Menu Close

(16.22) តើ​មានវិធានអ្វីខ្លះ​ដែលគ្រប់គ្រង​លើការដាក់វិន័យសិស្ស​ដែល​បាន​​​កំណត់​ថា​មាន​ពិការភាព​ក្រោមផ្នែក​ 504? 

(16.22) តើ​មានវិធានអ្វីខ្លះ​ដែលគ្រប់គ្រង​លើការដាក់វិន័យសិស្ស​ដែល​បាន​​​កំណត់​ថា​មាន​ពិការភាព​ក្រោមផ្នែក​ 504? 

ប្រសិនបើ​ការដាក់វិន័យលើសិស្សណាម្នាក់​នាំឲ្យមានការដកគាត់ចេញពី​កន្លែងរៀន​ ហើយ​ដែល​ការដកនោះ​បង្កើត​នូវ​ “ការផ្លាស់ប្តូរកន្លែងរៀនគួរ​ឲ្យកត់សម្គាល់​​​” នោះផ្នែក 504 តម្រូវ​ឲ្យសាលារៀនរបស់គាត់​ធ្វើ​ការ​វាយ​តម្លៃ​ មុនពេលដកចេញពីសាលាជាការដាក់​វិន័យ​។​1 យោងតាម​ OCR ការដកសិស្សចេញពីសាលាលើសពី 10 ថ្ងៃជាប់ៗគ្នា ការ​ដកសិស្សចេញក្នុង​រយៈ​ពេល​​មិន​កំណត់ និងការដកសិស្សចេញ​ជាអចិ​ន្ត្រៃ​យ៍ (ការដកចេញពីសាលា) អាចបង្កើត​ការផ្លាស់ប្តូរកន្លែងរៀនគួរឲ្យ​កត់​សម្គាល់នៅក្រោមផ្នែក 504។ ការ​ព្យួរការសិក្សា​ជា​​ច្រើនលើក​​ — ដែលមួយលើកៗ​មានរយៈពេល​ 10 ថ្ងៃ​ឬ​តិចជាង​នេះ​ ប៉ន្តែ​​នោះបាន​បង្កើត​​នូវ​ “ទម្រង់​នៃ​ការ​ដកចេញ​ពីការ​សិ​ក្សា​​” — ការព្យួរទាំងនេះ​ក៏អាច​ជាការ​ផ្លាស់ប្តូរ​កន្លែងរៀនគួរ​ឲ្យ​កត់សម្គាល់​ផ​ង​ដែរ​។2

ដូចគ្នាទៅនឹង​ដំណើរការ​ក្រោមច្បាប់ IDEA ដែរ ការវាយតម្លៃ​ក្រោម​ផ្នែក​ 504 ត្រូវបានស្គាល់ថា​ជា​ការកំណត់ឲ្យឃើញពិការភាព​ (Manifestation Determination Review, MDR)។ គោលបំណង​នៃ​ការ​វាយតម្លៃ ឬ​ MDR គឺមានពីរ​៖ 

  1. ត្រូវ​កំណត់ថា​តើ​ការប្រព្រឹត្ត​ខុស​ដែលស្ថិត​ក្រោម​វិធានការដាក់​វិន័យនេះ​មាន​ជាប់ពាក់ព័ន្ធនឹង​ពិការភាព​របស់​សិស្ស​ដែរឬអត់​ និង​ 
  2. បើជាប់ពាក់ព័ន្ធមែន ត្រូវ​កំណត់ថា​តើ​កន្លែងរៀន​បច្ចុ​ប្បន្នរបស់សិស្ស​​មានភាព​សមស្រប​ដែរ​ឬអត់។3  

