Menu Close

(16.23) កូនរបស់ខ្ញុំ​មានផែនការ​ផ្នែក​ 504។​ តើ​គាត់​ទទួលបានការការពារ​ប្រឆាំង​នឹង​ការ​សម្លុតធ្វើបាប​នៅសាលា​រៀន​យ៉ាង​ដូចម្តេច​?​ 

(16.23) កូនរបស់ខ្ញុំ​មានផែនការ​ផ្នែក​ 504។​ តើ​គាត់​ទទួលបានការការពារ​ប្រឆាំង​នឹង​ការ​សម្លុតធ្វើបាប​នៅសាលា​រៀន​យ៉ាង​ដូចម្តេច​?​ 

ផ្នែក​ 504 និងច្បាប់​ ADA ហាមឃាត់​ការ​បំផិតបំភ័យ ឬ​អាកប្ប​កិរិ​យា​​បំ​ពាន​ពាក់​ព័ន្ធនឹងពិការភាព​របស់សិស្ស​ម្នាក់ ដែលបង្កើត​បានជា​បរិយា​កា​សអរិភាព​សម្រាប់សិស្ស​ម្នាក់នោះ​ និង​បណ្តាល​ឲ្យ​គាត់​បាត់បង់​ការ​អប់រំ​ សេវា​កម្ម និង​សកម្ម​ភាព​ដែលគាត់មានសិទ្ធិទទួលបាន​។ ដើម្បី​មានភាព​មិនត្រឹមត្រូវតាមច្បាប់ អាកប្បកិរិយា​សម្លុតធ្វើបាបនេះ​ ត្រូវតែ​មាន​ភាពធ្ងន់ធ្ងរ​ ​រយៈពេល​យូរ និង​ខ្លាំងក្លា​។​ ប៉ុន្តែ​ ការប្រព្រឹត្ត​តែមួយលើក​ អាច​បំពាន​ទៅច្បាប់​រួចទៅហើយ​ ប្រសិនបើ​វា​មានភាពធ្ងន់ធ្ងរ​។1

ការបៀតបៀន/ការសម្លុតធ្វើបាបអាចកើតឡើងក្នុងទម្រង់ផ្សេងៗ៖ ​ជា​ពា​ក្យ​សម្តី មិនមែន​ជាពាក្យសម្តី និងការគំរាមកំហែងទៅលើរូបរាងកាយ ការសម្លុតធ្វើបាប ​​ដែល​បង្ក​គ្រោះថ្នាក់ និង​បង្កភាព​អាម៉ាស់ ហើយ​អាច​បង្ហាញ​ឲ្យ​ឃើញ​ បើទោះបីជា​សិស្ស​នោះ​មិ​ន​បង្ហាញ​នូវ​ផល​ប៉ះពាល់​​​​ជាក់​ស្តែ​ង​​ក្តី​។​ ការនិយាយ​បង្អាប់ ការរារាំង​ច្រកផ្លូវចេញចូល ការចងទប់រាងកាយ​មិនសមស្រប និង​ការបដិសេធ​សកម្ម​ភាព​​​សាលាដូចជា​ដំណើរទស្សន​កិច្ចសិក្សា និង​ការជួបជុំនៅសាលារៀន​ជាដើម​ ទាំងអស់នេះ​សុទ្ធតែ​ អាច​ជា​ការ​បំពារបំពាន​ខុសច្បាប់​ ប្រសិនបើ​ពួកវាបំពេញតាមលក្ខណៈវិនិច្ឆ័យនេះ​។​2

កាលណាសាលា​រៀន ឬទីភ្នាក់ងារអប់រំ​ដឹង ឬគួរដឹងអំពី​ការបៀតបៀន​ ខ្លួ​ន​ត្រូវតែចាត់វិធានការ​ភ្លាមៗ និងហ្មត់ចត់​ដើម្បី​កំ​ណ​​ត់​អ្វី​ដែលបាន​កើត​ឡើង បញ្ចប់​ការបៀតបៀន លុបបំបាត់​​មជ្ឈដ្ឋាន​អរិ​ភា​ព​ និង​ផល​ប៉ះ​ពា​ល់​របស់វា ហើយទប់ស្កាត់ការបៀតបៀន​កុំ​ឲ្យ​កើតឡើង​។3

  1. សូមមើលលិខិតជូនចំពោះសហសេវិក, 111 LRP 45106 (OCR 07/25/00)។[]
  2. សូមមើល លិខិតជូនចំពោះសហសេវិក, 55 IDELR 174 (OCR 2010)។[]
  3. Park City (UT) Sch. Dist., 124 LRP 8719, (OCR 03/20/24).[]