Menu Close

(16.16) តើផ្នែក​ 504 តម្រូវ​ឲ្យមាន​ការផ្តល់ជូនសេវាកម្មពាក់ព័ន្ធដែរឬទេ​? 

(16.16) តើផ្នែក​ 504 តម្រូវ​ឲ្យមាន​ការផ្តល់ជូនសេវាកម្មពាក់ព័ន្ធដែរឬទេ​? 

បាទ/ចាស។​ ផ្នែក​ 504 តម្រូវ​ឲ្យមានការផ្តល់ជូន “ជំនួយ និង​សេវាកម្មពាក់ព័ន្ធ​” ដែ​លមានទាក់ទងទៅនឹង​សិទ្ធិ​របស់​សិស្ស​​ក្នុងការទទួលបានការអប់រំពិសេស​ ឬ​ការអប់រំចំណេះទូទៅ។ ជំនួយ និងសេវាកម្ម​នានា​គួរត្រូវបានបង្កើតឡើង​ដើម្បីផ្តល់​ឲ្យគាត់​នូវ​ការ​អប់រំសមស្រប​មួយ​។  នេះ​មានន័យថា​មណ្ឌលសិក្សាធិការត្រូវតែផ្តល់​ជំនួយ​ និង​សេវាកម្ម​ទាំ​ង​ឡាយដែល​បំពេញតម្រូវការ​អប់រំ​​លក្ខណៈបុគ្គលរបស់គាត់​​ឲ្យបាន​សម​ស្រប​​ដូចគ្នាទៅនឹង​តម្រូវ​ការរបស់សិស្ស​ដែលគ្មានពិការភាព​ដែរ​។1

ការផ្តល់ជំនួយ​និងសេវាកម្ម​ ត្រូវតែ​ធ្វើឡើង​ដោយផ្អែកលើ​រង្វាយតម្លៃ​របស់​សិស្ស ដោយក្រុម​បុគ្គលិក​ដែល​មាន​ចំណេះ​ដឹង​អំពី​កុមារ​ និង​ទិន្នន័យរង្វា​យ​​តម្លៃ​ និង​ស្របទៅតាម​លក្ខខណ្ឌតម្រូវ​សម្រាប់​មជ្ឈដ្ឋាន​ដែល​មាន​ការ​រឹត​បន្តឹងតិចបំផុត​ (LRE) និង​ការការពារសុវត្ថិភាព​នីតិវិធីរបស់​មណ្ឌល​សិក្សាធិការ​។2 

វិសាលភាព​នៃ​ជំនួយ និង​សេវាកម្ម​ក្រោមផ្នែក​ 504 គឺ​មាន​ភាព​ស្រដៀងខ្លាំង​ទៅនឹង​ការផ្តល់​ “សេវាកម្ម​ពាក់ព័ន្ធ” សម្រាប់កុមារ​ដែលមាន​កម្មវិធី​ IEP ក្រោមច្បាប់​ IDEA។​ ប៉ុន្តែ​ មិនដូច​ច្បាប់​ IDEA ទេ​ ផ្នែក​ 504 មិនមាន​ចែង​អំពី​តារាង​គំរូបង្ហាញ​ពី​ជំនួយ និង​សេវកម្មដែល​កុមារ​​ម្នាក់​អាច​ទទួលបាននោះទេ​។ សេវាកម្ម​សុខភាព​/ការថែទាំ​របស់សាលារៀន ការ​ផ្តល់​ឱសថ ឧបករណ៍​ជំនួយ​ និង​រួមទាំង​កម្មវិធី​អត្តពលកម្ម​​​និង​កម្មវិធី​ក្រៅការសិក្សា​ផងដែរ គឺសុទ្ធតែជា​ឧទាហរណ៍​នៃ​ជំនួយនិងសេវាកម្ម​ពាក់ព័ន្ធ​ដែល​​បាន​ផ្តល់ជូន​ក្រោមផ្នែក​ 504។​ 

  1. 34 C.F.R. Sec. 104.33.[]
  2. 34 C.F.R. Secs. 104.34 -104.36.[]