​ស្ថា​ន​ភាព​​​ លើកលែង​តែ​ការ​ប្រើ​ប្រាស់​​វ៉ែនតា និង​កញ្ចក់ឡែនពាក់ភ្នែក​ 
  2. មិនចាំបាច់​ផ្អែកលើមូលដ្ឋាន​​ភស្តុតាង​បែបវិទ្យាសាស្ត្រ​ វេជ្ជសាស្ត្រ​ ឬ​ស្ថិតិ​នោះទេ លើកលែង​តែ​ក្នុង​ករណី​​ចាត់​ទុក​ថាមានភាព​​សមស្រប​ 
  3. ប៉ុន្តែ ក្នុងករណី​ជាក់លាក់​ណាមួយអាច​មានពាក់ព័ន្ធទៅនឹង​ការពិចារណា​លើ​ស្ថានភាព​ លក្ខណៈ និង​រយៈពេលនៅក្នុងការអនុវត្ត​សកម្មភាព​មុខងារ​សំខាន់ៗក្នុងជីវិតដូចជា​សេចក្តីព្យាយាម និង​ពេល​វេលា​ដែលតម្រូវ​ចំា​បា​ច់ ការឈឺចាប់ដែលបានឆ្លងកាត់ ឬ​ផលប៉ះពាល់ទៅលើមុខងារ​រាងកាយ​សំខាន់ៗ​។  

វិធានការជួយសម្រាលស្ថានភាព​​ រួមមាន ប៉ុន្តែមិនកំណត់​ត្រឹ​ម​តែចំពោះ​៖ 

  1. ការប្រើប្រាស់ឱសថ​ សម្ភារៈពេទ្យ​ គ្រឿង​បរិក្ខារ​ សម្ភារៈប្រើប្រាស់ ឧបករណ៍​ជំនួយ​គំហើញទាប​ (ដែល​បាន​កំណត់និយមន័យថា​ជា​ឧបករណ៍ពង្រីក លើ​​កកម្ពស់​ ឬបង្កើន​រូបភាព​គំហើញ​ផ្សេងទៀត​ ប៉ុន្តែ​មិន​រាប់​បញ្ចុលនូវ​វ៉ែនតា​ធម្មតា ឬ​កញ្ចក់ឡែនពាក់ភ្នែកទេ​) ​​​គ្រឿង​សិប្បនិម្មិត​រួមមាន​អវៈ​យវៈនិង​ឧកបករណ៍​​សិប្បនិម្មិត​នានា ឧបករណ៍​ជំនួយការស្ដាប់ និងការ​វះ​កាត់​ដាក់ឧបករណ៍ជំនួយការស្ដាប់ ឬ​ឧបករណ៍​ជំនួយ​​ការ​ស្តាប់​ដែលដាក់​ភ្ជាប់ទៅនឹង​រាងកាយ​​ ឧករណ៍ចល័ត និងបរិក្ខារ​និងសម្ភារៈព្យាបាល​ដោយ​ប្រើ​អុកស៊ីសែនផ្សេងទៀត​​។​ 
  2. ការប្រើប្រាស់​បច្ចេកវិទ្យាជំនួយ 
  3. ការ​​​សម្របសម្រួលសមស្រប​ ឬ​ជំ​នួយ​​ឬសេវា​កម្ម​​បន្ថែម 
  4. ការកែសម្រួល​ផ្នែកអាកប្បកិរិយា​តាមការ​​បង្ហាត់បង្រៀន​ ឬ​​ការសម្រប​ទៅតាម​​​​ប្រព័ន្ធ​ប្រសាទ ឬ​ 
  5. ការព្យាបាលចិត្ត​សាស្រ្ត ការព្យាបាលអាកប្បកិរិយា ឬ​ការព្យាបាល​ដោយ​ចលនា​។​  