ប្រសិនបើអាកប្បកិរិយា​ ឬ​ការប្រព្រឹត្តខុស ត្រូវបាន​រកឃើញថា​មាន​ជា​ប់​ពាក់ព័ន្ធទៅនឹង​ពិការភាព​របស់​សិស្ស​ ឬ​ប្រសិនបើកន្លែងរៀន​បច្ចុប្បន្ន​របស់សិស្ស​គឺមានភាព​សមស្រប នោះសាលារៀន​មិន​អាច​បណ្តេញសិស្ស​ចេញបានទេ ហើយ​គប្បីត្រូវ​ពិនិត្យ​មើល​ និង​កែសម្រួលសេវាកម្ម​ផ្នែក​ 504 ដើម្បី​ធានា​ថា​មណ្ឌលសិក្សាធិការ​នឹងផ្តល់ជូន​ការអប់រំ​ FAPE ដល់សិស្ស​នោះ​។ 

ការកំណត់​ពី​ទំនាក់ទំនង​រវាង​ការប្រព្រឹត្ត​ខុស និង​ពិការភាព អាច​នឹង​ត្រូ​វបានធ្វើឡើង​ដោយក្រុម​បុគ្គលិក​តែមួយ​ដែល​ពួកគេ​ធ្វើការសម្រេចចិត្ត​លើកន្លែងរៀន​ដំណាក់កាលដំបូង​សម្រាប់​សិស្ស​ក្រោម​​ផ្នែក​ 504។ ព័ត៌មានរង្វាយតម្លៃ​ផ្នែក​ផ្លូវចិត្ត​បច្ចុប្បន្ន​ដែលពាក់ព័ន្ធ​នឹង​​អាកប្បកិ​រិយា​នេះ​ គប្បី​មានផ្តល់ជូន​ដល់​ក្រុម​ការងារនេះ​។​ ការកំណត់នេះ​ មិនគួរ​ធ្វើឡើង​ដោយអ្នកទទួលខុសត្រូវ​ចំពោះ​នីតិវិធី​ដាក់​វិន័យ​ធម្មតា​របស់មណ្ឌលសិក្សាធិការ​ដូចជាអ្នកគ្រប់គ្រង​រដ្ឋបាល​ជាដើម​ ដែលពួកគេ​ខ្វះ​ជំនាញ​ ឬ​ចំណេះ​ដឹង​ផ្ទាល់ខ្លួន​ពាក់ព័ន្ធនឹង​សិស្សឡើយ​។​​ ប៉ុន្តែ​ បុគ្គលទាំងនេះ​អា​ចចូលរួម​ជា​សមាជិក​នៃ​ក្រុមអ្នក​ធ្វើការ​សម្រេច​ចិត្តលើកន្លែងរៀន​​បាន​។​​ 

ប្រសិនបើ​មានការកំណត់ថា​ការប្រព្រឹត្ត​ខុស​នេះ​មិនមែន​បណ្តាលមកពី​ពិការភាព​របស់សិស្ស​នោះទេ ពេល​នោះសិស្ស​អាច​នឹង​ត្រូវបណ្តេញ​ចេញពីសាលាក្នុងលក្ខណៈដូចគ្នា​ទៅនឹងសិស្ស​ដែលគ្មានពិការភាព​ដែរ​។​ សម្រាប់សិស្ស​ម្នាក់ដែលគ្រាន់តែ​មាន​សិទ្ធិទទួលបានក្រោមផ្នែក 504 ផ្នែក 504 និង​ច្បាប់​ ADA អាច​អនុញ្ញាត​ឲ្យបញ្ឈប់​​រាល់​សេវាកម្មអប់រំ​ទាំង​អស់​បាន​។​​ នេះគឺជា​ភាព​ខុសគ្នាមួយ​រវាង​​ស្តង់ដា​រក្រោមផ្នែក​ 504 និង​ស្តង់ដារទាំង​ឡា​យ​ដែល​បានអនុវត្ត​ចំពោះសិស្ស​ដែលមានសិទ្ធិទទួលបាន​សេវាកម្ម​ក្រោ​ម​ច្បាប់​ IDEA​។​ 

ក្រោមច្បាប់​ IDEA មណ្ឌលសិក្សាធិការត្រូវតែ​បន្ត​ផ្តល់ការអប់រំ​ FAPE ដល់​សិស្ស​ដែលត្រូវបាន​បណ្តេញ​ចេញ​ពី​សាលា​។4

