ការរើសអើងលើពិការភាព មានន័យថាជាការបដិសេធសិស្សដែលមានពិការភាពមិនឲ្យចូលរួមក្នុងកម្មវិធីអប់រំដូចសិស្សដែលមិនមានពិការភាព។ នេះអាចរួមមាន៖
- ការបដិសេធមិនឲ្យសិស្សចូលរៀនដោយសារតែពិការភាព
- ការបដិសេធមិនផ្ដល់ឲ្យនូវឱកាសស្មើគ្នាក្នុងការចូលរួមក្នុងកម្មវិធីរបស់សាលា
- ការបដិសេធមិនផ្ដល់ការសម្របសម្រួលសមស្រប
- ការជំរុញឲ្យសិស្សដែលមានពិការភាពណាម្នាក់ស្ថិតនៅក្នុងស្តង់ដារ និងលក្ខខណ្ឌតម្រូវផ្សេងខុសពីគេ
- ការផ្តល់ឲ្យសិស្សដែលមានពិការភាពណាម្នាក់នូវជំនួយ ឬអត្ថប្រយោជន៍ណាមួយដែលមិនមានប្រសិទ្ធភាពដូចជំនួយឬអត្ថប្រយោជន៍ដែលផ្តល់ជូនដល់សិស្សដទៃ
- ការផ្ដល់ឲ្យសិស្សដែលមានពិការភាពនូវកម្មវិធីផ្សេង ឬដាច់ដោយឡែក លើកលែងតែការធ្វើដូច្នោះមានភាពចាំបាច់ក្នុងការធានាឲ្យគាត់ទទួលបានការចូលរួមដោយស្មើភាពគ្នានៅក្នុងកម្មវិធីនោះ។1
- 34 C.F.R. Sec. 104.4.[↩]
