ការសងសឹក គឺជាសកម្មភាពរើសអើង ការបង្ខិតបង្ខំ ការបំភិតបំភ័យ ឬការគំរាមកំហែងចំពោះនរណាម្នាក់សម្រាប់គោលបំណងដើម្បីធ្វើការជ្រៀតជ្រែកដល់ការអនុវត្តសិទ្ធិដែលបានការពារ។ ការសងសឹក គឺជាការរឿងខុសច្បាប់ទាំងក្រោមច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ រាប់ទាំងផ្នែក 504 និងច្បាប់ ADA ផងដែរ។
លើសពីនេះទៀត ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56046 ការពារចំពោះបុគ្គលិក ឬអ្នកចុះកិច្ចសន្យារបស់មណ្ឌលសិក្សាធិការ ឬទីភ្នាក់ងារអប់រំក្នុងមូលដ្ឋានផ្សេងទៀត ដែលពួកគេជាអ្នកតស៊ូមតិ ឬជួយដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត នៅក្នុងការតស៊ូមតិសម្រាប់សិស្សដែលមានតម្រូវការពិសេសឲ្យទទួលបានសេវាកម្ម ឬការសម្របសម្រួលសម្រាប់សិស្សនោះ។ ទីភ្នាក់ងារអប់រំ ត្រូវបានហាមឃាត់មិនឲ្យធ្វើការសងសឹងទៅលើបុគ្គលិកផ្តល់ជំនួយ សម្រាប់គោលបំណងនៃការជ្រៀតជ្រែកទៅលើវិធានការរបស់បុគ្គលិកម្នាក់នោះ។1
ករណីភាគច្រើន ការសងសឹកត្រូវបានសន្និដ្ឋានតាមរយៈស្ថានភាពពាក់ព័ន្ធនានា ដែលក្នុងករណីនីមួយៗមានការចោទសួរនូវសំណួរចំនួនបួន៖
- តើបុគ្គលិកនោះបានចូលរួមក្នុងសកម្មភាពដែលបានការពារស្របតាមច្បាប់ដែរឬទេ?
- តើបុគ្គលិកនោះជាមុខសញ្ញានៃវិធានការជំទាស់មិនសមស្របដែរឬទេ?
- តើមានទំនាក់ទំនងរវាងសកម្មភាពដែលបានការការពារ និងវិធានការជំទាស់មិនសមស្របដែរឬទេ ដើម្បីគាំទ្រលើការសន្និដ្ឋានអំពីការសងសឹកណាមួយ?
- តើសាលារៀនបានកំណត់ពីមូលហេតុនៃការមិនសងសឹកស្របច្បាប់ណាមួយសម្រាប់វិធានការជំទាស់មិនសមស្របនោះដែរឬទេ?
សម្រាប់ការពន្យល់លម្អិតបន្ថែមទៀតអំពីការសងសឹកនោះ សូមមើល៖ https://www.disabilityrightsca.org/publications/is-the-school-retaliating-a-guide-to-your-rights។
- Cal Ed. Code Sec. 56046(a).[↩]
