Menu Close

(16.11) តើមណ្ឌលសិក្សាធិការ​​ត្រូវតែ​មានការឆ្លើយតបឆាប់រហ័ស​​ដែរឬទេ​នៅក្នុងការ​កំណត់​អត្តសញ្ញាណ​សិស្ស​ដែល​​អាច​នឹង​មានសិទ្ធិទទួលបាន​សេវាអប់រំ​ក្រោមផ្នែក​ 504? 

(16.11) តើមណ្ឌលសិក្សាធិការ​​ត្រូវតែ​មានការឆ្លើយតបឆាប់រហ័ស​​ដែរឬទេ​នៅក្នុងការ​កំណត់​អត្តសញ្ញាណ​សិស្ស​ដែល​​អាច​នឹង​មានសិទ្ធិទទួលបាន​សេវាអប់រំ​ក្រោមផ្នែក​ 504? 

បាទ/ចាស។​ មណ្ឌលសិក្សាធិការ​ មានកាតព្វកិច្ច​ក្រោមផ្នែក 504 ដើម្បី​ពិនិត្យមើល និង​វាយតម្លៃ​សិស្សដែល​អាច​មាន​សិទ្ធិ​​ទទួលបានក្រោមច្បាប់នេះ​។ នេះ​ត្រូវបានស្គាល់ជាទូទៅថា​ “ការពិនិត្យរកពិការភាព​កុមារ (Child Find)”​។ មណ្ឌលសិក្សាធិការ ​ត្រូវ​តែ​ “កំណត់អត្តសញ្ញាណ​ និងកំណត់ទីតាំង​” សិស្ស​មានពិការភាពគ្រប់រូប​ដែល​មាន​សិទ្ធិទទួលបាន ​​​រស់នៅក្នុង​ដែនយុត្តាធិការ​របស់មណ្ឌលសិក្សាធិការ​នោះ​ (រួមទាំង​កុមារដែល​គ្មានទីជម្រក​ផង​ដែរ​​)​ “ដែលពួកគេ​កំពុងតែ​មិនទទួលបាន​ការអប់រំសាធារណៈ”។1 មណ្ឌលសិក្សាធិការត្រូវជូនដំណឹងដល់សិស្ស និងមាតាបិតា/​អា​ណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត អំពី​កាតព្វ​កិច្ចនេះ។2 លើសពីនេះទៀត មណ្ឌលសិក្សាធិការ​ត្រូវបានតម្រូវ​ឲ្យ​ធ្វើការវាយតម្លៃ​លើ​សិ​ស្ស​ដែល​មានតម្រូវការ​ ឬ​ត្រូវបានជឿជាក់ថា​មាន​តម្រូវ​​ការ​​ការ​អប់រំ​ពិសេ​ស​ ឬ​សេវា​កម្មពាក់ព័ន្ធ​” ដោយសារតែ​ពិការភាព​របស់ពួកគេ។3 បទប្បញ្ញត្តិទាំងនេះ​ ផ្តល់​ភារកិច្ចផ្លូវច្បាប់​ដល់​មណ្ឌលសិក្សា​ធិការ​​នៅក្នុងការរៀបចំ​ឲ្យ​មាននីតិវិធី​រួចជា​ស្រេច​ដើម្បីធានា​ថា​កុមារដែលអាច​នឹង​មានសិទ្ធិទទួលបាន​ក្រោមផ្នែក​ 504 ត្រូវទទួលបានការវាយតម្លៃ​ជាបន្ទាន់​។​ 

លក្ខខណ្ឌទាំងនេះ​អាចជំរុញ​ភារកិច្ច​របស់​មណ្ឌលសិក្សាធិការអ្នក​នៅ​ក្នុ​ងការវាយតម្លៃសិទ្ធិទទួល​បានក្រោម​ផ្នែក​ 504 បញ្ហា​អាកប្បករិយា​និង​វិន័យដែល​បន្តកើតមាន ការចងក្រងឯកសារ​វេជ្ជសាស្ត្រ​/ចិត្ត​សាស្ត្រ​អំពី​ស្ថាន​ភាពណាមួយដែល​ផ្តល់ជូនដោយមាតាបិតា​/អាណា​ព្យាបាល/អ្នក​មានសិទ្ធិអប់រំ​ផ្សេងទៀតនូវតម្រូវការ​បន្ទាន់​សម្រាប់​រទេះជនពិការ ឬ​ការសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ដោយសារ​​តែ​តម្រូវការ​ផ្នែកផ្លូវចិត្ត​ និង​អារម្មណ៍​។ ដូចគ្នានេះដែរ ព័ត៌មានបាន​​មកពី​ការធ្វើតេស្ត​ពិនិត្យតាមដាន​អាច​លើ​ក​ឡើង​នូវ​ការសង្ស័យ​ទៅលើ​ពិការភាព​ ហើយ​ត្រូ​វធ្វើការសាកសួរ​ថាតើ​ម​ណ្ឌលសិក្សាធិការបានបំពេញ​តាម​ភារកិច្ច​ក្នុង​ការ​ពិនិត្យ​រក​ពិការ​​ភាព​​​កុមារ (Child Find) ដែរឬទេ។​ លើសពីនេះទៀត ដោយសារតែ​ច្បាប់ស្តីពី​វិសោធនកម្ម​ច្បាប់ ADA (ADA Amendment Act, ADAA) ដែល​ចូល​​ជាធរមាន​នៅថ្ងៃ​ទី​1 ខែមករា ឆ្នាំ​2009 បាន​ពង្រីកវិសាលភាព​នៃ​​ពិការភាពទាំង​ក្រោមច្បាប់ ADA និង​​ផ្នែ​ក​ 504 (ជាពិសេស​ពាក់ព័ន្ធនឹង​កត្តាជួយសម្រាល​ស្ថានភាព​ ពិការ​ភា​ពប​ណ្តោះអាសន្ន​ និង​ការ​ចុះ​ខ្សោយ​​ដែល​មានភាព​មិនទៀងទាត់​ ឬ​ស្ថិត​ក្នុង​ដំ​ណាក់កាល​ជាជំងឺស្រាល​) ភារកិច្ច​នៃការពិនិត្យ​រក​ពិការ​ភាព​កុមារ​របស់​មណ្ឌលសិក្សាធិការត្រូវតែ​បង្កើតឡើង​​ដើម្បី​កំណត់អត្តសញ្ញាណសិស្ស​ដែល​​ឥឡូវនេះកំពុងទទួលបានការរ៉ាប់រង​ក្រោមនិយមន័យ​ទូលំទូលាយ​នេះ​។​ 

  1. 34 C.F.R. Sec. 104.32(a).[]
  2. 34 C.F.R. Sec. 104.32(b).[]
  3. 34 C.F.R. Sec. 104.35(a).[]