Menu Close

(16.26) តើមណ្ឌលសិក្សាធិការអាចបដិសេធការផ្ទេរពីមណ្ឌល​សិក្សាធិការ​មួយទៅមណ្ឌលសិក្សាធិការមួយទៀតដោយផ្អែកលើពិការភាពរបស់កុមារបានទេ? 

(16.26) តើមណ្ឌលសិក្សាធិការអាចបដិសេធការផ្ទេរពីមណ្ឌល​សិក្សាធិការ​មួយទៅមណ្ឌលសិក្សាធិការមួយទៀតដោយផ្អែកលើពិការភាពរបស់កុមារបានទេ? 

ទេ។ កុមារដែលមានពិការភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពី និង​ចូលរួមក្នុងកម្មវិធី សេវាកម្ម និងសកម្មភាពរបស់​មណ្ឌលសិក្សា​ធិការដោ​យឈរលើមូលដ្ឋានស្មើភាពដូចគ្នានឹង មិត្តរួមថ្នាក់របស់គាត់ដែល​មិន​មា​ន​ពិការភាពដែរ។ ជាងនេះទៅទៀត មណ្ឌលសិក្សាធិការមិនអាចទទួលយក ឬអនុវត្តគោល​នយោបាយ និងការអនុវត្តដែលជ្រើសរើសកុមារដែលមាន​ពិការភាព​មិន​ឲ្យចូលរួមក្នុងកម្មវិធីសាលាដោយស្មើភាពគ្នានោះឡើយ។ ការបដិសេធការផ្ទេរពីមណ្ឌលសិក្សាធិការមួយទៅមណ្ឌលសិក្សាធិការមួយទៀតដោយផ្អែកលើពិការភាពនឹងបំពានលើបទប្បញ្ញត្តិនេះ។1 សូមមើលសំណួរ 16.1 ខាងលើសម្រាប់ការពន្យល់លម្អិតបន្ថែមទៀត​អំពី​ការហាមឃាត់តាមផ្លូវច្បាប់លើការរើសអើង។ ប្រសិនបើការបំពាននេះកើតឡើងចំពោះកូនរបស់អ្នក អ្នកអាចដាក់​ពា​ក្យបណ្តឹង OCR ប្តឹងមណ្ឌលសិក្សាធិការបាន។ សូមមើលសំណួរបន្ទាប់អំពីពេលណា និងវិធីបែបណាដែលអ្នក​អាចដាក់​ពា​ក្យបណ្តឹង OCR បាន។ 

  1. 34 C.F.R. Sec. 104.4.[]