លក្ខណៈខុសគ្នា​សំខាន់មួយទៀត​រវាងនីតិវិធីដាក់​វិន័យ​ក្រោម​​ផ្នែក​ 504 និងនីតិវិធី​ក្រោម​ច្បាប់ IDEA គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះសិស្ស​ម្នាក់ដែលមានសិទ្ធិទទួលបានផ្នែក 504 ទន្ទឹមពេលដែលការ​សម្រេច​​ចិត្ត​​លើកន្លែងរៀនសំខាន់ៗ​ទាំងនេះនៅ​ក្នុង​ការត្រួតពិនិត្យ​ MDR ឬ​សវនា​ការ​រដ្ឋបាល​ កំពុងតែ​ត្រូវ​បាន​​ធ្វើ​ឡើង​។​  មិនដូចជា​នីតិវិធីដាក់វិន័យ​ក្រោមច្បាប់ IDEA ទេ​ នីតិវិធីក្រោមផ្នែក 504 មិនមាន​លក្ខខណ្ឌ​ “រក្សាកន្លែងរៀនដដែល” នោះទេ​។​ អាស្រ័យហេតុនេះ ទោះបីជា​អ្នក​បានស្នើសុំ​សវនាការ​ណាមួយ​ដើម្បី​ជំទាស់​នឹង​​លទ្ធផល​នៃ​ការត្រួត​ពិនិត្យ​ MDR ហើយ​សវនាការ​នៅមិន​ទាន់​បាន​ស​ម្រេច​នៅឡើយក្តី​​ ក៏កន្លែងរៀន​ និង​សេវាកម្ម​របស់​សិស្ស​ក្រោម​ផ្នែក​ 504 អាចមានការ​ផ្លាស់ប្តូរ​ ឬ​គាត់អាចនឹង​​ត្រូវបានបណ្តេញ​ចេញ​ពី​សាលា​ផងដែរ​។  ប៉ុន្តែ ការិយាល័យ OCR បានណែនាំ​ឲ្យធ្វើ​ការផ្លាស់ប្តូរ​កន្លែងរៀន​របស់​សិ​ស្ស ​មុន​ពេលដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេ​ង​ទៀ​ត​ បានជំទាស់នឹង​​សេចក្ដីសម្រេចនេះថា “ហា​ក់​ដូចជាធ្វើឲ្យប៉ះពាល់ដល់​សិទ្ធិ​ដែលផ្តល់ដោយ​នីតិវិធី​ត្រឹមត្រូវតាម​ច្បាប់​” ហើយ​ “ប្រព័ន្ធ​នីតិវិធី​ត្រឹម​ត្រូវតាមផ្លូវច្បាប់​ដោយ​យុត្តិធម៌​អាច​នឹង​បណ្តាល​ឲ្យ​មណ្ឌលសិក្សាធិការ​ត្រូវ​រង់ចាំលទ្ធផលនៃដំណើរការនោះ មុន​ពេលធ្វើការផ្លាស់ប្តូរ”។5

ប្រសិន​បើអាកប្បកិរិយាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿង​ញៀន​ខុសច្បាប់នាពេលបច្ចុប្បន្ន មណ្ឌលសិក្សា​ធិការ​អាចចាត់វិធានការ​វិន័យទៅលើសិស្សដែលមានពិការភាពដូចគ្នានឹងវិធានការទៅលើ​វិន័យ​ប្រឆាំងទៅនឹង​អ្នកដែល​មិនមានពិការភាពដែរ​។ 

  1. 34 C.F.R. Sec. 104.35(a).[]
  2. Tombstone (AZ) Unified Sch. Dist., 80 IDELR 138, (OCR 2021).[]
  3. 34 C.F.R. Sec. 104.35(d).[]
  4. ការដាក់វិន័យលើសិស្សដែលមាន​​​ពិការភាពនៅ​បឋមសិក្សា និង សាលាមធ្យមសិក្សា​, OCR, តុលា 1996 មាននៅលើគេហទំព័រ៖ http://corporate.findlaw.com/law-library/discipline-of-students-with-disabilities-in-elementary-and.html[]
  5. លិខិតទៅកាន់ Zirkel,22 IDELR 667(1995)។[]