សកម្មភាព​មុខងារ​សំខាន់ៗ​ក្នុងជីវិត​ រួមមាន ប៉ុន្តែមិនកំណត់ត្រឹម​ចំពោះ​៖ 

  1. ការថែទាំខ្លួនឯង ការអនុវត្ត​កិច្ច​ការ​ដោយដៃ​ ការមើល ការ​ស្តាប់ ការ​ទ​ទួ​លទាន​ ការគេង​ ការដើរ ការឈរ​ ការអង្គុយ​ ការឈោងចាប់ ការលើក​ដា​ក់ ការអោន​ ការនិយាយ ការដកដង្ហើម​ ការសិក្សា ការអាន ការផ្ចង់ស្មារតី ការគិត ការសរសេរ ការប្រាស្រ័យទាក់ទង ការធ្វើទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ និង​ការធ្វើការងារ​ និង​ 
  2. ការ​ដំណើរការ​មុខងារ​រាងកាយ​សំខាន់ៗ​ ដូចជាមុខងារនៃ​ប្រព័ន្ធ​ភា​ពស៊ាំ សរីរាង្គ​វិញ្ញាណ​ពិសេស​និង​ស្បែក ការលូតលាស់កោសិកា​ធម្មតា​ និង​ប្រ​ព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​តម្រងនោម ពោះវៀនធំ​ ប្រព័ន្ធប្រសាទ ខួរ​ក្បាល ប្រព័ន្ធ​ផ្លូវដង្ហើម​ ប្រព័ន្ធឈាមរត់ ប្រព័ន្ធបេះដូង​និងសរសៃ​ឈាម​ ក្រពេញ​អង់ដូគ្រីន ប្រព័ន្ធ​ឈាម ប្រព័ន្ធ​​ទឹករងៃ ប្រព័ន្ធសាច់ដុំ​នឹង​ឆ្អឹង​ និង​ប្រព័ន្ធ​បន្តពូជ​។ កិច្ចដំណើរការ​មុខងារ​រាងកាយ​សំខាន់ៗ​ រួមមាន​កិច្ច​ដំណើរការ​សរីរាង្គ​នីមួយៗ​នៅក្នុង​ប្រព័ន្ធរាងកាយ​។​3

និយមន័យ​នៃ​ពិការភាព​ក្រោមច្បាប់​រដ្ឋ​ គឺមានភាព​ទូលំទូលាយ​ ដែល​ពង្រីក​ន័យ​រហូតដល់ការចុះខ្សោយ​ផ្នែក​សុខភាពទាំងឡាយ​ណា​​ដែល​តម្រូវ​ឲ្យមាន​សេវាកម្មអប់រំពិសេស​ និង​សេវាកម្មពាក់ព័ន្ធ​នានា​​។​​4

ការចុះ​ខ្សោយ​ដែលមានភាព​មិនទៀងទាត់​​ ឬ​ស្ថិតនៅក្នុងដំណាក់កាល​ជំងឺស្រាល​ គឺជា​ពិការភាព​មួយ ​ប្រសិន​បើ​វា​រឹតត្បិតទូទៅចំពោះ​សកម្ម​ភាព​មុខងារ​សំខាន់ៗ​នៅក្នុងជីវិត​​ នៅពេលជំងឺនេះ​ធ្វើទុក្ខ​។​ ដូចគ្នានេះ​ដែរ អាការៈជំងឺ​បណ្តោះអាសន្ន​ គឺជាពិការភាពមួយ​ ប្រសិនបើ​វា​រឹតត្បិត​ទូទៅ​ចំពោះ​សកម្មភាព​មុខងារ​សំខាន់ៗក្នុងជីវិត​ក្នុងរយៈពេលវែង​ ដែល​នឹង​អាច​រារាំង​ដល់​ការអប់រំរបស់សិស្ស​​ណាម្នាក់។​5

  1. 28 C.F.R. Sec. 35.108(a)(2); 28 C.F.R. Sec 35.103.[]
  2. 28 C.F.R. Sec. 35.108.[]
  3. 28 C.F.R. Sec. 35.108(b)(1)(i).[]
  4. Cal. Civ. Code Sec. 51(e)(1); Cal. Gov. Code Sec. 11135; Cal. Gov. Code Sec. 12926(m)(2).[]
  5. 28 C.F.R. Sec. 35.108(d)(1)(iv)-(ix).[]