ច្បាប់លក្ខន្តិកសហព័ន្ធទាំងនេះ ផ្តល់ការការពារដូចតទៅ៖
ផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (ផ្នែក 504) និងចំណងជើង II នៃច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA) គឺជាច្បាប់សហព័ន្ធដែលហាមឃាតការរើសអើងលើមូលដ្ឋាននៃពិការភាព។1 ផ្នែក 504 អនុវត្តចំពោះអង្គភាពណាមួយដែលទទួលបានជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធ រួមទាំងមណ្ឌលសិក្សាធិការសាធារណៈទាំងអស់ និងសាលារៀនឯកជនមួយចំនួនធំផងដែរ។2 ចំំណងជើង II នៃច្បាប់ ADA អនុវត្តចំពោះគ្រប់ទីភ្នាក់ងាររដ្ឋាភិបាលរដ្ឋនិងមូលដ្ឋានទាំងអស់ រួមទាំងសាលារៀនសាធារណៈផងដែរ។3 ចំណងជើង III នៃច្បាប់ ADA អនុវត្តចំពោះគ្រប់ទីតាំងនៃ “ទីកន្លែងសាធារណៈ” ទាំងអស់ ដោយរួមបញ្ចូលទាំងសាលាឯកជនផងដែរ។4 ផ្នែក 504 អនុវត្តចំពោះសាលាសាសនា ចំណែកឯច្បាប់ ADA មិនបានអនុវត្តនោះទេ។5
ច្បាប់រដ្ឋកាលីហ្វ័រញ៉ាទាំងនេះ ផ្តល់នូវការការពារ៖
ច្បាប់់ស្តីពីសិទ្ធិពលរដ្ឋ Unruh (Unruh Civil Rights Act) (ហៅកាត់ថា ច្បាប់ Unruh Act) ការពារសិស្សពីការរើសអើងដោយ “គ្រឹះស្ថានអាជីវកម្ម” រួមទាំងសាលារៀនសាធារណៈ និងសាលារៀនឯកជនផងដែរ។6 ច្បាប់ Unruh Act មិនអនុវត្តចំពោះសាលារៀនសាសនាដែលបើកទូលាយទៅដល់សិស្សរបស់សាសនាជាក់លាក់ណាមួយ ឬប្រកាន់យកលទ្ធិសាសនាណាមួយតែប៉ុណ្ណោះ។ ការរំលោភបំពានណាមួយទៅលើច្បាប់ ADA គឺជាការរំលោភបំពានជាស្វ័យប្រវត្តិទៅលើច្បាប់ Unruh Act។7 California Gov. Code Sec. 11135 (ផ្នែក 11135) ហាមឃាត់ការរើសអើងនៅក្នុងកម្មវិធី ឬសកម្មភាពណាមួយដែលរដ្ឋបានធ្វើឡើង ឬផ្តល់មូលនិធិដោយផ្ទាល់។8 កម្មវិធី និងសកម្មភាពក្រោមផ្នែក 11135 ក៏ត្រូវបានកំណត់ស្របទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ADA ផងដែរ។9 ផ្នែក 11135 អនុវត្តចំពោះគ្រប់សាលារៀនសាធារណៈទាំងអស់ និងសាលារៀនឯកជនមួយចំនួន មិនថាតាមបែបសាសនា ឬមិនមែនតាមបែបសាសនានោះទេ ពោលគឺសាលារៀនទាំងនោះសុទ្ធតែទទួលបានជំនួយហិរញ្ញវត្ថុពីរដ្ឋកាលីហ្វ័រញ៉ា។
ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 220 ហាមឃាត់ប្រហាក់ប្រហែលគ្នានេះដែរចំពោះការរើសអើងនៅក្នុងកម្មវិធី ឬសកម្មភាពមួយចំនួនដែលធ្វើឡើងដោយស្ថាប័នអប់រំណាមួយដែលទទួលបានអត្ថប្រយោជន៍ពីមូលនិធិរដ្ឋ។10 នេះរួមបញ្ចូលទាំងសាលារៀននានាដែលមានសិស្សទទួលបានជំនួយហិរញ្ញវត្ថុពីរដ្ឋផងដែរ។ តុលាការបានជឿជាក់ថាបញ្ញត្តិនៃច្បាប់នេះ មិនត្រូវបានអនុវត្តតែក្នុងករណីដែល “អាកប្បកិរិយាមានភាពធ្ងន់ធ្ងរ និងខ្លាំងក្លាដែលធ្វើឲ្យវាមានផលប៉ះពាល់ជាលក្ខណៈប្រព័ន្ធណាមួយទៅដល់ការបដិសេធជនរងគ្រោះមិនឲ្យចូលរួមដោយស្មើភាពទៅក្នុងកម្មវិធី ឬសកម្មភាពអប់រំណាមួយ។”11
- 42 U.S.C. Secs. 12101-12213; 29 U.S.C. Sec. 794.[↩]
- 29 U.S.C. Sec. 794(b).[↩]
- 42 U.S.C. Sec. 12131.[↩]
- 42 U.S.C. Secs.12181-12189.[↩]
- 28 C.F.R. Sec. 36.102(e).[↩]
- Cal. Civ. Code Sec. 51(b).[↩]
- Cal. Civ. Code Sec. 51(f).[↩]
- Cal. Gov. Code Sec. 11135(a).[↩]
- Cal. Gov. Code Sec. 11135(b).[↩]
- Cal. Ed. Code Sec. 220.[↩]
- J.E.L. v. មណ្ឌលសិក្សាធិការរួបរួម San Francisco, 185 F. Supp. 3d 1196 (N.D. Cal. 2016)។[↩]
